សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូនប្រុស​អភិបាលរង​ស្រុក​អូរ​ជុំ​ម្នាក់​បាន​ស្លាប់​ពេល​ណាត់​កាប់​គ្នា​នៅ​បឹង​កន្សែង​!

កូនប្រុស​អភិបាលរង​ស្រុក​អូរ​ជុំ​ម្នាក់​បាន​ស្លាប់​ពេល​ណាត់​កាប់​គ្នា​នៅ​បឹង​កន្សែង​!

ខេត្ត​រតនគីរី ៖ ករណី​ហឹង្សា​ជិៈ​ម៉ូតូ​ប្រដេញ​កាប់សម្លាប់​គ្នា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​កូនប្រុស​របស់​លោកស្រី​អភិបាលរង​ស្រុក​អូរ​ជុំ​ម្នាក់​បាន​ស្លាប់ នៅ​ចំណុច​ម៉ាត់​បឹង​កន្សែង​ស្ថិតនៅ​ភូមិ​ទេស​អន្លង់​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

​មន្ត្រីនគរបាល​ក្រុង​បាន​លុង​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ អេង រដ្ឋា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន​មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ថា​រង​ជង​ឃុំ​អូរ​ជុំ​ស្រុក​អូរ​ជុំ ជា​កូនប្រុស​របស់​លោកស្រី អភិបាលរង​ស្រុក​អូរ​ជុំ​ម្នាក់​។​ពាក់ព័ន្ធ​ករណី​កាប់សម្លាប់​គ្នា​នេះ គឺ​ផ្តើ​ហេតុ​មកពី​មាន​មនុស្ស​ពីរ​ក្រុម​រួម​ទាំង​ជនរងគ្រោះ​ខាងលើ​នេះ​ផង បាន​ណាត់​កាប់​ចាក់​គ្នារ​នៅ​ចំនុច​ម៉ាត់​បឹង​កន្សែង​ប៉ែក​ខាងលិច​។​

​ក្រោយ​ការ​ណាត់​កាប់​គ្នា ខណៈ​ជនរងគ្រោះ​ពេល​កំពុង​ជិៈ​ម៉តូ​០២​នាក់​មិត្តសំលាញ់ ក៍​ត្រូវ​ជនសង្ស័យ​ស្ទាក់​កាប់​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ខាង​មុខ​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​ក្រោយ​ធ្វើ​សកម្មភាព​កាប់​សម្លាប់​គ្នា​រួច ជនសង្ស័យ​ដែល​សម្លាប់​គូភាគី​ម្ខាង​ទៀត​នេះ​ក៍​បាន​រត់គេចខ្លួន​បាត់​តែម្តង​។​

​លោក ហួត បូរី អធិការ​ក្រុង​បាន​លុង បាន​អោយ​កាសែត​ដឹង​នៅ​រសៀល​ថ្ងៃទី ២៤ កក្កដា នេះ​ថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​កម្លាំង​អធិការ​ក្រុង​កំពុង​ធ្វើ​ការស្រាវជ្រាវ និង​កំណាត់​មុខសញ្ញា ដើម្បី​ចាប់​មនុស្ស​យក​មក​ផ្តាន្ទាទោស​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ