សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​តវ៉ា​រឿង​ក្រុមហ៊ុន យិ​ជៀ ដាក់​កុងត្រូល​បិទផ្លូវ រួច​រុះរើ​បា​រ៉ា​ស​កុងត្រូល មិន​អោយ​ដើរ​ឆ្លងកាត់​មិន​ដោះស្រាយ​បែ​ជា​ចាប់ខ្លួន​មនុស្ស​៧​នាក់ ចាប់​ទាំង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ម្នាក់ទៀត​!​ហេតុ​អី​?

​ពលរដ្ឋ​តវ៉ា​រឿង​ក្រុមហ៊ុន យិ​ជៀ ដាក់​កុងត្រូល​បិទផ្លូវ រួច​រុះរើ​បា​រ៉ា​ស​កុងត្រូល មិន​អោយ​ដើរ​ឆ្លងកាត់​មិន​ដោះស្រាយ​បែ​ជា​ចាប់ខ្លួន​មនុស្ស​៧​នាក់ ចាប់​ទាំង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ម្នាក់ទៀត​!​ហេតុ​អី​?

​ខេត្ត​ព្រះសីហនុ​៖ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នក កាសែត​ឯករាជ្យ និង​លោក កែវ រតនា ចាងហ្វាង​កាសែត TN រួម​ទាំង​មនុស្ស​៥​នាក់​ទៀត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នាំ​ខ្លួន​យក​ទៅ​សួរនាំ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​កាលពីពេល​កន្លង​ទៅ​ថ្មីៗ ស្ថិត​នៅ​ក្រុងព្រះសីហនុ​។ នេះ​បើ​តាម​ការអះអាង​ពី​ភ្នាក់ងារ​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ​រាយការណ៍​បឋម​។

​ពួកគេ​ទាំង ៧​នាក់ ត្រូវបាន​មន្ដ្រី​អាវុធហត្ថ​បាននិងកំពុង​សួរនាំ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដើម្បី​មាន​វិធានការ​បន្ដទៀត ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ ដោយ​សុច្ចរិត ?​។​

​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​បណ្ដាញ​សា​ព័ត៌មាន ឲ្យដឹងថា ៖​មនុស្ស​ទាំង ៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ជា​បន្ដបន្ទាប់ ដោយ​៥​នាក់​ដំបូង ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០៖៥៥​នាទី​ព្រឹក​មិញ ហើយ​ឈាន​ទៅដល់​ការឃាត់ខ្លួន មនុស្ស​២​នាក់​ទៀត ជា​អ្នកសារព័ត៌មាន នៅវេលា​ម៉ោង​១២៖១៥​នាទី រសៀល​ថ្ងៃ​ដ​ដៃ​ល​នេះ​។​

​មេបញ្ជាការ​អាវុធហត្ថ​បានបញ្ជាក់​ថា មនុស្ស​ទាំង​៧​នាក់​រួមមាន​៖
​ទី​១៖ លោក ហ៊ុន សុខា អាយុ​៤៦​ឆ្នាំ មុខរបរ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ម័រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​
​ទី​២៖ លោក កែវ រតនា អាយុ​៣៣​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត TN ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទទួល​គោក រាជធានី​ភ្នំពេញ​
​ទី​៣៖ ស្រី្ត​ឈ្មោះ ហង្ស ចិន្ដា អាយុ​៥២​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​ទី​៤៖ ស្ត្រី​ឈ្មោះ ហង្ស សុភា អាយុ​៤៩​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​ទី​៥៖ ស្ត្រី​ឈ្មោះ សែន លក្ខិណា អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​ទី​៦៖ ស្ត្រី​ឈ្មោះ ប៉ែន ស៊ឺណា អាយុ​៥៧​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​
​ទី​៧៖ លោក ហេង រ​យ៉ូង អាយុ​៥០​ឆ្នាំ មុខរបរ​ប្រជា​ការពារ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។

​មកដល់​រសៀល​ថ្ងៃ​ទី​១៩ កក្កដា​២០១៩​នេះ​គេ​មិនទាន់​បាន​ដឹងថា សមត្ថកិច្ច​បន្ត​នីតិវិធី​ចប់សព្វគ្រប់​ហើយ ឬ​នៅ​នោះទេ ហើយ​វាសនា​ប្រជាពលរដ្ឋ​ទាំង​៥​នាក់ និង​អ្នកកាសែត​២​នាក់ ត្រូវបាន​ដោះលែង​វិញ ឬក៏​ត្រូវ​បញ្ជូន​ទៅ តុលាការ​នោះ​ទេ ព្រោះ​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ ពី​លោក ហ៊ុន សុខា បាន​ទេ​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ ។​

​មាន​ការងៀ​ង​ឆ្ងល់​ថា តើ​មាន​អាថ៌កំបាំង​អ្វី នៅ​ពីក្រោយ​រឿង​ក្រុមហ៊ុន​ចិន ដែល​ដាក់​បា​រ៉ា​ស់ កុងត្រូល បិទ​ផ្លូវ​មិនអោយ​ប្រជាពលរដ្ឋ​ដើរចេញ​-​ចូល លំនៅដ្ឋាន​ពួកគាត់ ? តើ​ក្នុង​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ចិន​បោះ ទីតាំង​ក្រោមលេស​វិនិយោគ​មាន​លួចលាក់​ស្តុក​ទុក​អ្វី ? តើ តំបន់​នោះ​ជា​តំបន់​អប្បគមន៍​ដែល​ជនបរទេស​ត្រួតត្រា​ឬ ?​តើ ហេតុអ្វី​បានជា​អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច ការពារ​ផល ប្រយោជន៍​ក្រុមហ៊ុន ហើយ​គ្មាន​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ?

​តើ​អ្នកកាសែត​មាន​កំហុស​អី បាន​ចាប់ អ្នកកាសែត​ទាំង​បំពាន​បែប​នេះ ? ករណី​នេះ​អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច​ក្នុង ខេត្ត​ព្រះសីហនុ​គួរតែ​បំភ្លឺ​ជូន​សាធារណ​:​មតិ​ជាតិ និង អន្តរជាតិ អោយ​ច្បាស់លាស់ !​។

Filed in: ព័ត៌មានជាតិ