សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ចិន​បិទផ្លូវ​កំពុង​ស្វែងរក​ការដោះលែង​គ្នីគ្នា​វិញ​

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ចិន​បិទផ្លូវ​កំពុង​ស្វែងរក​ការដោះលែង​គ្នីគ្នា​វិញ​

ខេត្ត​ព្រះសីហនុ ៖ ពលរដ្ឋ​ច្រើន​នាក់​បាន​នាំគ្នា​តវ៉ា​ដោយ​ហឹង្សា រុះរើ​របាំង​(​រោង​កុងត្រូល​)​ដែល​ក្រុមហ៊ុន​ចិនដា​ក់បិទ​នៅតាម​ផ្លូវ​ចូល​ទៅ​កាន់ឆ្នេរ​កោះសំពោច​ក្នុង​ឃុំ​រាមស្រុក​ព្រៃនប់​ទីកន្លែ​ង​ដែល​ក្រុមហ៊ុន​ចិន​ទទួល​សិទ្ធិ​វិនិយោគ​នៅ​តំបន់​កាលពី​រសៀល​ថ្ងៃទី​១៧​កក្កដា​២០១៩​។​

​អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អន្តរាគមន៍​និង​ទប់ស្កាត់​ការពារ​មិនអោយ​មាន​អំពើហឹង្សា​ធ្ងន់ធ្ងរ​បន្ថែមទៀត ប៉ះពាល់​ដល់​ផ្លូវ​ច្បាប់ និង​បាន​បន្ត​ការដោះស្រាយ​តាម​និតិ​វិធី​។​ក្នុង​ហេតុការណ៍​នេះ​មាន​សេចក្តីរាយការណ៍​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​រងរបួស​។​ឯ​ពលរដ្ឋ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​សាកសួរ​មកដល់ពេលនេះ​មិនទាន់​ត្រុវបាន​ដោះលែង​វិញ​នៅឡើយ​។​

​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​ឃុំ​រាម​ស្រុក​ព្រៃនប់​ប្រាប់ថា មូលហេតុ​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ឈាន​ដល់​រុះរើ​របាំង​កុងត្រូល​នេះ ដោយសារតែ​គាត់​ខឹង​ជាមួយ​ខាង​ក្រុមហ៊ុន​ចិន​ដែល​ដាក់រ​បាំង​កុងត្រូល​បង្ក​ផល​ពិបាក​ដល់​ពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ប៉ែក​ខាងក្នុង ពេល​ចេញ​ចូល​ផ្ទះ​ម្តងៗ​។ ចំពោះ​ពលរដ្ឋ​ពាក់ព័ន្ធ​ចំនួន​៤​រូប​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​ក្រោយ​ផ្ទុះ​ហឹង្សា​នេះ​រួមមាន​៖
១.​ឈ្មោះ រឿង វិស័យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​ដើម​ចារ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​២.​ឈ្មោះ ហ៊ុយ យ៉េត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
៣.​ឈ្មោះ កែវ សឹង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទំ​នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​៤.​ឈ្មោះ ឈឹម គឹម​យូ​ន ភេទ ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​គួច​ចំរើន អត់​ទាន់​ឮ​និយាយថា​ម៉េច​នៅឡើយ​ទេ​មក​ដល់ពេលនេះ​?​តែ​ប្រជាពលរដ្ឋ​បាននិងកំពុង​ស្វែង​ការអន្តរាគមន៍​ដោះលែង​គ្នា​គាត់​វិញ ៕

Filed in: ព័ត៌មានជាតិ