សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​ចោរលួច​លុយ​២​លាន​ដុល្លារ​ជា​មន្ត្រី​យោធា​បញ្ជាការដ្ឋាន​អង្គរក្ស័​!?

​ចាប់​បាន​ចោរលួច​លុយ​២​លាន​ដុល្លារ​ជា​មន្ត្រី​យោធា​បញ្ជាការដ្ឋាន​អង្គរក្ស័​!?

ភ្នំពេញ ៖ ជន​ស​ង្ស័​ជា​ចោរ​ដែល​មាន​មុខងារ​ជា​មន្ត្រី​ជំនួយ​ការស្រាវជ្រាវ​សន្តិសុខ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ត្រូវ ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយសារ លួច​លុយ​គេ​បាន ជា​២​លាន​ដុល្លារ​តែ​រក​ឃើញ​តែ​២៥​ម៉ឺន​ដុល្លារ ។

​ជនសង្ស័យ ឈ្មោះ អៀម សំអន ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៨២ មុខរបរ​ជា​យោធា​មាន​ឋានៈ​អនុសេនីយ៍ឯក បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​ដ្ឋា​ន​កង​អង្គរក្ស មុខងារ​ជា​មន្ត្រី​ជំនួយ​ការស្រាវជ្រាវ​សន្តិសុខ មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ក្នុង​ពេល​ឃាត់ខ្លួន​ជាក់ស្ដែង​នៅ​គេហដ្ឋាន សមត្ថកិច្ច​បាន​រក​ឃើញ​លុយ​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងចំណោម​លុយ​ដែល​បាត់ ២,៤​លាន​ដុល្លារ​។​

​ប្រភពព័ត៌ ពី​សមត្តកិច្ច បានឲ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ ធ្វើឡើង​តាម​បណ្តឹង​ជនរងគ្រោះ​(​គេ​លាក់​អត្តសញ្ញាណ​) ដែល​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន បក្ខពួក​របស់​គេ​ម្នាក់ នៅ​ខណ្ឌ​ចំការមន ដោយ​បាន​រក​ឃើញ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ ទើប​ឈាម​ក​ចាប់ខ្លួន​ឈ្មោះ អៀម សំអន រក​ឃើញ​លុយ​២៥​ម៉ឺន​ដុល្លារ ដែល​លាក់ទុក​នៅក្នុង​ផ្ទះ​ខ្លួន និង​ដកហូត​អាវុធខ្លី​១​ដើម ម៉ាក​kimBer លេខ​សម្គាល់ 1765 មាន​គ្រាប់​ចំនួន​៨​នៅ​ក្នុង​បង់ និង​វិទ្យុទាក់ទង​១​គ្រឿង រួម​ទាំង​ឯកសារ​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​អង្គភាព​បម្រើ​ការងារ​នៅ​នាយកដ្ឋានអង្គរក្ស​។​

​សូម​បញ្ជាក់​ដែលថា កន្លងមក មាន​មន្ត្រី​នគរបាល​នាយកដ្ឋាន​អង្គរក្ស័​មួយចំនួន​ធ្លាប់ជាប់​សង្ស័យរឿង​មានចោ​រតាំ​ង​ពី​យូ​ហើយ​គ្រាន់តែ​មិន​មាន​អ្នក​ចេញមុខ​ប្តឹង​ព្រោះ​ខ្មាស​គេ​។​ពួក​មន្ត្រីនគរបាល​អង្គរក្ស័​បាន​បន្លំ​ធ្វើ​ចោរ​ស៊ីដាច់​លុយ​ទូរ​សព្ទ័​អ្នកកាសែត​ឬ​ជំទាវៗ​ពេល​គេ​ចេញ​បេសកកម្ម​ក្នុង​ពិធី​ធំៗ​៕

Filed in: ព័ត៌មានជាតិ