សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​បង្ក្រាប​ព្រៃឈើ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ប្រ​កាសដាក់​ជីវិត​!?

រឿង​បង្ក្រាប​ព្រៃឈើ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ប្រ​កាសដាក់​ជីវិត​!?

ភ្នំពេញ​៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ប្រកាស​ដាក់​ជីវិត​នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅក្នុង​ប្រទេស​នា​ដំណាក់កាល​ចុងក្រោយ​នេះ​!​។

​នេះ​ជា​ការប្តេជ្ញា​ចិត្ត​លើក​ទី​មួយ​ដែល​គេ​បាន​ឮ​ចាប់តាំងពី​ឆ្នាំ​២០១៦​ពេល​បង្កើត​គណកម្មកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត​ដែល​លោក​បាន​ដឹកនាំ​។ ក្នុងឱកាស​ដឹកនាំ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​សមាជិក និង​មន្ដ្រី​ទាំងអស់​នៅក្នុង​គណៈកម្មការ​ជាតិ​របស់​ខ្លួន​កត់ ឈ្មោះ អ្នក​ដែល​យក ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​ជាតិ​ទៅ​បន្លាច​សមត្ថកិច្ច​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បុគ្គល​ទាំងឡាយណា បូក​រួម​ទាំង​ជន បរទេស ដែល​បាន​ជះ​លុយ​ឲ្យមក​កាប់​ឈើ​នៅលើ​ទឹកដី​ខ្មែរ ដែល​ជាប់​ពាក់ព័ន្ធ បើទោះបី​លាក់ខ្លួន​នៅក្នុង​ប្រទេស ឬ​គេច​ទៅកាន់​បរទេស​ក៏​ដោយ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ថា សរុបសេចក្ដី​មក​ត្រឹម ការពារ​ដាច់​ក្បាល​ចោល ខុស​ប្រឆាំង​ដាច់ខាត​កាត់​ក្បាល​ក្រវាត់ចោល​អស់ អាយុជីវិត​ក៏​ធ្វើ​ដែរ ដើម្បី​ព្រៃឈើ​នៅ​សេសសល់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺ​មាន​តម្លៃ ហើយ​សូម​គ្រប់​ខេត្ត​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ការងារ​នេះ​ឲ្យបាន​ច្បាស់​។ អាវុធហត្ថ​ណា​ដែល​ប្រើ​ឲ្យទៅ​ធ្វើ​ការងារ បែរ​ជា​ឆ្លៀតឱកាស​ទៅ​សមគំនិត​ជាមួយ​គេ​យកលុយ ខ្ញុំ​រកឃើញ​គឺ​មុន​គេ​បំផុត​អនុវត្តន៍​វិន័យ​ទូទៅ​ច្បាប់ នៃ​កងយោធពល​ខេមរភូមិន្ទ បើ​ជា​បទល្មើស​ត្រូវ​បញ្ជូន​ទៅ​តុលាការ ហើយ​រហូត​មក ដល់​ម៉ោង​នេះ គ្មាន​ទេ​ពាក្យ​ថា ខ្លាច​និង​គ្មាន​ទេ​ពាក្យ​ថា​ចាញ់ ដែល​ពាក្យ​ទាំង​ពីរ​ម៉ាត់​នេះ មិន​ត្រូវ​យកមក​ប្រើ​ទៀត​នោះឡើយ​។​

​សូម​បញ្ជាក់​ដែរ​ថា​នៅ​ក​ក្នុង​សន្និសីទកាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានឲ្យ​ដឹង​ដែរថា ក្រោយ​មាន​បទបញ្ជា ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១៧​ខែកក្កដា ឆ្នាំ ២០១៩ គឺមាន​មនុស្ស ៤​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ហើយ​កំពុងតែ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ខណៈ​មនុស្ស ៩​នាក់​ទៀត ជា​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ កំពុង​ត្រូវបាន​ស្វែងរក​ចាប់ខ្លួន ហើយ ៣​នាក់​ទៀត កំពុង​កោះហៅ​បន្តបន្ទាប់​។​

​លោក អេង ហ៊ី បញ្ជាក់ថា សមត្ថកិច្ច​បាន​បំផ្លាញ​រថយន្ត ដែល​ជាម​ធ​យោ​បាយ​ប្រព្រឹត្ត​បទល្មើស មាន​ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី បំផ្លាញ​ចោល​ចំនួន ២១​គ្រឿង នៅ​រតនគិរី បំផ្លាញចោល ២​គ្រឿង និង​ខេត្ត​ស្ទឹងត្រែង បំផ្លាញ​ចោល​ចំនួន ៦​គ្រឿង ដោយ​ប្រើ​ម្សៅ TNT​។​

​លោក អេង ហ៊ី ក៏​បាន​បង្ហាញថា មាន​ក្រុមហ៊ុន​ចំនួន​៥ អាច​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ចោល បើសិន​រកឃើញ​មាន​បទល្មើស​ពាក់ព័ន្ធ​ព្រៃឈើ​។ ក្រុមហ៊ុន​ទាំង ៥​នោះ មានឈ្មោះ​ដូច​ជា ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សិន​, ក្រុមហ៊ុន យ៉ាន់​ចាវ​, ក្រុមហ៊ុន ថាច់​វូដ​, ក្រុមហ៊ុនវិ​ជ្ជ​រី និង​ក្រុមហ៊ុន ណេង​ណា​៕

Filed in: ព័ត៌មានជាតិ