សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រួសារ​សព​លោក​ហេង​សៅ​គី​រី​នគរបាល​អន្តោប្រវេសន៍​ស័ក្តិ​៤ មិន​ជឿ​ថា​ការស្លាប់ ជា​អំពើ​ធ្វើអត្តឃាត​?

គ្រួសារ​សព​លោក​ហេង​សៅ​គី​រី​នគរបាល​អន្តោប្រវេសន៍​ស័ក្តិ​៤ មិន​ជឿ​ថា​ការស្លាប់ ជា​អំពើ​ធ្វើអត្តឃាត​?

​ខេត្ត​ព្រះសីហនុ ៖ ជនរងគ្រោះ​ត្រូវបាន​គេ​ឃើញ​ដេកស្លាប់​នៅ​និង​មុខ​ឡាន​ឡិច​ស៊ី​ស ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AB -8029 កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។ តាមរយៈ​សមត្ថកិច្ច​ជំនាញ​ខាង​ធ្វើ​កោសល្យវិច្ច័យ​ស្នងការ​នគរបាល​ខេត្តព្រះសីហនុ​អាង​ថា​៖ ជា​អំពើ​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ឯង និង​មាន​ជម្ងឺ​ប្រចាំកាយ​ផង​ដោយ​យោង​តាម​លិខិត​មួយ​សន្លឹក​ស​សេរ​ថា​លា​ហើយ​។​

​ម្ចាស់​អា​ខោ​ន​ឈ្មោះ (Ratha Chhean) បាន​ស​សេរ​ក្នុង​ហ្វេ​ស​ប៊ុកខ្លួន​ថា​៖ ពៅ​ទៅ​រហូត​ហើយ​។ តែ​អ្វី​ដែល​ខ្ញុំ​និង​ក្រុមគ្រួសារ​នៅ​តែ​មិន​អាច​ទទួលយកបាន​នូវ​ពត៌មាន​ដែល​ចុះផ្សាយ​ថា​៖ ពៅ​ធ្វើអត្តឃាត​!?! តើ​ជា​អត្តឃាត ឫ ជា​ឃាតកម្ម​!?!​។​យើងខ្ញុំ​នៅ​តែ​សំណូម​យ៉ាង​ទទូច​សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ពន្ធ័​បន្ត​ស្រាវជ្រាវរ​កការពិតដើ​ម្បី​ឲ្យ​វិ​ញាក្ខ​ន្ធ​ប្អូនប្រុស​បាន​ទៅ​កាន់​សុគតិភព​ផង​ចុះ ដោយ​ក្តី​អនុគ្រោះ​។​

​សូមបញ្ជាក់​ថា​៖ គ្រោះថ្នាក់​ខាងលើ​ស្ថានភាព​សាកសព​នៅ​កន្លែងកើតហេតុ គឺ​មាន​ស្នាម​គ្រាប់កាំភ្លើង​ត្រង់​ក្បាល ស្ទើរតែ​ខ្សោះ​ឈាម ស្លេកស្លាំង និង​ដៃ​ឆ្វេង​កាន់​កាំភ្លើង និង​ដៃ​ម្ខាង​ទៀត​អោប​ទ្រូង មើល​ទៅ​មិន​សមជា​អំពើ​ធ្វើអត្តឃាត​ទេ​?​។ អាច​ជា​អំពើ​ឃាតកម្ម​ច្រើនជាង ព្រោះថា​បើ​ជន​រងគ្រោះ​បាញ់​សម្លាប់​ខ្លួនឯង មិនមែន​សាកសព មក​ដេក​ស្លាប់​ដោយ​រូបភាព​របៀប​ស្រួល​ចឹង​ទេ គឺ​កាំភ្លើង​ត្រូវ​ធ្លាក់​របូត​ពី​ដៃ​បាត់​ហើយ​។​

​សព​ច្បាស់​ជា​ស្លាប់​ក្នុង​ថ្លុកឈាម ដៃជើង​អាច​ទាញ​រួញ ដោយ​អំណាច​ត្រដរខ្យល់​មុន​ស្លាប់​។ ប៉ុន្តែ​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ហាក់​មិន​ស៊ីចង្វាក់​និង​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ស្ថានភាព​ស្លាប់​នៅ​កន្លែងកើតហេតុ​សោះ​? ។ នេះ​ជា​បញ្ហា​ដែល​គ្រួសា​សព​ក៏ដូចជា​មហាជន​ឆ្ងល់​?៕

 

Filed in: ព័ត៌មានជាតិ