សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រះរាជអាជ្ញា​ខេត្តរតនគិរី​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួត​ពិត្យ​ដេ​ប៉ូលក់​ឈើ​ចំនួន ៣​កន្លែង​នៅ​ក្រុង​បាន​លុង​

ព្រះរាជអាជ្ញា​ខេត្តរតនគិរី​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួត​ពិត្យ​ដេ​ប៉ូលក់​ឈើ​ចំនួន ៣​កន្លែង​នៅ​ក្រុង​បាន​លុង​

រតនគិរី​៖ លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្ត​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង​, កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​បាន​លុង​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួត​ពិត្យ​ដេ​ប៉ូលក់​ឈើ​អារ​ចំនួន​៣​កន្លែង​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​លោក ជា កុណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ បានឲ្យដឹង​ថា​ដេប៉ូ​ទាំង ៣​កន្លែង​នេះ​រួមមាន​ទី​១៖ មាន​ម្ចាស់​ឈ្មោះ យិន ថា​វី មាន​ទីតាំង​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង​, ទី​២៖ ឈ្មោះ ឌុ​ច ស្រី​ពៅ មាន​ទីតាំង​នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក និង​ទី​៣៖ ឈ្មោះ ភេ​ន ណាវី​មាន​ទីតាំង​នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរ​ន​គិរី​។​

​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​ដេប៉ូ​លក់​ឈើ​អា​រទាំង​៣​ខាងលើ​នេះ​រួច​លោក រ៉ា បូរ៉ាន់​ឌី បានឱ្យដឹងថា ដេប៉ូ​លក់​ឈើ​អារ​នីមួយៗ មាន​ច្បាប់​អាជីវកម្ម ដែល​ចេញ​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដោយ​ក្នុង​ដេប៉ូ​នីមួយៗ​មាន​ចំនួន​ឈើ​គ្រប់​ទៅ​នឹង​លិខិត​ធ្វើ​អាជីវកម្ម​ដូច្នេះ​ពួកគាត់​អាច​បន្ត​អាជីវកម្ម​ទៀត​បាន​។​

​លោក រ៉ា បូរ៉ាន់​ឌី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​សុំ​ឲ្យ​ខាង​ម្ចាស់​ដេប៉ូ​លក់​ឈើ​អារ​ខាងលើ បើសិន​ហួស​លិខិត​ធ្វើ​អាជីវកម្ម​ត្រូវ​ទៅសុំ​បន្ត​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​តាម​ដេប៉ូ​លក់​ឈើ​អារ​ខាងលើនេះ ក្រោយពី​មាន​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ធ្វើការ​បង្ក្រាប​ការ​លួច​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​មិន​ថា​អ្នកតូច អ្នកធំ អ្នកមាន អ្នកក្រ​នោះទេ គឺ​មាន​ទោស​ចំពោះមុខ​ច្បាប់​ទាំងអស់​គ្នា​៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ