សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​នគរបាល​ខេត្ត​ព្រះសីហនុ​៖​មន្ត្រី​នគរ​អន្ដោប្រវេសន៍​ប្រចាំ​កំពង់ផែ​សីហនុ បាញ់​សម្លាប់​ខ្លួនឯង​!

មេ​នគរបាល​ខេត្ត​ព្រះសីហនុ​៖​មន្ត្រី​នគរ​អន្ដោប្រវេសន៍​ប្រចាំ​កំពង់ផែ​សីហនុ បាញ់​សម្លាប់​ខ្លួនឯង​!

ព្រះសីហនុ​៖ នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួង​មហាផ្ទៃ​ប្រចាំ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ដែល​គេ​ឃើញ​ដេក​ស្លាប់​មុខ​ឡាន​ឡិច​ស៊ី​ស​ឱប​កាំភ្លើងខ្លី នៅលើ​ផ្លូវ​បេតុង ត្រង់ចំណុច កន្លែង​ពុះ​ដីឡូត៍ ស្ថិតនៅ​ក្រុម​៤ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​រកឃើញ​ហើយ​ថា​បាញ់​ខ្លួនឯង​។

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​អះអាង​ថា ឆ្លង​តាម​ការស្រាវជ្រាវ និង​ការធ្វើ​កោសល្យវិច្ឆ័យ​ពី​សមត្ថកិច្ច​ជំនាញ បានបង្ហាញ​ថា មន្ដ្រីនគរបាល​ដែល​ប្រទះឃើញ​ដេកស្លាប់​នោះ បាន​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង ក៏​ព្រោះតែ​ជនរងគ្រោះ​មាន​ជំងឺ​ស្ដ្រេះ និង​មួយទៀត មាន​ជំងឺ​ប្រចាំការ​ដែល​ព្យាបាល​មិនជា ដោយ​មិត្ត​រួម​ការងារ​តែងតែ​លឺ​ជនរងគ្រោះ​ថ្អួ​ញ​ថ្អែ​រ​ថា ឈឺក្បាល​។​

​លោក​ឧត្តមសេនីយ៍ជួន​ណារិ​ន បានបញ្ជាក់​ថា​ជនរងគ្រោះ​ប្រើ​កាំភ្លើង​ម៉ាក TAURUS ។​រូបគេ​ទម្លាប់​ប្រើ​ដៃ​ឆ្វែង ស៊ីចង្វាក់​នឹង​ស្នាម​របួស​ត្រង់​ចំណុច​សៀតថ្កា​ខាងឆ្វេង​ធ្លាយ​ទៅ​ម្ខាង​ទៀត ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​។​ក្រៅពីនេះ សមត្ថកិច្ច​ក៏​បាន​រកឃើញ​មាន​លិខិត​បណ្ដាំ នៅក្នុង​រថយន្ដ​ដោយ​មាន​សរសេរ​អក្ស​រថា «​លា​ហើយ​» ដែល​អក្សរ​នេះ​ប្រធាន​អង្គភាព​របស់​ជនរងគ្រោះ និងមិត្ដរួម​ការងារ ទទួលស្គាល់ថា នេះ​គឺជា​អក្សរ​របស់​ជនរងគ្រោះ​យ៉ាង​ពិតប្រាកដ​។​

​បើ​ចឹង​មែន​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​ជនរងគ្រោះ​ចេញ​មក​បាញ់​សម្លាប់​ខ្លួន​នៅ​ក្រៅ​ឡាន​ចឹង​នោះទេ​។​ទោះជា​យ៉ាងណា​លោក​ជួន​ណារិន​មិន​ពញ្ជាក់​ថា​តើ​ជនរងគ្រោះ​សម្លាប់​ខ្លួន​ដោយ​ឈរ​ឬ​ដេក​ឬ​លុតជង្គង់​នោះឡើយ​?​។​

​សូម​រំលឹក​ថា ជនរងគ្រោះ​ឈ្មោះ ហេង សៅ​គី​រី មាន​ឋានន្ដរស័ក្ដិ ថ្នាក់​វរសេនីយ៍ត្រី តួនាទី​នាយ​ផ្នែក​សេនាធិការ នាយកដ្ឋាន​ច្រកទ្វារ​ទី​២ បាន​បាញ់​សម្លាប់​ខ្លួនឯង នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់ នៅ​មុខ​រថយន្ដ​ដោយ​ក្នុង​ដៃ​មាន​ឱប​ល​កាំភ្លើងខ្លី​០១​ដើម​ដែល​មិន​ទំនង​ថា​សម្លាប់​ខ្លួនឯង​ចឹង​នោះឡើយ ៕

Filed in: ព័ត៌មានជាតិ