សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ឈើ​ធំ​នៅ​ខេត្ត​រតនៈគីរី​ម្នាក់​ជាតិ​យួន​កាន់​កាត​ខ្មែរ​រត់ចោលស្រុក​ទៅ​សម្ងំ​នៅ​ស្រុក​យួន​បាត់​ហើយ​!

​ឈ្មួញ​ឈើ​ធំ​នៅ​ខេត្ត​រតនៈគីរី​ម្នាក់​ជាតិ​យួន​កាន់​កាត​ខ្មែរ​រត់ចោលស្រុក​ទៅ​សម្ងំ​នៅ​ស្រុក​យួន​បាត់​ហើយ​!

ខេត្ត​រតនគីរី​ ៖​ កន្លងមក​នៅ​ខេត្ត​រតនៈគីរី​អាណាចក្រ​គ្រប់គ្រង​ដោយ​លោក​ថង​សាវុន​មាន​ឈ្មួញ​ឈើ​ជា​ច្រើន​ដែល​បណ្តាញ​សារ​ពត៍​មាន​លើក​ឈ្មោះ​មក​បង្ហាញ​មានដូចជា​ម្សៀ​ហូ​ជី​វ៉ៃ​ម្សៀ​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​ម្សៀ​នីកា​ចាញ​ជាដើម​។ តែ​អា​ឡូ​វ​ក្រោយពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​ឯកឧត្តម នាយ​ឧត្តមសៅ សុខា បានធ្វើ សកម្មភាព​យ៉ាង​ក្តៅគគុក​ចាប់ពី​ថ្ងៃ​ទី​១០​ក្កដា​មក និង​ឈាន​ដល់​ការចាប់​មនុស្ស​មាន​គោ​រម្យ​ងា​ជា​ឧកញ៉ា​ដែល​នៅ​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​វា​លេចចេញ​ឈ្មោះ​ឈ្មួញ​ធំ​ម្នាក់​ទៀត​ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បិទ​សាប៊ូ​រត់ចោលស្រុក​បាត់​ហើយ ។​

​ប្រភពព័ត៌មាន ពី​បុគ្គល​ម្នាក់​ដែល ធ្លាប់ធ្វើ​ជា​មេការ​ក្នុង​ការដោះស្រាយ​បញ្ហា​សមត្ថកិច្ច ដែល មិន​បញ្ចេញ​អត្តសញ្ញាណ​បានឲ្យដឹងថា តាម​ការពិត​ថៅកែ​ដ៏​ធំ​នៅ​ពីក្រោយ​ខ្នង នៃ​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​ខេត្ត​រតនគីរី គឺ​លោក មាន ហុង ជា​ថៅកែ​ធំ និង​ជា​អ្នក​ទម្លាក់​លុយ​រាប់​លាន​ដុល្លា ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព ជួល​ឲ្យ​កម្មក​រកាប់​អា​ឈើ​ក្នុង​ខេត្ត​រតនគីរី ដែល​មាន​លោក ហ៊ូ​វ ជី​វ៉ៃ ជា​អ្នកមើលការខុសត្រូវ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក មាន ហុង ជា​ជនជាតិ​វៀតណាម​កាន់​កាត​ខ្មែរ​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​អ្នក​បាន​ទម្លាក់​លុយ​ក្នុង​មួយខែៗ រាប់​លាន​ដុល្លា​ដើម្បី​បំផ្លាញ​ព្រៃឈើ​របស់​ខ្មែរ នៅ​ស្រុក​តា​វែង និង​ស្រុក អណ្តូង​មាស ខេត្ត​រតនគីរី ដែល​មាន​សេនា​ដៃ​ឆ្វេង និង​ដៃស្តាំ ឈ្មោះ នី កា​ចាញ និង​លោក ហ៊ូ​វ ជី​វ៉ៃ ជា​អ្នករត់ ការបិទ​អ្នកសារព័ត៌មាន​ទូទាំង​ប្រទេស ក្នុងនោះ​លោក ហ៊ូ​វ ជី​វ៉ៃ បាន​ទទួល​លុយ​ពី​លោក មាន ហុង ក្នុង​មួយ​ខែ ១០​ម៉ឺន​ដុល្លា​ដើម្បី​ប្រើការ និង​ធានា​មិនឲ្យ​បែកធ្លាយ​ព័ត៌មាន​!(​ស៊ិក​) ។​

​ប្រជា​សហគមន៍​ព្រៃឈើ នៃ​ខេត្ត​រតនគីរី បាន​សំណូមពរ ឲ្យ​ឯកឧត្តម នាយ​ឧត្តមសៅ សុខា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រធាន​គណៈកម្មាធិការ បង្ក្រាប​បទល្មើស ដែល​ប្រកាស​ដាក់​ជិវិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មសើ​ព្រៃឈើ ជួយ​ចាត់​វិធានការ​តាម​ចាប់ មេក្លោង​ឈ្មោះ មាន ហុង ជា​ថៅកែ​ធំ នៅ​ពីក្រោយ​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​ខេត្ត​រតនគីរី​នេះ​ផង​។​ងាយ​ទេ លោក មាន ហុង ហៅ​ហុង មាន ធ្លាប់​មាន​ប្រពន្ឋ​ជា​ជនជាតិខ្មែរ និង​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ស​ញ្ញាតិ​ខ្មែរ ឈ្មោះ លោក មាន ហុង កើត​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ ១៩៨០ អាសយដ្ឋាន ភូមិ​ជើង​ធ្លុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។​

Filed in: ព័ត៌មានជាតិ