សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្ឃ​ចេក​កក្កដា​សុភណ្ឌ័​បាន​សុំលាចាក​សិក្ខាបទ​បន្ទាប់​ពី​បង្ហោះ​រូបភាព​សម្តែង​ចោរប្លន់​!

​សង្ឃ​ចេក​កក្កដា​សុភណ្ឌ័​បាន​សុំលាចាក​សិក្ខាបទ​បន្ទាប់​ពី​បង្ហោះ​រូបភាព​សម្តែង​ចោរប្លន់​!

​ភ្នំពេញ​ ៖ ​មហាជន​បាន​សម្តែង​ការ​ភ្ញាក់​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ឃើញ​សង្ឃ​សង្ឃ​នាម កក្កដា សុភ័ណ្ឌ រង​របួស​ហើយ​ត្រូវបាន​គេ​ផ្សាយ ត្រូវ​ចោរ​ប្លន់​សម្លាប់ នា​ល្ងាច​ថ្ងៃទី​២០ កក្កដា ឆ្នាំ​២០១៩​នេះ​។
​តែ​បន្ទាប់​ពី​ការ​បង្ហោះ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាច្រើន បាន​និយាយ​ថា​វសា គ្រាន់តែ​ជា​ការសម្តែង​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​មាន​ការខក​អារម្មណ៍​ពី​មហា​ជន​ដោយសារតែ​មាន​បុគ្គល​ស្រៀក​ស្បង់​តែ​បែ​ជា​ប្រព្រឹត្ត​ទង្វើ​ធ្វើឲ្យ​អាប់អោន​សាសនា ។​

​ទោះបីយ៉ាងណា ព័ត៌មាន​ដែល​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ គឺ​ព្រះ​តេជ​គុណ កក្កដា សុភ័ណ្ឌ ដែល​គង់នៅ​កុដិ​លេខ​២៥ វត្ត​សារាវ័ន្ត​តេជោ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ គឺ​ត្រូវបាន​មន្ត្រី​សង្ឃ សាលា​អនុគណ​ខណ្ឌដូនពេញ និមន្ត​មក​ដោះស្រាយ តាម​ធម៌​វិន័យ​រួចរាល់​ជា​ស្ថាពរ​ហើយ តេជ​គុណ កក្កដា សុភ័ណ្ឌ បាន​ទទួល​នូវ​កំហុសឆ្គង​នូវ​ទង្វើ​ដែល​បាន​ធ្វើ ហើយក៏​បាន លា​ចាក​សិក្ខាបទ​រួចរាល់ តាម​កិច្ចព្រមព្រៀង​របស់​សាមីខ្លួន ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​មន្ត្រី​សង្ឃ​។​

​សូម​បញ្ជាក់​ដែរ​ថា​កន្ល​ង​មក សង្ឃ​នាម កក្កដា សុភ័ណ្ឌ​ត្រូវបាន​មហាជន​និយម​លេង​ហ្វេស​ប៊ុក ឲ្យឈ្មោះ​ក្រៅ​ថា «​សង្ឃ​ប៉េដេ ឬ​សង្ឃ​ចរិត​ស្រី​»​។ អា​រឿង​ចារឹក​ចេក​មិន​បញ្ហា​ទេ​តែ​សង្ឃ​អង្គ​នេះ​បាន ថត​បង្ហោះ ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ដោយ​បង្ហាញ​ពី​សម្ភារៈ​និយម រួម​ទាំង​របស់​ប្រែ​ន​ជាច្រើន ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ថតរូប ដូចជា​ការបង្ហាញ​ម៉ូត​ចឹង​។​ទទួលស្គាល់​ថា​សង្ឃ​អង្គ​នេះ បាន​ចូលរួម​ជួយ​ថវិកា​ទៅ​ជនអនាថា ជនទីទ័លក្រ ព្រម​ទាំង​ក្មេង​ក្រីក្រ​ជា​ច្រើន​។ តែ​ផ្ទុយទៅវិញ រូបថត​របស់​សង្ឃ​នេះ ត្រូវបាន​មហាជន​រិះគន់​កាន់តែខ្លាំង​ថា ការប្រើ​រូបភាព សប្បុរសធម៌​បែបនេះ ដើម្បី​ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​ទៅ​វិញ​នោះ​ទេ ។ តែ​សកម្មភាព​ខ្លះ​វា​ធ្វើឲ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា​ទៅវិញ​ទេ​៕

Filed in: ព័ត៌មានជាតិ