សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​បដិសេធ​ការផ្សាយ​មួលបង្កាច​របស់​កាសែត​អាមេរិក​រឿង​មូលដ្ឋាន​កង​ទព័​ចិន​

កម្ពុជា​បដិសេធ​ការផ្សាយ​មួលបង្កាច​របស់​កាសែត​អាមេរិក​រឿង​មូលដ្ឋាន​កង​ទព័​ចិន​

​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ បានចាត់ទុក​ការផ្សាយ​របស់​កាសែត​អាមេរិក​ដែល​ថា កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា ដោយ​សម្ងាត់ ដើម្បី​បោះ​មូលដ្ឋាន​កងទ័ព​ចិន នៅ​កម្ពុជា គ្រាន់តែ​ជា​ការ​មួល​បង្គា​ច់ និយាយ​បំផ្លើសការពិត ជា​ពិសេស​ជា​លេស ដើម្បី​ដាក់ទណ្ឌកម្ម លើ​កម្ពុជា និង​ដើម្បី​បម្រើ​មហិច្ឆតា នយោបាយ​ឲ្យ​ក្រុមប្រឆាំង​តែប៉ុណ្ណោះ ។​ប្រតិ​ម​កម្មនេះ​បាន​កើតឡើង​បន្ទាប់ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បដិសេធ​ហើយ​ត្រូវបាន​ក្រសួងការបរទេស​រំលឹក​បន្ថែម​!​។

​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល វាស់​ស្ទង់ សម្រាប់​ប្រតិបត្តិការ​សន្តិភាព អង្គ​សហប្រជាជាតិ ដើម្បី​បង្កើន​សមត្ថភាព និង​សិក្សា​ស្រាវជ្រាវ​ជំនាញ TOPO នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្ដេច ទៀ បាញ់ បាន​មានប្រសាសន៍ថា រឿង​នេះ​ពុំ​មាន​អ្វី​ដែល​ត្រូវ​ឆ្ងល់​ទេ ព្រោះ​អាមេរិក​រក​វិធី​គ្រប់បែបយ៉ាង ធ្វើ​ម៉េច​រារាំង កុំ​ឲ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍​បាន ហើយ​ក៏​រារាំង​កម្ពុជា មិនឲ្យ​មាន​សមត្ថភាព​ខ្លាំងក្លា​ផង​ដែរ ។​

“​គេ​កំពុង​គិតថា កម្ពុជា​មិនមែន​នៅក្នុង សេចក្ដីត្រូវការ​ដែល​គេ​ចង់បាន​នោះ​ទេ នេះ​គឺ​រឿង​ពិត​វា​អីចឹង ដូច្នេះ​គេ​ចង់​និយាយ​យ៉ាងម៉េច ក៏​យើង​មិន​អាច​ទៅ ហាមឃាត់​គេ​បានទេ ទោះជា​យើង​មាន ឬ​មិន​មាន​ក៏ដោយ គេ​អាច​រៀបរាប់​ទៅ​តាម​អ្វី​ដែល គេ​ចង់​រៀបរាប់​តែ​ប៉​ណ្ណោះ​ទេ ។ ដូច្នេះ គឺ​រឿង​ពិត​គឺ​អីចឹង ជាក់ស្តែង​នៅ​កម្ពុជា មិន​ត្រឹមតែ​រឿង​នៅ​សមុទ្រ​រាម​នោះទេ កន្លែង​ដទៃ​ក៏​ដូចគ្នា​ហ្នឹង​ដែរ គឺ​គ្មាន​អី​ការពិត​ទេ គេ​រៀបរាប់​ឲ្យ​វា​ទៅ​ជា​រឿង​ផ្សេង​ទាំងអស់ ហើយ​ខុសពី​ការពិត​ទាំង​អស់ ដូច្នេះ គឺ​រឿង​ហ្នឹង បំណង​របស់​គេ​ចង់​ធ្វើយ៉ាងណា បម្រើ​មហិច្ឆតា​ខាង​នយោបាយ​ឲ្យ ក្រុម​មួយចំនួន​តែប៉ុណ្ណោះ ដូច្នេះ​គេ​មិន​អើពើ​មិន​គោរព​ស្អី​ទាំងអស់​” ។​

​សម្ដេច​ពិជ័យ​សេនា បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​ណា​ក៏​ដោយ មិន​ថា​តែ​ចិន​ទេ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាងច្បាស់​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ មាន​មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ ។​

Filed in: ព័ត៌មានជាតិ