សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកកាសែត​២​នាក់​ដែល​ចុះ​យក​ព​តិមាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​នោះ បាន ដឹង​លទ្ធផល​ជា​ផ្លូវកា​រហើយ​គេ​ថា​ញុះញង់​? តើ​អ្នកកាសែត​ខ្មែរ​ត្រូវ​ដើរ​តាម​ផ្លួវ​ណា ទើប​មាន​សេរីភាព​!?

អ្នកកាសែត​២​នាក់​ដែល​ចុះ​យក​ព​តិមាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​នោះ បាន ដឹង​លទ្ធផល​ជា​ផ្លូវកា​រហើយ​គេ​ថា​ញុះញង់​? តើ​អ្នកកាសែត​ខ្មែរ​ត្រូវ​ដើរ​តាម​ផ្លួវ​ណា ទើប​មាន​សេរីភាព​!?

ខេត្ត​ព្រះសីហនុ​៖​រសៀល​ថ្ងៃ​ទី ២២ កក្កដា ២០១៩ លោក លឹម ប៊ុនហេង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ អោយ​កាសែត​ដឹងថា : ឈ្មោះ កែវ រតនា ចាងហ្វាង​កាសែត TN និង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ដែល​ត្រូវបាន​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពេល​ចុះ​យក​ពត៍​មាន​ត្រូវបាន​អយ្យការ​តុលាការខេត្ត​ចោទ ប្រកាន់​ពីបទ ” ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ , ញុះញង់​អោយ​ប្រព្រឹត្ត​តាមផ្លូវ​សារព័ត៌មាន និង​សមគំនិត​ក្នុង អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត តាម មាត្រា ៤៩៥ មាត្រា ៤៨៧ និង​មាត្រា ២៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល ។

​អ្នកនាំពាក្យ​រូប​នេះ​បន្ត ថា ចំពោះ​ពលរដ្ឋ​៥​នាក់​មាន​ឈ្មោះ ហង្ស សុភា ហៅ អ៊ី​ស៊ីន ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ,​ឈ្មោះ ហង្ស ចិន្តា ភេទ ស្រី អាយុ​៥១ ឆ្នាំ , ឈ្មោះ សែន លក្ខិណា អាយុ​៣២​ឆ្នាំ , ឈ្មោះ ប៉ែន សុីណាត ភេទ ស្រី អាយុ ៥៧ ឆ្នាំ និង ឈ្មោះ​ហេង យោង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ ប្រើ​អំពើ ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត ,​បទ​ញុះញង់ អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ និង កំហែង​យក តាម​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល មាត្រា ៣៦៣ និង មាត្រា ៣៦៤ នៃ ក្រមព្រហ្មទណ្ឌ ។ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​៧​នាក់ និង សំណុំរឿង ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ និង​បន្ត​ចាត់ ការ​តាម​និតិ​វិធី ។​

​សូម​រំលឹក​ថា កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​ជំនួប​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ឯ​.​ឧ ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន លើកឡើងថា អ្នកកាសែត​មិន​ត្រូវបាន គេ​ចាប់​ដាក់គុក ឬ មានទោស​ចំពោះ​ការផ្សាយ​ព័ត៌មាន​ទេ គឺ​ត្រូវ ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​មាន​ធរមាន ហើយ​ភាគី​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​របស់​អង្គភាព​សារព័ត៌មាន​នី​មួយៗ ត្រូវ​ស្នើ​សុំ​អោយ​អង្គភាព​ព័ត៌មាន​ដែល ពាក់ព័ន្ធ​ការផ្សាយ​ប៉ះពាល់​នោះ​ធ្វើ​ការផ្សាយ​បំភ្លឺ​ឡើងវិញ ។ បើ​សា​ម៉ី​អង្គភាព​ព័ត៌មាន​នោះ មិន​ផ្សាយ​បំភ្លឺ​ទេ ទើប​អាច​ដាក់ ពាក្យបណ្តឹង​ប្តឹង​ទៅ​តុលាការ​បាន ។ ប៉ុន្តែ​គិត​មកដល់​ពេល នេះ​វា​ផ្ទុយស្រឡះ មាន​អ្នកកាសែត ជាច្រើន​នាក់​ហើយ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ នាគារ​តាម​បណ្តា​ខេត្ត និង ជាប់​បណ្តឹង​នៅ​ក្នុង​តុលាការ​។​

​ជាក់ស្តែង ពេល​ថ្មីៗ​នេះ គឺ​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ និង លោក កែវ រតនា ចាងហ្វាង​ការផ្សាយ TN TV ក៏​កំពុងថិត​ក្នុង​ការឃុំខ្លួន​បណ្តោះអាសន្ន នៃ​តុលាការ​ខេត្ត​ព្រះ សីហនុ​គឺ​ដោយសារ​ចុះ​សម្ភាស៍​ផ្សាយ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការបិទផ្លូវ​មិនឲ្យ​ចេញ​ចូល​ផ្ទះ​គាត់​រំលោភ​យក​ដី​របស់​ពួក​គាត់​ពី​ណាក់​ក្រុមហ៊ុន​ចិន ។ យោងតាម​ប្រភព​ព័ត៌មាន នៃ​ឃ្លីប Videos របស់លោក កែវ រតនា ចាងហ្វាង​ការផ្សាយ​របស់ TN TV អន​ឡាញ​ដែល​បាន​បង្ហោះ មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​លោក បាន​និយាយ​យ៉ាង​ក្បោះក្បាយ​ពី​បញ្ហា​វិវាទ ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​២៤​គ្រួសារ នៅ​ភូមិ​១ សង្កាត់​៣ ក្រុង ខេត្ត​ព្រះសីហនុ ជាមួយ​លោក​ឧកញ៉ា ខូវ សម្បត្តិ​អតីត​មន្ត្រីជាន់ខ្ពស់​កង​រាជ​អាវុធហត្ថ អស់​រយ​:​ពេល​២៣​ឆ្នាំ​ប្លាយ​មកហើយ ដោយ​ពុំ​មាន ដំណោះស្រាយ​ជូន​ពួកគាត់ ។​អ្នកនាំពាក្យ​ប៉េអឹម​ថា​ការចាប់ខ្លួន​គឺ​ធ្វើ​តាម​បណ្តឹង​ម្ចាស់​ដិ​?​បានសេចក្តីថា​ឲ្យតែ​មាន​ពាក្យ​បណ្តឹងគឺ​ប៉េអឹម​ដឹង​តែ​ពី​ចាប់​ហ្ម៉ង​!?​។​

​លោក កែវ រតនា បាន​និយាយ ថា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​គំរោង​របស់​ក្រុម​ចិន ដែល​ទិញ​បន្ត​ពី​ឧកញ៉ា ខូវ សម្បត្តិ យក​ធ្វើ​ការវិនិយោគ​នោះ មាន​ក្បាលដី​៣០ ម៉ែត្រ ជំរៅ​៣៥​ម៉ែត្រ បែងចែក​ជា​៦៦​ឡូតិ៍ តែ ការចរចារ​ទិញ​លក់​ដី​ជាមួយ​ប្រជាពលរដ្ឋ​បាន​ចំនួន ១០ ឡូតិ៍ នៅសល់​ចំនួន ៥៦ ឡូតិ៍ មិនទាន់​បាន​ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​នៅឡើយ​ទេ ។ ប៉ុន្តែ​ត្រូវ​ក្រុម​ចិន​ដាក់​គ្រឿងចក្រ ចូល​ទៅ​ឈូស​ឆាយ វាយកំទេច ប្រជាពលរដ្ឋ​ក៏​ផ្ទុះ​ការតវ៉ា ព្រោះ​ខឹង​និង​ក្រុមហ៊ុន​ចិន​ដាក់​ប៉ុស្ត​កុងត្រូល​រារាំង​មិនអោយ ពួកគាត់​ឆ្លងកាត់​ចេញ ចូល​បាន​ស្រួល​ដូចពេលមុន​ទេ ទើប ផ្ទុះ​អំពើហិង្សា​វាយកំទេច​លើ​ប៉ុស្តិ៍​បា​រ៉ា​ស់យាម​របស់​ក្រុមហ៊ុន ចិន នៅ​ថ្ងៃ​ទី ១៧ កក្កដា ២០១៩ រហូត​ដល់​កងកម្លាំង​អ​.​ហ ចុះ​ទៅ​អន្តរាគមន៍​និង​ចាប់​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ ដែលជា​អ្នក​ប្រព្រឹត្ត​អំពើ​វាយកំទេច​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ របស់​ក្រុមហ៊ុន​ចិន យិ ជៀ ។​

​តើ​សេរីភាព​អ្នកសារព័ត៌មាន ត្រូវ​ដើរ​តាម​ផ្លូវ​ណា ? ឯ​ក្រុម​អ្នកកាសែត​ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​រាប់ សិប​អង្គភាព​បែរជា​នាំគ្នា​សម្ងំ​ឈឹង សឹងតែ​គ្មាន​អង្គភាព​ណា មួយ​ចេញ​មុខ​បញ្ចេញ​ប្រតិកម្ម​អ្វី​សោះ​ឡើយ ។ បើ​តែ​បែបនេះ អ្នកកាសែត​ទាំងឡាយ​នឹង​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ ទៅ​ថ្ងៃមុខ​ជាមិនខាន ព្រោះ​ពួក​អ្នកមានអំណាច និង ទឹក​លុយ បាន​និង​កំពុង​ជ្រើស​យក​ប្រព័ន្ធតុលាការ វាយ​បំបាក់ស្មារតី​អ្នក កាសែត ហើយ ។ សូម​អស់លោក​ចាងហ្វាងៗ​បញ្ចេញ​ប្រតិកម្ម​រួម​សាមគ្គី​គ្នា​ឡើង កុំ​សម្ងំ​ឈឹង​បែបនេះ ? ៕

Filed in: ព័ត៌មានជាតិ