សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បំណងប្រាថ្នា​ភរិយា​លោក​អ៊​ង​រី​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កោះកុង​បានសម្រេច​ហើយ​!

​បំណងប្រាថ្នា​ភរិយា​លោក​អ៊​ង​រី​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កោះកុង​បានសម្រេច​ហើយ​!

ភ្នំពេញ​៖ លោក​អ៊​ង​រី​ព្រះរាជអាជ្ញារង​តុលាការ​ខេត្ត​កោះកុង​ត្រូវបាន​លោក អង្គ វង្សវឌ្ឍានា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធមិ ដក​ឲ្យមក​បម្រើការ​នៅ​ក្រសួង​វិញ ក្រោយ ពី​បែក​រឿង​ភរិយា​តាម​ទាន់ ពេល​ដេក​ជាមួយ​សា​ហាយ នៅ​ផ្ទះសំណាក់​ស្រែ​នាង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។

​លោក អ៊​ង រី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍា​នា ចេញ​លិខិត​បង្គាប់ការ​លេខ​០១២​ក​យ​.​បក​/ ១៩ ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ បង្គាប់​មក​លោក អ៊​ង រី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ចាត់​ឲ្យមក​បម្រើ​ការងារ​នៅ​ក្រសួង​យុត្តិធម៌​ជា​បណ្តោះអាសន្ន ។ សាមីខ្លួន​ត្រូវមាន​វត្តមាន​នៅ​ក្រសួង​យុត្តិធម៌​រៀងរាល់​ម៉ោង​ធ្វើការ ។​

​គេ​និយាយថា​លោក​អ៊​ង​រី​បាន​ធ្វើ​ជា ព្រះរាជអាជ្ញារង​គឺ​ដោយ​ប្រពន្ធ​មាន​លុយ​ជួយ​តែ​ពេល​មាន​លុយ​បែ​ជា​បែកគំនិត​មាន​ស្រី​ហើយ​លោក អ៊​ង រី រហូត​ដល់​ប្តឹង​លែងលះ​ភរិយា ក្នុង​ហេតុផល​ថា រស់​នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទៀត​?​ចឹង​ហើយ​បាន​ពេល​តាម​ទាន់​ស្រី​ជា​ភរិយា​បាន​សុំឲ្យ​នាយករដ្ឋមន្ត្រី​ដក​ចោល​! ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​លោក អ៊​ង រី ដែល​ក្រសួង​ចេញ​លិខិត​បង្គាប់ការ​ឲ្យមក​បម្រើ​ការ​នៅ​ក្រសួង យុត្តិធម៌ មជ្ឈដ្ឋាន​មហាជន អ្នកច្បាប់ បាន​រំឭក​ផងដែរ​ថា ចុះ​ករណី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំ​បួង​ខេត្តរតនគិរី លួច​ផិតក្បត់​មាន​ភរិយា​ថ្មី ជាមួយ​និង​បណ្តឹង របស់​ភរិយា​ស្របច្បាប់ ដាក់​ទៅ​ក្រសួង​យុត្តិធម៌ ក៏ដូចជា​សូម​ការអន្តរាគមន៍​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏ដូចជា​ស្ថាប័ន​ដទៃ​ទៀត​ម៉េច ក៏​ពុំ​ទាន់​ឃើញ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មាន​ចំណាត់ការ​ក្នុង​រឿង​នេះ​ផង​?​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ផង​ដែរ​ថា មន្ត្រី​ដែល​មាន​ភរិយា​ច្រើន ត្រូវបាន​ដក​តំណែង ក្រោយពី​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ​ដែល​បាន​លែងលះ​ប្រពន្ធ​១០​ឆ្នាំ​ហើយ​មាន​ប្រពន្ធក្រោយ​ក្មេង ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​តួនាទី​ក្រោយ​ពី​អតីត​ប្រពន្ធ​មុន​ឡាំប៉ា​រក​រឿង​ថា​យក​ក្មួយ​ឯង​៕

Filed in: ព័ត៌មានជាតិ