សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទាហាន​ពីរ​នាក់​ពេល​ជិះ​ម៉ូតូ​ធ្លាក់ចូល​ប្រឡាយ​អូរ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ស្លាប់​ហើយ​!

ទាហាន​ពីរ​នាក់​ពេល​ជិះ​ម៉ូតូ​ធ្លាក់ចូល​ប្រឡាយ​អូរ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ស្លាប់​ហើយ​!

ស្ទឹងត្រែង ៖ រូបភាព​វិឌីអូ​ស្តែងៗ​៣០​វិនាទី​ថត​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ជាប់​យោធា​ពីរ​នាក់​បាន​ធ្លាក់​ចូល​ទឹក​ពេល​ជិះ​ម៉ូតូ​ឆ្លងស្ពាន​អូរ​មួយកន្លែង​នោះ​បាន​ស្លាប់បាត់​ហើយ​!​។​នេះ​បើ​តាម​ប្រភព​ពី​ហ្វេ​ប៊ុក ។

​ហេតុការណ៍​ដ៏​រន្ធត់​នោះ​កើតឡើង​នៅ​ចំណុច​ស្ពាន​អូរ​ម៉ា​ភូមិសាស្ត្រ​អូរ​អាឡៃ​ក្បែរ​ព្រំដែន​កម្ពុជា​ឡាវ​ស្ថិតក្នុង​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​នៅវេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី ២៤ ខែ កក្ត​ដា ឆ្នាំ ២០១៩​។​

​ប្រភព​ព័ត៍មាន​បាន​អោយ​ដឹងថា យោធា​ពីរ​នាក់​ន៉​មានឈ្មោះ​សុខ​វណ្ណឌី​មាន​ស្រុកកំណើត​នៅ​ភូមិ​បី​ឃុំ​មួយ​សង្កាត់​មិត្តភាព​ខេត្ត​ព្រះសីហនុ​និង​ឈ្មោះ​ភី​នី​ដាលិ​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍​ឃុំ​ភ្នំ​ក្នុង​ស្រុក​អង្គរជ័យ​ខេត្ត​កំពត​។​អ្នក​ទាំង​ពីរ​បម្រើការ​ងារ​នៅ​អង្គភាព​កងអនុសេនាធំ​ទី​៣​វរ​សេនា​តូច​កាំភ្លើង​ធំ​យោធភូមិភាគ​ទី​១(​ប្រចាំការ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ​ខេត្ត​ស្ទឹងត្រែង​) ។​

​នៅ​ថ្ងៃកើតហេតុ​ទាហាន​ពីរ​នាក់​ខាងលើ​បាន​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ចំណុច ស្ពាន​អូរ​ម៉ា ក្នុង​ភូមិសាស្ត្រ អូរ​អាឡៃ​ព្រំដែន​កម្ពុជា​ឡាវ​។​នៅ​ចំណុច​កើតហេតុ​ប្រជាពលរដ្ឋ​កំពុង​ឈរ​ថត​វិដេអូរ​និង​បាន​ហាម​មិនអោយ​មាន​អ្នកដំណើរ​ជិះ​ម៉ូតូ​ឆ្លងកាត់​ដោយសារ​តែ​មេឃ​ធ្លាក់​ភ្លៀង​ហើយ​ទឹក​ជន់​ហូរ​ច្រោះ​ដី​បាក់​ស្ពាន​ឆ្លង​។ ដោយឡែក​ទា​ហ៊ាន​ពីរ​នាក់​នោះ​មាន​ម្នាក់​ឈឺ​ហើយ​បាន​ឌុប​គ្នា​ទៅ​រក​ពេទ្យ​។​

​លុះ​ដល់​កន្លែង​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ស្រែក​អោយ​ឈប់​ម៉ូតូ​ដែរ​តែ​ទាហាន​ពីរ​នាក់​នោះ​មិន​ឮ​គេ​ស្រែក​ក៏​ឆ្លងកាត់​ស្ពាន​អូរ​បាក់​ធ្លាក់​ចូល​ទឹក​កំពុង​ហូរ​ខ្លាំង​តែម្តង​។ រហូតមកដល់​ពេលនេះ​នៅ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ទាហាន​ពីរ​នាក់​ដែល​បាត់​ខ្លួន​នោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​! ។​

Filed in: ព័ត៌មានជាតិ