សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​ព្រះរាជអាជ្ញារង​លួច​ដេក​ជាមួយ​ស្រី​ប្រពន្ធ​តាម​ទាន់​អា​ឡូ​វ​បង្ហាញ​មុខ​ស្រី​ស្នេហ៍​ទៀត​!

រឿង​ព្រះរាជអាជ្ញារង​លួច​ដេក​ជាមួយ​ស្រី​ប្រពន្ធ​តាម​ទាន់​អា​ឡូ​វ​បង្ហាញ​មុខ​ស្រី​ស្នេហ៍​ទៀត​!

ភ្នំពេញ ៖ ករណី​លោក​ព្រះរាជអាជ្ញារង​ខេត្ត​កោះកុង នាំ​ស្រី​ស្នេហ៍​ដេក​ផ្ទះសំណាក់ ហើយ​ត្រូវ​ប្រពន្ធដើម​តាម​ទាន់ ថត​បង្ហោះ​ផ្អើល​ហេ្វស​ប៊ុក​នោះ​កាលពី​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​១៨​កក្កដា​នៅ​ផ្ទះសំណាក់​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​នោះ​អា​ឡូ​វ​លោកស្រី​ជា ប្រពន្ធដើម​បានបង្ហាញ​មុខមាត់​ពិត​ស្រី​ស្នេហ៍ របស់​លោក​ប្តី ថែម​ទៀត​! ។

​ហ្វេ​សប៊ុក​មួយឈ្មោះ Kagna Chan Kal បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក អម​ដោយ​សារ​រៀបរាប់ថា «​មុខមាត់​ពិត​បានបង្ហាញ​ថ្ងៃនេះ​ហើយ ខ្ញុំ​ទ្រាំ​វេទនា​អស់​រយៈពេល​ជិត​៦​ឆ្នាំ​មកហើយ នាង​ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍ និង​ចុះ​លិខិត​អាពាហ៍ពិពាហ៍ ជាមួយ​ស្វាមី​ឈ្មោះ អ៊​ង រី ជា​ព្រះ​រា​អាជ្ញា​រង ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៤ តាម​ការផ្សំផ្គុំ​របស់​ឪពុកម្តាយ ។​

​បច្ចុប្បន្ន នាង​ខ្ញុំ​មាន​ចំណងដៃ​កូនស្រី​ម្នាក់ មាន​អាយុ​ជិត​៥​ឆ្នាំ ក្នុងបន្ទុក​គ្រួសារ​មួយ​នេះ​។ នាង​ខ្ញុំ​ខិតខំ​រក​ប្រាក់​ទាំង​លំបាក ដើម្បី​ឲ្យ​ស្ថានភាព​គ្រួសារ​មាន​ការ​ប្រសើរ​ឡើង ក្រោយពី​ទទួលបាន​ផ្លែផ្កា​បន្តិចបន្តួច​ពី​លុយកាក់​មួយចំនួន​ខាងលើ ស្វាមី​នាង​ខ្ញុំ​ចាប់ផ្តើម​រក​លេស ដាក់​កំហុស​មកលើ​រូប​នាង​ថា ជា​ស្រី​មិន​ចេះ​ធ្វើ​ការងារ​ផ្ទះ មិន​ទន់ភ្លន់​ដាក់​ក្រុម​គ្រួសារ​គាត់​។ ឆ្អែត​ចិត្ត រស់​នៅ​មិន​ចុះសម្រុង​នឹង​គ្នា ឈាន​ទៅ​ដល់​ដាក់​ពាក្យបណ្តឹង​លែងលះ​ភរិយា​យ​ខ្លួនឯង ស្របពេល​ដែល​គាត់​កំពុង​លួចលាក់​មាន​ស្រី ផិតក្បត់​ប្រពន្ធ ។​

​អស់​រយៈកាល​កន្លង​ផុត​ទៅជិត​៦​ឆ្នាំ​មកនេះ មិនមែន​លើកទីមួយ​ទេ ដែល​គាត់​បាន​ផិតក្បត់​មាន​ស្រី​ក្រៅ រហូត​ខ្ញុំ​ចាប់​បាន​ភស្តុតាង តែ​ខ្ញុំ​បាន​លើកលែង​ឲ្យ​គាត់ សង្ឃឹម​ថា​អាច​បន្ត​ដំណើរ​ជីវិត​គ្រួសារ​រួម​គ្នា​ទៅ​មុខ​ទៀត ។ ប៉ុន្តែ​អ្វីៗ មិន​ដូច​ការ​សង្ឃឹម​របស់​ខ្ញុំ​នោះទេ គាត់​ព្យាយាម​ដោះខ្លួន​ចេញពី​សម្ពាយ​គ្រួសារ​មួយ​នេះ ។ មកដល់​បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​បែរ​ជា​ទទួល​បាន​លិខិត​បណ្តឹង​លែងលះ​ពី​ស្វាមី​នាង​ខ្ញុំ​ទៅវិញ » ។​

​បុរស​ជើងល្អ​មាន​តួនាទី​ជា​ព្រះរាជអាជ្ញារង​តុល​ការ​ខេត្ត​កោះកុង​ដែល​នាំ​ស្រី​ស្នេហ៍​ទៅ​រួមរ័ក​មេត្រី​នៅ​ផ្ទះសំណាក់​នៅ​ភ្នំពេញ តែ​ត្រូវ​ប្រពន្ធ​តាម​ទាន់​ថត​បង្ហោះ​ហេ្វស​ប៊ុក​ខ្មាស់​គេ ពេញ​ប្រទេស​នេះ មាន​ឈ្មោះ​អ៊​ង រី ។​ឯ​នារី​ជា​ប្រពន្ធដើម​មាន​ឈ្មោះ​កញ្ញា អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នក​រកស៊ី និង​មាន​ផ្ទះ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។ ចំណែក នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ​ផ្កាយ ច័ន្ទ​វេជ្ជ​រ៉ា រស់នៅ​ក្នុង​បុរី​ប៉េង​ហួត ។​

​ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​ការប្តឹង​លែងលះ​បាន​លើ​ដៃ​សំពះ​ស្នើសុំ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍​រក​យុតិ្ត​ធម៌​ដល់​រូបនាង ដោយ​ក្តី​អនុគ្រោះ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ