សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុរដ្ឋលេខាធិកា​ក្រសួង​ទេសចរណ៍ ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បដិសណ្ឋារកិច្ច​ផ្នែក​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍ ដល់​មន្ត្រី​អន្តោរ​ប្រវេ​សន៍ ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​

​អនុរដ្ឋលេខាធិកា​ក្រសួង​ទេសចរណ៍ ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បដិសណ្ឋារកិច្ច​ផ្នែក​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍ ដល់​មន្ត្រី​អន្តោរ​ប្រវេ​សន៍ ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត មាន​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បដិស​ណ្ឋា​រ​កិច្ច ផ្នែក​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍ ជូន​ដល់​មន្ត្រី​អន្តោរ​ប្រវេសន៍ ប្រចាំ​ច្រ​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក ហោ សារុន អនុរដ្ឋលេខាធិកា​ក្រសួង​ទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​បណ្ទិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ,​លោក អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​ប្រធាន អនុប្រធាន​មន្ទីរ​ជំនាញ ,​មន្ត្រី​អន្តោរ​ប្រវេ​សន៍ ,​មន្ត្រី​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ,​មន្ត្រី​នៃ​ស្នងការ​នគរបាល​ខេត្ត សរុប​៨៥​នាក់​។​

​លោក ហុង ឌុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ រយៈពេល​០៦​ខែ ដើមឆ្នាំ​២០១៦​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មាន​ការកើនឡើង​២០.៥៨% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៥ ។ ក្នុងនោះដែរ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កំសាន្ត​លេង​នៅ​ខេត្ត​ប៉ៃលិន ពួកគាត់​មាន​ចំណាប់អារម្មណ៍​ទៅលើ​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ និង​ជំនឿ ដូចជា រមណីយដ្ឋាន​ភ្នំ​យ៉ាត ,​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាល​អូរ​តា​វ៉ៅ ,​ទឹក​ធ្លាក់​៧​ជាន់ លើ​កំពូលភ្នំ​ខៀវ ជាដើម ។​

​លោក​ប្រធាន​មន្ទីរ បាន​បន្ត​ឲ្យដឹងថា​៖ វិស័យ​ទេសចរណ៍​ខេត្ត​ប៉ៃលិន មាន​ចំណុច​គោលដៅ​ជា​ច្រើន មាន​សណ្ឋាគារ​ដ៏​ល្អ​ប្រណិត មិន​ចាញ់​ផ្កាយ​ទេ ផ្ទះសំណាក់​ស្នាក់នៅ មាន​សេវា​ល្អ​ស្អាត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​តូច​ធំ​ស្នាដៃ​ចម្អិន​ឆ្ងាញ់​ពិសា ព្រមទាំង​តំលៃ​សមរម្យ ។ ជាងនេះទៅទៀត​ខេត្ត​ប៉ៃលិន មាន​សក្តានុពល​កសិដ្ឋាន​យ៉ាង​ធំ​ល្វឹងល្វើយ ដោយ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ដំឡូង ពោត មៀន​ប៉ៃលិន ទូ​រ៉េ​ន សាវម៉ាវ និង​ដំណាំ​ផ្សេងៗ​ទៀត ដែល​ធ្វើ​ខេត្ត​ប៉ៃលិន​ក្លាយជា​តំបន់​ក​សិ​ទេសចរណ៍ អាច​ឲ្យ​ភ្ញៀទេសចរណ៍​ទស្សនាបាន​ដោយ​សប្បាយ​រីករាយ​ផងដែរ ។​

​លោក អៀង វុ​ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បានឲ្យដឹងថាៈ ថ្ងៃនេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន មាន​សេចក្តីសោមនស្ស​ក្រៃលែង ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ បាន​ផ្តល់​នូវ​ជំនាញ​ចំណេះដឹង​បដិសណ្ឋារកិច្ច ផ្នែក​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ដល់​ម្ចាស់ បុគ្គលិក​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ប៉ៃលិន​យើង ហើយ​នេះ​ក៏​ជា​ចលនា​ជម្រុញ​លើក​កំពស់ ការអភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍ ព្រមទាំង​ពង្រឹង​គុណភាព​សេវាកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។​

​លោក​អភិបាលរង​ខេត្ត បន្ត​ឲ្យដឹង​ដែរថា​៖ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ ខេត្ត​ប៉ៃលិន បានប្រែក្លាយ​ខ្លួន​យ៉ាង​ឆាប់រហ័ស ពី​ខេត្ត​ដែល​ញ៉ុំ​ញ៉ី​ដោយ​សង្គ្រាម​ស៊ីវិល ទៅ​ជា​ខេត្ត​មាន​សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រជាធិបតេយ្យ មា​សិទ្ធិសេរីភាព មាន​កំណើន​សេដ្ឋកិច្ច ជីវភាព​ក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ ក្រោម​នយោបាយ ឈ្នះ ៗ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច ជូន​មន្ត្រី​ពាក់ព័ន្ធ​លោក ហោ សារុន  អនុរដ្ឋលេខាធិកា​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា​៖ ក្នុង​ឆ្នាំ​២០១៥ កន្លងទៅ កម្ពុជា​ទ​ទូល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៤,៨​លាន​នាក់ កើនឡើង​៦,១% បើ​ធៀប និង​ឆ្នាំ​២០១៤ ជាមួយ​ចំណូល​ប្រមាណ​៣.០១២​លាន​ដុល្លា  ។ ហើយ​ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៦​នេះ កម្ពុជា​ទ​ទូល​បាន​ភ្ញៀវទេសចរណ៏​អន្តរ​ជាតិ​ចំនួន ២.០៣០.៧៦២​នាក់ កើនឡើង​ចំនួន​២,៦% បើ​ប្រៀបធៀប​ទៅ​និង​រយៈ​ពល​ដួច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។ លោក​អនុរដ្ឋលេខាធិកា​ក្រសួង​ទេសរ​ច​ណ៍ បាន​បន្ត​ឲ្យដឹង​ទៀតថា​៖ ក្នុង​បរិបទ​នេះ ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ ដ៏​ត្រឹម​ត្រួវ និង​ឈ្លាសវៃ​ប្រកប​ដោយ​គតិ​បណ្ទិត​របស់​សម្តេច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​អទិភាព​ដ៏​សំខាន់​មួយ ក្នុង​ការកសាង​សេដ្ឋកិច្ចសង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន​ជាតិ ផ្តល់​ឪ​កាស​ការងារ និង​ចូលរួម​ចំណែក​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​។​

​ការរីកចំរើន​នៃ​វិស័យ​ទេសចរណ៏​កម្ពុជា បាន​ឆ្លុះ​បញ្ចាំ​អំពី​សារៈសំខាន់ កត្តា​សន្តិសុខ សុវត្ថិភាព ស្ថេរភាព​នយោបាយ ដែល​ជា​កក្តា​កំណត់ និង​ជា​មូលដ្ឋាន​សម្រាប់​ធានា​ចីរភាព​នៃ​កំណើន​វិស័យ​ទេសចរណ៍​ផងដែរ ៕
​អត្ថបទ ទូច សុខន ប៉ៃលិន​

 

 

IMG-20160804-WA0029 IMG-20160804-WA0034 IMG-20160804-WA0026

Filed in: ព័ត៌មានជាតិ