សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្ឃ​មួយ​អង្គ​បកអាក្រាត​ចារិក​អន្ទឹត​កក្កដា​សោភណ្ឌ័​ពេល​បួស​ជា​សង្ឃ​!

​សង្ឃ​មួយ​អង្គ​បកអាក្រាត​ចារិក​អន្ទឹត​កក្កដា​សោភណ្ឌ័​ពេល​បួស​ជា​សង្ឃ​!

​ភ្នំពេញ ៖ អន្ទិត​កក្កដា សោភ័ណ្ឌ​ដែល​ទើប​សឹក​ពី​បួស ត្រូវបាន​ហ្វេ​សប៊ុក​មួយឈ្មោះ Voeun Sarorn ដែល​ជា​ព្រះសង្ឃ​មួយ​អង្គ​ដែរ​ទម្លាយ​រឿង​យ៉ាង​វែង​អន្លាយ​ថា​៖ ស្លៀកពាក់​បែបនេះ សមជា​មនុស្ស​ស្លាប់​រស់​នឹង​មនុស្សធម៌​ដែរ​ឬ​? ញោមៗ​អើយ ជឿ​សង្គម​សង្ឃ​ដែល​គេ​ដឹង​រឿង​ខ្លះ​ទៅ​។​

​សុភ័ណ្ឌ ជា​មនុស្ស​មាន​មហិច្ឆិតា​លាភសក្ការៈ​ខ្លាំងណាស់​។ តាំង​ពី​បួស​មក ដោយសារ​ខ្លួន​មិន​មាន​លក្ខណៈ​ជា​ប្រុស​ពេញលក្ខណៈ ទើប​ចូល​ចិត្ត​របស់​ស្អាត ស៊ីវិល័យ ទោះ​ស្អាត​បែប​អ្នកបួស​ក៏ដោយ​។ ចូលចិត្ត​ប្រើ​ចីវរ​ថ្លៃៗ ទូរ​សព្ទ​ទំនើបៗ តាំង​ពី​មិន​ទាន់​គេ​ស្គាល់​ម្លេះ​។ នេះ​ជា​លក្ខណៈ​សំគាល់​ខ្លះៗ​។​

១​ចង់​មាន​លុយ​ច្រើនៈ ដំបូង​ឡើយ ការ​មាន​លុយ​ច្រើន មិន​មែន​ក្នុង​ន័យ​សន្សំ​ទេ គឺ​ដើម្បី​ផ្តាច់ចេញ​ពី​ជីវិត​អ្នកបួស​ដូចជា​បិណ្ឌបាត ឬ​ជីវិត​សាមញ្ញ តែ​ប្តូរ​មក​ជីវិត​ហ៊ឺហា​។ លក្ខណៈ​បែបនេះ សម្រាប់​អ្នកបួស​ថ្មី​ឬ​យូរ​ល្មម​មិន​អាចធ្វើ​បាន​ឡើយ ប៉ុន្តែ សុភ័ណ្ឌ អាចធ្វើ​បាន​យ៉ាង​ងាយ ហើយ​អាច​ចាត់ទុក​ជា​បព្វជិត​សម្បូរ​លុយ​ចាយ​។ តើ​រក​តាម​វិធី​ណា​? អន្ទិត​ម្នាក់នេះ បាន​បួស​ក្នុង​សង្គម​សង្ឃ​ដែល​នៅ​ក្បែរ​សង្ឃ​ល្បី សង្ឃ​មាន​លុយ សង្ឃ​មាន​លាភសក្ការៈ សង្ឃ​មាន​ញោមញាតិ​ច្រើន​។ នៅក្បែរ​ផង ចូលរួម​ផង​…​បាន​ធ្វើឲ្យ​គាត់​មាន​ឱកាស​រក​លាភ​បាន គឺ​រៀន​ធ្វើ​តាម​ផង ទាក់​លាភ​បាន​ផង​។ ជាធម្មតា អន្ទិត​នេះ​តែងតែ​ទៅ​ចូលរួម​នឹង​កម្មវិធី​បុណ្យ​ធំ​ដែល​រៀបចំ​ដោយ​បព្វជិត​ល្បីៗ​ទោះ​គេ​មិន​ហៅ​ក៏ដោយ​។​

​ពេល​ទៅ​ចូលរួម​ធ្វើជា​ជួយ​នេះ​ជួយ​នោះ តែ​បំណង​ធំ​គឺ​ចូល​ទាក់ទង​បរិស័ទ​ណា​ដែល​ល្បីៗ មាន​លុយ​ច្រើន​ឬ​មកពី​ក្រៅ​ប្រទេស​ជាដើម​។ បើ​ដឹង​ថា អ្នកណា​មួយ​នៅ​ក្រៅ​ស្រុក សុភ័ណ្ឌ​មិន​ទៅ​ណា​ឆ្ងាយ​ទេ ជួយ​នេះ​ជួយ​នោះ ឬ​ធ្វើ​ជា​ខ្វល់​នឹង​សុខទុក្ខ​បុគ្គល​នោះៗ​។ ទម្រាំ​ចប់​បុណ្យ​មួយៗ បព្វជិត សោភ័ណ អាច​ទាញ​ទឹកចិត្ត​គេ​បាន ហើយ​ត្រូវ​គេ​រាប់រ​ក​និង​ប្រគេន​លុយ​ជា​ហូរហែរ​។ សុភ័ណ្ឌ​ជា​បព្វជិត​ដែលនិយាយ​ទូ​រ​សព្ទ​ច្រើន​សឹង​មិន​លោះ​ពេល​។ ភាគច្រើន​គឺ​និយាយ​ជាមួយ​ញោមៗ​ដែល​ខ្លួន​ទាក់ទង​រួចហើយ​។​

​ចំណុច​ដែល​បព្វជិត​ម្នាក់នេះ តែងតែ​ប្រើ​ដើម្បី​អន្ទង​ចិត្ត​គេ​គឺ 1. ថា​ខ្លួន​ចង់​រៀនសូត្រ តែ​អត់​លុយ​រៀន កំសត់​ណាស់ ស្នាក់នៅ​ក្រោម​ជណ្តើរ​កុដិ​…​តែ​ជាក់ស្តែង សុភ័ណ្ឌ​មិនដែល​ខ្វល់​នឹង​ការរៀនសូត្រ​ម្តងណា​ឡើយ​។ 2. ថា​ខ្លួន​កូនកំព្រា កំសត់​ពេក​ណាស់ គ្មាន​ប្រាក់​កាស តែ​ជាក់ស្តែង​ចាយ​លុយ​ខ្ជះខ្ជាយ​…3. ថា​ខ្លួន​ជា​កូនសិស្ស​បព្វជិត​ល្បីៗ ពេល​ខ្លះ​ថា ជា​កូនសិស្ស លោកគ្រូ ជួន កក្កដា ពេល​ខ្លះ​ថា សិស្ស ឆាត សុ​ឆេត​ជាដើម ដើម្បី​ទាញ​សមានចិត្ត​បរិស័ទ​ដែល​មាន​លុយ​។ 4. ថា​ខ្លួន​ជា​អ្នកបម្រើ​ផ្ទាល់ សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ហើយ​ចីវរ​ដែល​ប្រើ​ផ្លេកៗ​នោះ​ជា​ការប្រទាន​របស់​សម្តេច​ទៀតផង តែ​ជាក់ស្តែង ចូលចិត្ត​ប្រើ​ចីវរ​ភ្លឺ​ឆើតៗ​ដោយ​ខ្លួនឯង ព្រោះ​ត្រេកត្រអាល​នឹង​របស់​ប្រើ​។ ការ​ប្រាប់ថា​ជា​អ្នកបម្រើ​ផ្ទាល់​របស់​សម្តេច​ក្នុង​បំណង​ទាក់ទាញ​លុយ​ផង បាន​ប្រើ​ចីវរ​បែប​ហ៊ឺហា​ផង​។​

2. មហិច្ឆិតា​ចង់​ទៅ​ក្រៅ​ស្រុកៈ សុភ័ណ្ឌ ជា​បព្វជិត​កូនកំព្រា​ទី​មួយ​ដែល​មិន​ខ្វល់​នឹង​រៀន មាន​លុយ​ច្រើន និង​ចង់ទៅ​លេង​បរទេស​។ បុគ្គល​រូបនេះ ប្រើ​តែ​ចំណុច​បី​ដើម្បី​ទាក់ទាញ​មនុស្ស​មាន​លុយ​បាន​គឺ 1. ដើរ​តាម​កម្មវិធី​លោក​ល្បីៗ​រៀបចំ ក្នុង​បំណង​រក​បរិស័ទ​ណា​គ្រាន់បើ​មាន​លុយ​2. និយាយ​ជាមួយ​បុគ្គល​ដែល​ខ្លួន​ទា​ក់បាន​ហើយ​រហូត​ក្លាយ​ជា​បងធម៌ ញោម​ធម៌ …​ជាដើម​។ 3. ចូល​សរសេរ​សរសើរ​នៅតាម​ហ្វេ​សប៊ុក​ចំពោះ​បុគ្គល​ណា​ដែល​មាន​លុយ ល្បី​ឬ​នៅ​ក្រៅ​ស្រុក​ដើម្បី​ទាក់ទាញ​ឬ​ពង្រឹង​ការទាក់ទង​។ មានន័យ​ថា សុភ័ណ្ឌ​អាច​រក​មូយ​ថ្មី​តាម​ហ្វេ​សប៊ុក​បាន សូម្បី​នៅ New Zealand នេះ​ក៏មានដែរ​។ ការទាក់ទង​នេះ​ចំណេញ​ពី​រ​គឺ​បាន​លុយ និង​បាន​ចេញ​ក្រៅ​ស្រុក​។​

​សុភ័ណ្ឌ ប្រសប់​និយាយ​ណាស់ អាច​និយាយ​ឲ្យ​មនុស្ស​ដែល​មិនសូវ​បាន​ត្រៀម​ខ្លួន​ស្រក់​ទឹកភ្នែក​អាណិតអាសូរ ឬ​ធ្លាក់​លុយ​បាន និយាយ​រហូត​គេ​ទ្រាំ​មិន​បាន​រក​វិធី​ធានា​ទៅលេង​ក្រៅ​ស្រុក​ទៀត​ផង​។ ឧទ​ហ​រណ៍ៈ មាន​សង្ឃ​នៅ​ក្បែរ គេ​ដឹង​រឿង​ថា សុភ័ណ្ឌ មិន​រៀន​នៅ​ស​សាលា​ណាមួយ​ទេ តែ​ថ្ងៃមួយ​បែរ​ជា​ឃើញ​ថត​នៅ​សាលា​មួយ​ប៉ុស្តិ៍​ហើយ​សរសេរថា​នឹក​សាលា រវល់​ពេក​មិន​បាន​មក​រៀន​ព្រោះ​ជាប់​ធ្វើ​មនុស្សធម៌​។ លោក​ដឹង​រឿង និយាយថា អា​មួយ​ហ្នឹង​បោក​លុយ​គេ​បាន​ហើយ​មើលទៅ បាន​ជា​ទៅ​ថត​ដូច​រៀន​មែនទែន​ចឹង​(​តាម​ពិត​គ្មាន​រៀន​អី​ទេ ថត​ដើម្បី​ឲ្យ​ម្ចាស់លុយ​អស់ចិត្ត​។ នេះ​ជា​ការសន្និដ្ឋាន​)​។​

3. មហិច្ឆិតា​សន្សំ​លុយៈ ការធ្វើ​មនុស្សធម៌​ដំបូង ហាក់ដូចជា​ការ​ធ្វើ​តេស្ត​សាកល្បង​អ៊ីចឹង​។ ប៉ុន្តែ សុភ័ណ្ឌ ចាប់ផ្តើម​ស្ទង់​ដឹងថា ការធ្វើ​មនុស្សធម៌​អាច​រក​ចំណូល​បាន​និង​មាន​គេ​ចាប់អារម្មណ៍ ជាពិសេស​មនុស្ស​លំបាក​បំផុត វេទនា​បំផុត គួរឲ្យ​អាណិត​បំផុត​។ មនុស្ស​ទាំងនេះ​នឹង​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ទាក់ទាញ​ច្រើន និង​ចូល​លុយ​ច្រើន​។ សំណេរ​និង​ការផ្សាយ​វី​ឌី​អូ​អម​ដោយ​ការសម្តែង ពិតជា​ធ្វើឲ្យ​មហាជន​រំជួល​ចិត្តណាស់ អាណិត​ផង សង្វេគ​ផង តក់ស្លុត​ផង​។ ទប់ចិត្ត​មិន​បាន លុយ​ក៏​ចាប់ផ្តើម​ធ្លាក់​មក​បណ្តើរៗ​។​

​ជា​កលឧបាយ សុភ័ណ្ឌ ប្រើ​វិធី​យ៉ាងណាឲ្យ​គេ​យល់​ថា​ខ្លួន ជា​មនុស្ស​ងាប់​រស់​នឹង​ជួយ​អ្នក​កំសត់​វេទនា ដេក​មិន​លក់​បក់​មិន​ល្ហើយ​ចង់​តែ​ជួយ​គេ​។ ព្រោះ​តែ​យល់​ថា សុភ័ណ្ឌ ជា​សង្ឃ​ល្អ ជួយ​តែ​អ្នក​កំសត់​វេទនា​មិន​គិត​ខ្លួន បរិស័ទ​មិន​ខ្វល់​នឹង​លុយ​ដែល​សុភ័ណ្ឌចាយ​វាយ​ឡើយ​។ លុយ​ចង់យក​ធ្វើ​អី​ក៏​យក​ទៅ​។ លុយ​ណា​ប្រាប់​គេ​បាន​ក៏​ប្រាប់ ឯ​លុយ​មិន​អាច​ប្រាប់​ក៏​ឆាន់​តែម្តងទៅ​។ មួយទៀត​ជា​ទម្លាប់​បរិស័ទ បើ​គាត់​ផ្ញើ​ជួយ​អ្នកណា​មួយ​តាមរយៈ​សុភ័ណ្ឌ ច្បាស់​ជា​រំលែក​ជា​ពីរ​ឬ​មួយ​ចំនួន​សម្រាប់​បច្ច័យ​បួន​ឬ​អ្វី​ផ្សេៗ​ទៀត​តាម​គាត់​ចង់​។ ដំណាក់កាល​នេះ សុភ័ណ្ឌ អាច​ថែម​ប្រហុក​ថែម​ល្បោយ​ទម្លាក់​លុយ​បាន​។ ដូច្នេះ សុភ័ណ្ឌ ចំណាយ​$100 អាច​បាន​រាប់រយ​ឯណោះ​។ លុយ​បែបៗ​នេះ តើ​មហាជន ដឹង​បាន​យ៉ាងម៉េច បើ​គាត់​ម្នាក់ៗ​យល់​អ្នកបួស​មិន​ធ្វើ​ចឹង​ទេ​។​

​ម្យ៉ាងទៀត សុភ័ណ្ឌ ចាប់​មាន​មហិច្ឆិតា​ចង់​មាន​លុយ​ច្រើន និង​ចាប់ផ្តើម​សន្សំ​លុយ​។ មកដល់ពេលនេះ ត្រូវ​ចាំ​ថា​សុភ័ណ្ឌ មិនមែន​កំសត់ ខ្វះ​លុយ​ដូច​អ្នកផង​ធ្លាប់​លឺ​ត​គ្នា​នោះ​ទេ​។ សុភ័ណ្ឌ​ជា​អ្នកមាន​ហើយ លុយ​ចាយ​មិន​ខ្វះ​ទេ​។ វិធី​រក​លុយ​តាម​ពីរ​របៀប​គឺ 1. រក​មនុស្ស​ដែល​វេទនា​បំផុត​ឬ​ដែល​ទាក់ទាញ​បំផុត​ដូច​កុមារកំព្រា​ជាដើម​។ ពេល​ផ្សាយ​នឹង​មាន​អ្នក​ចូល​លុយ​សម្រាប់​កម្មវិធី​ផង ផ្ទាល់​ខ្លួន​ផង​។ 2. ការ​ធ្វើ​បុណ្យ​ធំ​: សុភ័ណ្ឌ ចេះ​រៀប​ធ្វើបុណ្យ​នេះ​តាម​គ្រូ​តាៗ​ល្បីៗ​មួយចំនួន​ដែល​ប្រមូល​លុយ​បាន​ច្រើន ដូចជា​កឋិនទាន ជាដើម​។ ឆ្នាំ​កន្លង​ទៅ សុភ័ណ្ឌ បាន​ធ្វើ​បុណ្យ​កឋិន​យ៉ាង​ធំ​មួយ​និង​មាន​ច្រើន​ត្រៃ​មិន​ចាញ់​ឱ​កញ៉ា​ប៉ុន្មាន​ទេ ។ ឯ​ភ្ញៀវ​ចូលរួម​ក៏​មាន​អ្នកមាន​លុយ​ចូលរួម​ដែរ​។ តាម​សម្គាល់​ខ្លះ​មក ទំហំ​ប៉ុណ្ណេះ បើ​សុភ័ណ្ឌ​មានកំនិ​តមិន​ស្មោះត្រង់ លុយ​សល់​មិន​តិច​ឡើយ​។​

​បងប្អូន​ធ្លាប់​ឃើញ​សុភ័ណ្ឌ ស្ពាយ​គ្រឿងក្រអូប​ដូចជា​ទឹកអប់​មក​ពី​បរទេស ដោយ​សំអាង​លេស​ថា គេ​ផ្ញើ​ទិញ​ឲ្យ តែ​ការពិត​គឺ​សុភ័ណ្ឌ ទិញ​ខ្លួនឯង​ដើម្បី​យក​ទៅ​ផ្គាប់ចិត្ត​អ្នកមាន​លុយ​នៅ​ស្រុក​ខ្មែរ​ជា​ញោម​ធម៌ បងធម៌ ប្អូន​ធម៌​…​។ អ្នក​ដែល​នឹង​ទទួល​របស់​បញ្ញើ​នោះ​សុទ្ធតែ​មាន​ទំនាក់ទំនង​ខ្លះ​ហើយ​។ អ្នកទទួល​របស់​ពី​លោក​នឹង​យល់ថា លោក​រាប់អាន​អញ​ស្មោះ​…​។ តែ​ត្រូវ​ចាំ​ថា អ្នកទទួល​របស់​បញ្ញើ​នោះ នឹង​មិន​រួច​ខ្លួន​ឡើយ គឺជា​មូយ​ពេល​បុណ្យ​នោះ​ឯង​។ ទទួល​ទឹកអប់​អាត្មា ពេល​បុណ្យ​កំភ្លេច​ជួយ​ចំណាយលុយ​អាត្មា​ផង​។ ……​រឿង​នេះ​ពិត​វែងឆ្ងាយ បងប្អូន​លំបាក​មើល​ណាស់ តែ​សហគម​សង្ឃ​ដឹង​រឿង​នេះ​យូរ​ហើយ តែ​លំបាក​និយាយ រហូត​ដល់​សុភ័ណ្ឌ​ពុ​រនឹង​លុយ​ខ្លាំង​ដូច​សព្វថ្ងៃ​។​

​រឿង​ចុងក្រោយ បងប្អូន​អាច​សួរថា ចុះ​បរិស័ទ​ដែល​សុភ័ណ្ឌ​បាន​ទាក់ទងនោះ មិន​មាន​អ្នកដឹង​សោះ​ឬ​? ចម្លើយ មាន​អ្នកដឹង​ច្រើន តែ​ក៏​មាន​អ្នក​មិន​អាច​ដឹង​បាន​ដែរ​។ ដំណើរ​សុភ័ណ្ឌ ដូច​រោងល្ខោន​អ៊ីចឹង​។ សម្តែង​ហើយ សា​រោង មិន​អាច​សម្តែង​រឿង​ដដែល​ជាមួយ​មនុស្ស​ដដែល​បានទេ តែ​ខ្មែរ​យើង​ចិត្តល្អ​ណាស់ ទោះ​ដឹង​ហើយ បាន​ត្រឹម​មិន​មាត់​ហើយ​លែង​ទាក់ទង​ទៀត​។ ម៉ូយ​ចាស់​បាត់ទៅ ម៉ូយ​ថ្មី​មកដល់​។ សុភ័ណ្ឌ នៅក្បែរ​យូរ​បន្តិច គេ​នឹង​យល់បាន ហើយ​បាត់​សេចក្តី​ទុក្ខ​ចិត្ត ព្រោះ​ការសម្តែង​ខុស​ការ​ពិត​នេះ​ឯង​។​

​សាធារណជន​អាច​ជេរ​អាត្មា​បែបណា​ក៏បាន តែ​ការពិត​នេះ​អាត្មា​ត្រូវតែ​ប្រាប់​។ ចុងក្រោយ អាត្មា​ជូន​ជា​យោបល់​ថា ខ្មែរ​ភាគច្រើន​ចិត្ត​ល្អ​ណាស់ តែ​ច្រើន​តែ​ដើរ​ខុសផ្លូវ ព្រោះ​បញ្ញតិ​ច​។ បើ​ញោមញាតិ​ចង់​ជួយ​មនុស្ស សូម​ជួយ​ដោយ​ត្រង់​ឬ​ផ្ញើ​ដោយ​ភាព​វៃឆ្លាត​។ ឧទាហរណ៍​: បងប្អូន​មាន​លុយ​ដល់​ទៅ $100 ម៉េច​ក៏​ចាំបាច់​រំលែក 50$ សម្រាប់​អ្នក​ផ្ញើ ឯ​$50​ទៀត​សម្រាប់​ជន​កំសត់​វេទនា​។ មួយទៀត យើង​ជា​ម្ចាស់​លុយ អាណិត​ជនរងគ្រោះ​ចាញ់ សុភ័ណ្ឌ ប៉ុណ្ណា​ទៅ រហូត​ថ្នាក់​ប្រគល់​សិទ្ធិផ្តាច់មុខ​កំពូល​មនុស្សទៅ សុភ័ណ្ឌ ស្តេច​អាជីវកម្ម​បែបនេះ​។ ទំហំ​លុយ​សោភ័ណ អាច​ទិញ​ផ្ទះ ទិញ​ឡាន​ទំនើប​ជិះ​បាន​ហើយ​ណា​ញោមៗ​។ សូម​ប្រយ័ត្ន​ផង​!​។​

​ដោយឡែក​ក្រោយ​លា​ចាក​សិក្ខាបទ​ហើយ​ចេញ​ទៅកាន​ប្រទេស​អាមេរិក នៅ​ថ្ងៃ​ទី​២៤​កក្កដា​នេះ អន្ទិត កក្កដា សោភ័ណ្ឌ តាមរយៈ​គណនេយ្យហ្វ​សបុក​មិន​ឃើញ​មានប្រ​តិក​ម្ម​ការិះគន់​ខាងលើ​ទេ​តែ​បាន បាន​បង្ហោះ​សួរ​ពី​គាំទ្រ​របស់​អ្នកគាំទ្រ​របស់​លោក​ថា បើសិនជា​លោក​រកស៊ី​លក់ Online ហើយ​ប្រាក់​ចំណេញ​ពី​ការលក់​នោះ នឹង​ដក​៥០%​ធ្វើ​ការងារ​សប្បុរសធម៌ ។ តាមរយៈ​គណនេយ្យ​ហ្វេ​ស​បុក “Kakada Sophorn – កក្កដា សុភ័ណ្ឌ​” បាន​ឲ្យដឹង​បែប​នេះ ៖ បើ​ខ្ញុំ​បើក​ហាង​លក់ Online តូចៗ​មួយ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ដើម្បី​ចឹញ្ចឹម​ជីវិត​ហើយ ខ្ញុំ​និង​នាំ​ចូល​ដោយ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​តែ​ម្ដង​តែ​ខ្ញុំ​និង​សុំ​ដក់​ការ​ចំណេញ 50% សម្រាប់​ជួយ​ដល់​អ្នកក្រីក្រ​និង​ក្មេង​កំព្រា​ដូចដើម​តើ​មាន​អ្នកគាំទ្រ​ទេ​?

 

Filed in: ព័ត៌មានជាតិ