សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ចេញ​បញ្ញត្តិ​ហាម​មិន​ឲ្យ​បណ្តាញ​លូ​ឯកជន​គ្មាន​ច្បាប់​ត​ភ្ជាប់​បណ្តាញ​លូ​រដ្ឋ​

​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ចេញ​បញ្ញត្តិ​ហាម​មិន​ឲ្យ​បណ្តាញ​លូ​ឯកជន​គ្មាន​ច្បាប់​ត​ភ្ជាប់​បណ្តាញ​លូ​រដ្ឋ​

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បានប្រកាស​ហាម​មិនឲ្យ មាន​សំណង់​ណា​ដែល​មិន មានច្បាប់ ចេញ​ដោយ​ក្រសួង ឬ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ត​ភ្ជាប់​ជាមួយ​បណ្តាញ​លូ​រដ្ឋ​ខេត្ត​រាជធានី​នោះទេ​។

​យោង​តាម​សេចក្ដី ជូនដំណឹង​របស់ ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល ថា “ ក្រសួង​តែង​សង្កេតឃើញថា មាន​សំណង់​មួយចំនួន មិនមាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ចេញ ដោយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ហើយ​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់ រាជធានី​-​ខេត្ត ដោយ​មិន​មាន​ការត្រួតពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស និង​នីតិវិធី​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ឡើយ​”​។​

​ដើម្បី​អនុវត្ត​នូវ​វិធានការ​ចាំបាច់ សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំង​ប្រទេស លោក ស៊ុន ចាន់ថុល ធ្វើការ​ណែនាំ​ដល់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន គ្រប់ រាជធានី​-​ខេត្ត រួមមាន ៖

​ទី​១-​មិន​អនុញ្ញាត​ឲ្យ​សំណង់​ទាំងអស់ ដែល​មិនមាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់ រាជធានី​-​ខេត្ត ឡើយ​។​

​ទី​២-​ពង្រឹង​ការតាមដាន និង​ពិនិត្យមើល​ឡើងវិញ នូវ​ការស្នើ​សុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។​

​ទី​៣-​សហការ​ជាមួយ​រដ្ឋបាល រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ចាំបាច់ តាម​នីតិវិធី​ច្បាប់​ដល់​ជន​ដែល​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់ រាជធានី​-​ខេត្ត ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

​ទី​៤-​ត្រូវ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំង​អស់ ឲ្យ​យល់ដឹង​អំពី​នីតិវិធី​ច្បាប់ សម្រាប់​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ក្នុង​វិស័យ​សំណង់​សាធារណការ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ពិសេស​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ លូ​សាធារណៈ​៕

Filed in: ព័ត៌មានជាតិ