សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​អាង​អំណាច​ជា​ជំទាវ​បំពាន្ត​ឈូសឆាយ​ដី​អត់​ច្បាប់​និង​រំលោភ​ចូល​ដី​ប្រជាពលរដ្ឋ​២​គ្រួសារ​ក្នុង​ភូមិ​ថ្មី ឃុំ​តាំងក្រសាំង ប្រជាពលរដ្ឋ​រងគ្រោះ​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សូមមេត្តា​ជួយ​ពួកគាត់​ផង​

ឈ្មួញ​អាង​អំណាច​ជា​ជំទាវ​បំពាន្ត​ឈូសឆាយ​ដី​អត់​ច្បាប់​និង​រំលោភ​ចូល​ដី​ប្រជាពលរដ្ឋ​២​គ្រួសារ​ក្នុង​ភូមិ​ថ្មី ឃុំ​តាំងក្រសាំង ប្រជាពលរដ្ឋ​រងគ្រោះ​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សូមមេត្តា​ជួយ​ពួកគាត់​ផង​

(​ខេត្ត​កំពង់ឆ្នាំង​) ៖ ប្រជាពលរដ្ឋ ២​គ្រួសារ​រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​បាន​រងគ្រោះ​និង​ចោទប្រកាន់ថា​៖ មាន​មាន​ឈ្មួញ​ទិញ​ដី​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​របស់​ពួកគាត់ យ៉ាង​អយុត្តិធម៌​បំផុត ពួកគាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​សី​ម​មេត្តាជួយ​ពួកគាត់​ផង ។​

​ជួប​ជាមួយ​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​ពីរ​គ្រួសារ​បាន​និយាយថា​៖ ពួកគាត់​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ ដោយ​បាន​កាប់ឆ្ការ​ព្រៃ​នៅ​ខាងក្រោយ​ភូមិ​និង​មាន​ដាំ​ដំណាំ​ដាំ​ដុះ​ទៀតផង ។ ស្រាប់តែ​ពេល​នេះ​មាន​ឈ្មួញ​បាន​ដាក់​គ្រឿងចក្រ​មក​ឈូសឆាយ​ធ្វើ​ផ្លូវ​សម្រាប់​ចូល​ដី​របស់​គេ ធ្វើឲ្យ​ប៉ះពាល់​ចូល​ដល់​កន្ទុយ​ដី​ភូមិ​របស់​ពួកគាត់ ដោយ​គ្រួសារ​ប៉ះ​២៩​ម៉ែត្រ​និង គ្រួសារ​១​ទៀត​ប៉ះ​៣១ ម៉ែត្រ ។​

​គាត់​បាន​ប្រាប់​ទៅ​លោក​មេភូមិ​ហើយ និង​បាន​ឃើញ​លោក​អនុប្រធាន​ភូមិ ក៏​បាន​មក​ជួយ​ឃាត់​ដែរ​តែ ប៉ុន្តែ​អ្នក​ឈូសឆាយ​ទាំងនោះ​មិន​ព្រមស្ដាប់​ឡើយ ហេតុនេះ​ហើយ​គាត់​មានតែ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត សូមមេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​គាត់​ផង ។ ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ ស្ត្រី​ឈ្មោះ សំ គន្ធា ដែល​អះអាងថា​ជា​ម្ចាស់​ដី​បាន​និយាយប្រាប់​ភ្នាក់ងារ​យើង​ដោយ​មិន​អនុញ្ញាត​ឲ្យ​ថត​សម្ភាសន៍​យក​រូបភាព​និង​សំឡេង​ថា​៖ គាត់​បាន​ទិញ​ដី​ជាង ១២​ហិកតា នៅ​ខាងក្រោយ​ភូមិ​ពី ឈ្មោះ អ៊ុន ណាវី ហៅ ចែ​ស្រី នៅ​ឆ្នាំ​២០០៧​។​

​ស្ត្រី​រូប​នោះ បាន​អះអាង​ថា​៖​មាន​ប្លង់​ដឺ​ម៉ាស់​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​តែ​មិន​ព្រម​បង្ហាញ ។ បន្ទាប់មក​ក៏​បាន​ទិញ​ដី​ជាប់​ថ្នល់​គ្រួស​ក្រហម ដើម្បី​យក​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ដី​១២​ហិកតា ដែល​បាន​ទិញ​ពី​ឈ្មោះ​ចែ​ស្រី នោះ ដោយ​ឈូក​យក​ទំហំ​៣០ ម៉ែត្រ គុណ​នឹង បណ្ដោយ​ជាង​២០០​ម៉ែត្រ ។ ចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ ទាំង​២​គ្រួសារ​ខាងលើ បើ​ពួកគាត់​មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ សូម​ទៅ​ប្តឹង​ដល់​មេឃុំ​ចុះ គាត់​ធ្វើ​តាមតែ​ប្លង់​ដែល​បាន​ទិញ​ពី​ឈ្មោះ អ៊ុន ណាវី ហៅ​ស្រី​តែប៉ុណ្ណោះ​។​

​យ៉ាងនេះ​ក្តី​គេ​សង្កេតឃើញថា​ទាំង​ម្ចាស់​គ្រឿងចក្រ ទាំង​ម្ចាស់​ដី​ដែល​អះអាង​ថា​ពេល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​សុទ្ធ តែ​បាន​បំពាន​ទាំងស្រុង​លើ​អាជ្ញាធរ​ភូមិ​ផង​ខណៈ​ដែល​មាន​លោក​អនុប្រធាន​ភូមិ​បាន​ហាមឃាត់​យ៉ាងណា នៅតែ​មិន​ស្តាប់ ដោយ​លោក​អនុប្រធាន​ភូមិ​បានបញ្ជាក់​ថា​យើង​បាន​គូស​ចំនុច​ដែល​ត្រូវ​ធើ្វ​ផ្លូវ 30 ម៉ែត្រ​បណ្ដោយ 200 ម៉ែត្រ​ហ្នឹង​ទៅហើយ ប៉ុន្តែ​បែរជា​រំលោភបំពាន​ចូល​មក​កាន់​ចំណែក​ដី​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ​៕

 

Filed in: ព័ត៌មានជាតិ