សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​តែ​អនុវត្ត​ន៏​ករណី​អធិការ​វត្ត​អណ្តូង​ថ្ម​អោយ​ដូច​ករណី​ភិក្ខុ​ក ក្កដា សុភណ្ឌ័​វត្ត​សារាវន័​តេជោ ក្រុង​ភ្នំពេញ​ទើប​មិន​ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ព្រះពុទ្ធសាសនា​អាក់ស​ទ្ធា !

មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​តែ​អនុវត្ត​ន៏​ករណី​អធិការ​វត្ត​អណ្តូង​ថ្ម​អោយ​ដូច​ករណី​ភិក្ខុ​ក ក្កដា សុភណ្ឌ័​វត្ត​សារាវន័​តេជោ ក្រុង​ភ្នំពេញ​ទើប​មិន​ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ព្រះពុទ្ធសាសនា​អាក់ស​ទ្ធា !

បន្ទាយមានជ័យ ៖ សង្ឃ​ចេក​នាម​កក្កដា​សុភណ្ឌ័​បាន​សម្រេចចិត្តចាក​សិក្ខាបទ​ពី​ព្រះសង្ឃ​ដោយ​ក្លាហាន​តាម​សំណើរ​មន្ត្រី​សង្ឃ​រាជធានី​ដោយសារ​លោក​ដឹង​កំហុស​ខ្លួនឯង​រឿង​រំលោភ​វិន័យ​ព្រះពុទ្ធសាសនា​។​ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​នៅ​ខេត្ត​បន្ទាយមានជ័យ​ពិសេស​ក្រុង​ប៉ោ​យ៉ែ​តដែល​កាន់​លទ្ធិ​ពុទ្ធសា​សនា​មាន​ព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​ការគោរព​បូជា សាសនាព្រះពុទ្ធ​ដោយសារតែ មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយ​មនា​ជ័យ​មិនមាន​វិធានការ​ចំពោះ ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​(​អណ្តូង​ថ្ម​មាស​)​ស្ថិតនៅ​ភូមិ​អណ្តូង​ថ្ម​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ដែល​ដាច់​អាបត្តិ​។

​អ្នកភូមិ​លើកឡើងថា​៖ ពួកគាត់​ពិតជា​អស់ជំនឿ​លើ​មន្ត្រី​សង្ឃ​គ្រាក់ៗ នៅ​ក្រុង​ប៉ោយ​ប៉ែត និង​ខេត្ត​បន្ទាយមានជ័យ​នេះ​ខ្លាំងណាស់ ព្រោះ​ថា​មន្ត្រី​សង្ឃ​ទាំងនោះ គ្មាន​ចេតនា​ដោះស្រាយ​អធិករណ៏​ដែល​បង្កឡើ​ង​ដោយ​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស​នោះ​ទេ ។​ពោល​គឺ​មន្ត្រី​សង្ឃ​បែ​ជា សម្ងំ​មិន​ហ៊ាន​អនុវត្តន៍​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​នោះ​ផង​ទេ ។​

​សូមបញ្ជាក់​ថា ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស បាន​តឺ​នុយ​ស៊ីវិល​លួច​ចេញពី​វត្ត​ដើរ​ផឹកស៊ី​ចូល​ហាង​ខារ៉ាអូខេ និង​តាម​កម្មវិធី​ប្រគុំ​តន្ត្រី​ផ្សេងៗ​អោប​ស្រី​។ ប៉ុន្តែ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បន្ទាយមានជ័យ​បែរជា​ធើ​មិនដឹង​មិន​ឭ​ទៅវិញ​?​។ ប្រការ​នេះ​ធ្វើអោយ​ពលរដ្ឋ​មាន​ការសង្ស័យ អំពី​អំពើពុករលួយ​កើតមាន​នៅក្នុង​ស្ថាប​ន័សា​សនា​នេះ​ផងដែរ ។​

​ប្រភព​បាន​អោយ​ដឹង​មក​ថា​៖ អតិ​ត​ព្រះចៅអធិការ​វត្ត​ទួល​ពង្រ ក្រុង​ប៉ោយប៉ែត​ឈ្មោះ ញ៉ែម​សឿន និង​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស​តែង​នាំគ្នា​ស្កាត់​ទៅរក​ស្រី​ដោយ​ចេញពី​វត្ត​លួច​ក្លែងភេទ​ជា​ក្រ​ហស​ត្ថ ស្លៀកពាក់​ខោអាវ គ្រឿងអលង្កា​សុទ្ធតែ​ចិញ្ចៀនពេជ្រ​ធំៗ ខ្សែក​នាឡិកា បើកឡាន​ទៅ​ទឹកដី​ខេត្ត​សៀមរាប​ក្រេប​ចន្ទ័​ទឹកឃ្មុំ ជាមួយ​ស្រី​ស្នេហ៏​ញឹកញាប់​រហូត​ធ្វើអោយ​ស្រី​ស្នេហ៏​របស់​ព្រះចៅអធិកា​រ​វត្ត​ទួល​ពង្រ​(​ចាស់​)​បាន​ពរ​ផ្ទៃ​សំរាលកូន​និង​ធ្វើ​ពិធី​ខូបកំណើត​ជូន​កូន​ទៀត​ផង បញ្ហា​នេះ​ក៏​ស្ងាត់ៗ​ដែរ ។​

​ចំណែក​ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស វិញ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ បុគ្គល​រូបនេះ​បាន​ប្រើប្រាស់​តៃកុង​ឡាន​ញឹកញាប់ ខ្លួនឯង​ដើរតួ​ជា​មន្ត្រី​ធំ​ដើម្បី​ងាយស្រួល​ញ៉ែ​ស្រីក្មេងៗ មិន​អោយ​ចាញ់​អ្នកស្រុក​នៅ​ដី​ក្រុង​ដោយ​គេ​ចាយលុយ​បច្ចយ័​ពុទ្ធបរិស័ទ្ធ​ដូច​មិន​ស្តាយសោះ​? ។​

​ពាក់​ពន្ធ័​បញ្ហា​នេះ មន្ត្រី​ធម្មការ​និង​សាសនា​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​មក​ថា​៖ បើ​យោង​តាម​រូប​ភាពជាក់ស្តែង ដែល​បែកធ្លាយ​ក្នុង​សង្គម​ហ្វេ​សប៊ុក​នោះ វា​ពិតជា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​ដើម្បី​ដាក់បន្ទុក​លើ ជន​ប្រព្រឹតនោះ ប៉ុន្តែ​មិនដឹង​យ៉ាង​ម៉េច​បាន​ជា ថ្នាក់ដឹកនាំ​សង្ខ​និង​មន្ទី​រមិន​ព្រម​ចាត់ការ តាម​ព្រះ​វិន័យ​សង្ឃ​ដូច្នេះ ? ។​

​ចំណែក​មន្ត្រី​សង្ឃ​មួយ​អង្គ​ទៀត​នៅឯ​ក្រុង​ប៉ោយ​ប៉ែត​ក៏​បាន​មាន​ថេរ​ដីការ​ថា​បើ​ថ្នាក់​ដឹកនាំ​សង្ឃ​នៅ​តែ​អោប​ក្រសោប អ្នកប្រព្រឹតខុស​វិន័យ អោយ​គង់​នៅ​បាន​ក្នុង​ព្រះពុទ្ធសាសនា​តទៅទៀត​នោះ ព្រះ​តេជគុណ​ថា​៖​តម្លៃ​ពិត​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​អាច​នឹង​ងាយ​សាបសូន្យ​លឿន ដោយសារតែ​គ្មាន​សច្ចធម៌​នៅក្នុង​ខ្លួន​របស់​ក្រុម​មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយមានជ័យ ។​

​ប្រភព​ដដែល​ថា កន្លងទៅ បុគ្គល​សង្ឃ​ឈ្មោះ តឿ ប៊ុនធឿន ត្រូវបាន​គណ​:​កម្ម​ការ​អាចារ្យ វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស បាន​ដក​ប្រាក់​ចំនួន​២០០០០$ បច្ច័យ​កសាង​វត្ត និង​រថយន្ត​ម៉ាក​ហៃ​ឡិនឌ័​រព​ណ៌ស​១​គ្រឿង​ទៅ​បុគ្គល តឿ ប៊ុនធឿន ក្រោយ​រឿងអាស្រូវ​បែកធ្លាយ​ដើម្បី​ឲ្យ​ចាកចេញ​ពី​វត្ត​អោយ​ផុត ប៉ុន្តែ​ពេល​ចាយ​លុយ​ជិត​អស់​បែ​ជា​លេចមុខ​មក​នៅក្នុង​វត្ត​សារជាថ្មី បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​ផងទាំងពួង ។​

​ប្រជា​ពុទ្ធ​បរិ​សទ្ធ័ និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​កោត​ស​សេីរ ចំពោះ​អតិ​ត​ភិក្ខុសង្ឃ​ព្រះនាម កក្កដា សោ​ភណ្ឌ ដែល​មុះមុត​ក្លាហាន​ហ៊ាន​ស៊ី​ហ៊ាន​សង នូវ​រាល់​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត​ប្រាស់ចាក​ធម៌​វិនយ័ បើ​ទោសទណ្ឌ​នោះ មិន​ដល់​ថ្នាក់​បរាជិក​ផង ប៉ុន្តែ​អតីត​សង្ឃ​អង្គ​នោះ សុខចិត្ត​ទទួលកំហួស​ហើយ​សុំលាចាក​សិក្ខាបទ ភេទ​ជា​សង្ឃ​តែ​ម្តង​កាលពី​ថ្ងៃ​ទី​២១​ក្កដា​២០១៩​កន្លងទៅនេះ ។​

​ប្រជាពលរដ្ឋ ទទួច​ដល់​សម្តេច​ព្រះសង្ឃរាជ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ពិនិត្យ​មើល ក្រុម​សង្ឃ​ក្លែង​កាយ​នា​ពេល​រាត្រី​នៅឯ​ក្រុង​ប៉ោយ​ប៉ែត​នេះ​ផង បើ​ពុំនោះ​ទេ ព្រះពុទ្ធសាសនា​នៃ​យើង​មុខ​ជា​រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​ពលរដ្ឋ នឹង​បាត់បង់​តម្លៃ​ដោយសារតែ មាន​ចោរ​ថង់យាម​ពួន​សម្ងំ​លាក់ខ្លួន​ក្នុង​ពុទ្ធសាសនា​ដូច​ករណី​នេះ​ជាមិនខាន ៕

Filed in: ព័ត៌មានជាតិ