សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​អ្នករកស៊ី​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​ឡាន​ខេត្ត​រតនៈគីរី បាន​រិះគន់​មន្ត្រី​ថ្លឹង​ឡាន​ចំៗ​ថា ពួកគាត់ មិនមែន​ថ្លឹង​រថយន្ត​ដឹក​លើស ទម្ងន់​ទេ​គឺ​ពួកគាត់​ថ្លឹង​លុយ​ច្រើន​ជាង​ថ្លឹង​រថយន្ត​

​ប្រជាពលរដ្ឋ​អ្នករកស៊ី​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​ឡាន​ខេត្ត​រតនៈគីរី បាន​រិះគន់​មន្ត្រី​ថ្លឹង​ឡាន​ចំៗ​ថា ពួកគាត់ មិនមែន​ថ្លឹង​រថយន្ត​ដឹក​លើស ទម្ងន់​ទេ​គឺ​ពួកគាត់​ថ្លឹង​លុយ​ច្រើន​ជាង​ថ្លឹង​រថយន្ត​

ខេត្ត​រតន​:​គី​រី ៖ កាលពី​វេលា​ម៉ោង ៥:២០ នាទី​ព្រឹក​ថ្ងៃទី ០៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ មាន​ប្រជាពលរដ្ឋ​យើង​បាន​ផ្ដល់​ពត៌មាន​មកដល់ បញ្ញវន្ត​ខ្មែរ​យើង​ថា មន្ត្រី​ថ្លឹង​ឡាន នៅ​ចំណុច​ភូមិ​០១ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនៈគីរី មាក​ករណី​ហួសចិត្ត​មួយ​ខណៈ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទីនោះ អត់​មាន​ភ្នែក​ផង ក៏​មន្ត្រី​នៅ​ទី​នេះ​អាច​ថ្លឹង​បានដែរ ។​

​ប្រជាពលរដ្ឋ​ដដែល​រូបនេះ​បាន​លើកឡើង​ថា នេះ​ពួកគាត់​មិនមែន​ថ្លឹង ឡាន​ដើម្បី​ចង់​ដឹង​ថា​លើស​ទម្ងន់​ឬ​អត់​នោះទេ គឺ​ថ្លឹង​ដើម្បី​លុយ​តែម្ដង គឺ​ក្នុង​ឡាន​ដឹក​ទំនិញ​មួយ​គឿង ត្រូវ​បង់​ទៅ​ឱ្យ​ថ្លៃ​ថ្លឹង​ពី ៥​ទៅ​៦​ម៉ឺន​រៀល ខ្លះ​១០​ម៉ឺន​ក៏មាន ពិសេស​គឺ​ឡាន​ដឹក​ដំឡូង ឆ្លងកាត់​មួយ​យប់ៗ ពី​១០០​ទៅ​២០០​ឡាន​យី​ឌុប បើ​ក្នុង​មួយ​គ្រឿង​ត្រូវ​បង់លុយ​៥​ទៅ​៦​ម៉ឺន ចុះ​ដល់​ទៅ​១០០​ទៅ​២០០​គ្រឿង តើ​ពួកគាត់​ប្រមូល​បាន​ប៉ុន្មាន​ទៅក្នុង​មួយ​ថ្ងៃៗ ហើយ​ថា តើ​លុយ​នោះ​គេ​យក​ទៅ​ណា​? តើ​គេ​ដាក់​ជញ្ជីង​ថ្លឹង​នេះ​ដើម្បី​អ្វី បើ​ឡាន​លើស​ទម្ងន់​ឬ​មិន​លើស​ពួកគាត់​មិន​ទាំង​ដឹងផង​ហ្នឹង ទង្វើ​នេះ​វា​ហាក់បីដូច​អាក​ហត់​ឈាម​ពលរដ្ឋ​ដែល​ខិតខំ​រកស៉ី​មួយ​ថ្ងៃៗ គ្មាន​បាន​ស​ល់អី​ទេ​ចាំតែ​យក​មក​បង់​ឱ្យ​ពួក​មន្ត្រី​អស់ហ្នឹង​ទៅ​បាន​ហើយ ឯណា​ទៅ​ពាក្យ​ថា​”​មន្ត្រីរាជការ គឺជា​អ្នក​បំរើ​រាស្ត្រ ” ?

​បើ​ដូច​អ្វី​ដែល​ពលរដ្ឋ​អ្នករកស៉ី​ឆ្លងកាត់​នៅទី​នោះ​លើកឡើង​នោះ​មែន នេះ​មិនមែន​មន្ត្រី​បំរើ​រាស្ត្រ​ទេ គឺ​វា​ទៅ​ជា​មន្ត្រី​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​ទៅវិញ​ទេ ឬ​ព្រោះតែ​ដូច្នេះ​ឬ​ទើបបាន​ជា​ពួក​មន្ត្រី​ទាំងនោះ​មានៗ​ណាស់ ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ រីឯ​អ្នក​ខំ​រកស៉ី​ហូរ​ញើស​ហូរ​ឈាម​នៅ​តែ​ក្រ មិន​មាន​ដូច​ពួក​មន្ត្រី​អស់នោះ​សោះ​៕​

 

 

IMG-20160804-WA0018

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់