សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូក​អូស​លៀស​ក្នុង រដូវ​បិទ​នេសាទ​គឺ​មានឈ្មោះ​ចែ​វណ្ណ​នី​និង​ឈ្មោះ​តា​ម៉ុង​នៅ​ស្រុក​ក្រគរ​ជា​អ្នកដើរ​យក​លុយ​ញ៉ុក​មាត់​មន្ត្រី​?!

​ទូក​អូស​លៀស​ក្នុង រដូវ​បិទ​នេសាទ​គឺ​មានឈ្មោះ​ចែ​វណ្ណ​នី​និង​ឈ្មោះ​តា​ម៉ុង​នៅ​ស្រុក​ក្រគរ​ជា​អ្នកដើរ​យក​លុយ​ញ៉ុក​មាត់​មន្ត្រី​?!

​ខេត្ត​ពោធិសាត់ ៖ ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ រស់នៅ ឃុំ​កំពុង​លួង ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ និង​ប្រជាពលរដ្ឋ​ស្រុក​កណ្ដៀង​ឲ្យដឹងថា​លៀស​ដែល​ដឹក​តាម​កាណូត​យក​មកឡើ​ង​ឡាន​នៅ​ជើង​កំពុង​លួង​លក់​ចែកចាយ​គាត់​បាន​បង់លុយ​ឲ្យ​អ្នក​រត់កា​រហើយ​!​។

​តាម​ប្រជាពលរដ្ឋ​អ្នក​រត់​ការ​មាន​ឈ្មោះ​ចែ​វណ្ណ​នី​នឹង​ឈ្មោះ​តា​ម៉ុង​ជា​អ្នក​យក​លុយ ដើរ​ចែក​តាម​ជំនាញ​សមត្ថកិច្ច​ទើប​ពួកគាត់​អាច​អូស​និង​កាវ​លៀស​ក្នុង​តំបន់​អភិរក្ស និង​ប្រមូល​ទិញ​លៀស​យកទៅលក់​ទៅ​អោយ​ជនជាតិ​យួន​បាន​។​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ហាមឃាត់​មាន​ឈ្នាង​អូស​លៀស​គឺ​នៅ​ចំណុច​តំបន់​អភិរក្ស​នៅ​ដែន​នេសាទ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​លោក​ភុំ​វិមល​និង​ដែន​នេសាទ​ក្នុង​ខេត្ត​ពោធិសាត់​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ លោក​ឡាយ​វិសិដ្ឋ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ឈ្នាង​អូស​លៀស​នៅ​ទឹកសាប​ដែល​អូស​ឫ​រុញ​ដោយ​កំលាំង​ម៉ាស៊ីន​យ៉ាង​អនាធិបតេយ្យ​កាវ​យក​ទាំង​កូចៅ​លៀស​គ្រោះមហន្តរាយ​ហិន​ហោ​ចដល់​វា​រី​សត្វ​វា​រី​រុក្ខជាតិ​ដុះ​នៅ​ល្បប់​បាតទន្លេ​ធនធាន​ជលផល​ប្រព័ន្ធ​អេកូ​ឡូ​ស​ស៊ី​ជលផល​ទឹកសាប​កម្ពុជា​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​គឺជា​រឿង​ចាស់​យូរយា​ណាស់​មកហើយ​តែ​អត់​មាន​សមត្ថកិច្ច​ណា​មួយ​ធ្វើការ​បង្ក្រាប​សោះឡើយ​។​

​ជុំវិញ​សេចក្តីរាយការណ៍​មិនដឹងថា​តើ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​លោក​ភុំ​វិ​មល និង លោក​ឡាយ​វិសិដ្ឋ​ជា​ប្រធាន​មន្ទីរ​បាន​ទទួល​ផលប្រយោជន៍​អ្នក​កាវ​លៀស​ប៉ុន្មាន​នោះទេ​?​ប្រសិន​អស់លោក​មិន​បាន​អី​ទេ​គួ​តែ មាន​វិធានការ​និង​ចំណាត់ការ លើ​ជនល្មើស​កំពង់​ធ្វើ​សកម្មភាព​នៅ​ចំណុច​ដូច​ខាងលើ​រឺ​ផង​កុំ​ទុក​បណ្ដោយ​ឲ្យមាន​សកម្មភាព​បទល្មើស​នេសាទ​ចឹ​ង​!​។​

Filed in: ព័ត៌មានជាតិ