សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ថៅកែ​ជួញ​ដីឡូត៍​ត្រូវបាន​ឃាត់​ខ្លួន​ព្រោះ​ចេញ​មូលប្ប​ទានបត្រ័​មានតម្លៃ​ជាំង​២០០​លាន​ដុល្លារ​តែ​អត់​សាច់ប្រាក់​

​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ថៅកែ​ជួញ​ដីឡូត៍​ត្រូវបាន​ឃាត់​ខ្លួន​ព្រោះ​ចេញ​មូលប្ប​ទានបត្រ័​មានតម្លៃ​ជាំង​២០០​លាន​ដុល្លារ​តែ​អត់​សាច់ប្រាក់​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ចាប់ខ្លួន​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ដែល​គេ​ស្គាល់​ថា​ជា អ្នកជំនួញ​ដី​ឡូតិ៍​ដ៏​ល្បី​ម្នាក់ ពី​បទ​ឆបោក​និង​ចេញ​សែក​ស្អុយ​រាប់រយ​លាន​ដុល្លារ​។ ប្រភព​របស់​ជនរងគ្រោះ​នៃ​ការបោកប្រាស់​នេះ​បានឱ្យដឹងថា លោក ឌី​ម សួន​ណាត ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enarita បាន​ភូតភរ​និង​ឆរ​បោក​ជាច្រើនលើក ហើយ​បាន​ចេញ​សែក​សង​លុយ​ប៉ុន្តែ​គ្មាន​លុយ​ដល់​ជនរងគ្រោះ​ជាច្រើន​នាក់​ដែល​មាន​ទឹកប្រាក់​សរុប​យ៉ាង​ច្រើនសន្ធឹក​ប្រមាណ​២០០​ជិត​៣០០​លាន​ដុល្លារ​។

​សមត្ថកិច្ច​បាន​បញ្ចូន​អ្នកបោក​កម្រឹត​ខ្ពស់​នេះ​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ត្រៀម​ឡើង​តុលាការ ។​ក្រុមហ៊ុន​នេះ​តែងតែ​ផ្សព្វផ្សាយ​ប្រកាស​លក់​ដី​នៅក្នុង​តំបន់​ទេសចរណ៍ ដើម្បី​ផ្ដល់​ឱកាស​អោយ​អតិថិជន​មានលទ្ធភាព​ទិញ​ដី​ទុក​ធ្វើ​ផ្ទះ​លម្ហែកាយ​ដោយ​ប្រើ​វិធី​ប្រូ​ម៉ូ​ហ្សិ​ន​ទិញ​ដី​បញ្ចុះតម្លៃ និង​បន្ថែម​រង្វាន់​ផ្សេងៗ ដូចជា​ទូរស័ព្ទ និង​រង្វាន់​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​សន្ទុះ​កេ​រ្តិ៍​របស់លោក ឌី​ម សួន​ណាត បាន​ល្បីឈ្មោះ​យ៉ាងខ្លាំង ។​

​មូលហេតុ​ចាញ់បោក​បើ​តាម​សំដី​ជនរងគ្រោះ​ជាច្រើន​នាក់​បានឲ្យដឹងថា គាត់​បាន​វិនិយោគ ជាមួយ លោក ឌី​ម សួន​ណាត ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ENARITA development Co.,LTD ដោយ​ទទួលបាន​ការប្រាក់​ខ្ពស់​រហូតដល់​ម្ភៃ​ភាករយ​ដែល​ក្នុង​កុងត្រា​នោះ​មាន​ធានា​សែក និង​ស្នាម​ផ្តិតមេដៃ​របស់ លោក​ឌី​ម សួន​ណាត់ ផ្ទាល់​ដែល​ជា​ហេតុ​ធ្វើអោយ​គាត់​ទុកចិត្ត​។​រហូតមកដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ ក៏​មាន​ការដក​ប្រាក់​តាម​សែក​មិនបាន ហើយ​លោក​ឌី​ម សួន​ណាត បាន​លួងលោម​ដល់​ជនរងគ្រោះ​ថា ធនាគារជាតិ​ធ្វើការ​បង្កក់​លុយ​គាត់ ហើយ​ធ្វើការ​ស៉ើបអង្កេត​ដោយសារច​រ​ន្ត​លុយ​ច្រើនពេក ហើយ​បង្គាប់​ជនរងគ្រោះ​អោយ​ទៅ​ដក​នៅ​ក្រុមហ៊ុន​លោក​ផ្ទាល់​វិញ​។​

​លោក​បាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​នៅតែ​មិន​ឃើញ​ក៏​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចូលទៅ​ក្រសួងមហាផ្ទៃ ប្តឹង​ពី​បទល្មើស​ជាក់ស្តែង​ទៅ​លោក ឌី​ម សួន​ណាត ហើយ​ធ្វើការ​ស៉ើបអង្កេត​ជាក់ស្តែង​។​របាយការណ៍ បង្ហាញថា លោក​ឌី​ម សួន​ណាត មិន​ត្រូវ​ធនាគា​រណាប​ង្កក់​លុយលោក​ឡើយ​គឺ លោក​មាន​ចេតនា បិទ​គណនេយ្យ​ធនាគារ​ខ្លួនឯង និង​ធ្វើ​ការពន្យា​ពេល​រាល់​កិច្ចសន្យា​របស់​ជនរងគ្រោះ​។​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​ដដែល ដី​ការកោះហៅ​បានចេញ ។ ថ្ងៃទី​១៦ ពេល​រសៀល ក៏​បាន​ធ្វើ​ការឃាត់ខ្លួន លោក​ឌី​ម សួត​ណាត​។​

​មុន​ចាប់ខ្លួន​ថៅកែ​ដី​នេះ​ម្ចាស់​ហ្វេ​សប៊ុក​ឈ្មោះ Kavin ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​មួយរូប​នៅក្នុង​វិស័យ សិល្បៈ​មុននេះ បានប្រកាស​ទម្លាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់​ខ្លួន​ដោយ​សូម​ជួយ​ស៊ែ​រ (Share) រកមុខ​បុគ្គល ឌឹ ម សួន​ណាត ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​ផងដែរ ។​គេ​មិន​ទាន់​ដឹង​សាវតា​ជាតិ​លោក​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ចេញ​ពីប្រភ​ណា​នោះ​នៅឡើយ​ទេ​!៕

Filed in: ព័ត៌មានជាតិ