សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដោះលែង​អ្នកកាសែត​២​នាក់​តែ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​៥​នាក់​ព្រោះ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ឧកញ៉ា​ខូវ​សម្បត្តិ​នៅ​ខេត្ត​ព្រះសីហនុ​

​ដោះលែង​អ្នកកាសែត​២​នាក់​តែ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​៥​នាក់​ព្រោះ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ឧកញ៉ា​ខូវ​សម្បត្តិ​នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ៖ អ្នកកាសែត​២​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សីហនុ​ឃាត់ខ្លួន ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ទៀត កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​ពេល​ចុះ​យក​ពត៍​មាន ត្រូវបាន​ចៅក្រម​សើ​ប​សួរ​សម្រេច​ដោះលែង​អ្នកកាសែត​២​នាក់ ឲ្យមាន​សេរីភាព​វិញ ប៉ុន្តែ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

​ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ដែល​តវ៉ា​រឿង​ដីធ្លី​របស់​ពួកគាត់​ពាក់ព័ន្ធ​ករណី​វិវាទ​ដីធ្លី ជាមួយ​លោក​ឧកញ៉ា ខូវ សម្បត្តិ​មាន​ទីតាំង​នៅ​ចំណុច ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក​លឹម ប៊ុនហេង បានឲ្យដឹង​ថា​សំណុំរឿង​ដីធ្លី​ខាងលើ​នេះ លោក កៀង សុន្ទ​រោ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចោទប្រកាន់ ឈ្មោះ កែរ រតនា ចាងហ្វាង​កាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​, ញុះញង់​ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​សារព័ត៌មាន និង​សមគំនិត ក្នុង​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត តាម​មាត្រា​៤៩៥ មាត្រា​៤៩៧ និង មាត្រា​២៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល​(​មិន​ប្រើ​ច្បាប់​សារ​ពត៍​មាន​ដូច​រដ្ឋមន្ត្រីក្រសួង​ពត៍​និយាយ​ទេ​ដែល​ធ្វើឲ្យ​មាន​ការសង្ស័យ​ពី​សេរីភាព​សារ​ព​តិ៍​ត្រុវបាន​គេ​ប្រើ​ប្រពន្ធ​តុលាការ​ដើម្បី​រឹត​ត្បិត​)​។​

​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ដែល​ត្រូវ​គេ​ឃុំខ្លួន​មានឈ្មោះ ហង្ស សុភា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទ​ស្រី អាយុ​៥១​ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ , ឈ្មោះ ប៉ែន ស៊ី​ណាត ភេទ​ស្រី អាយុ​៥៧​ឆ្នាំ និង ឈ្មោះ ហេង យោង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ ប្រើ​អំពើហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត , បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ , និង កំហែង​យក តាម​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល , មាត្រា​៣៦៣ និង មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

Filed in: ព័ត៌មានជាតិ