សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ជិត សុផាត មេប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ចាប់ឈើប្រណីត ១ ឡាន តែបើកដៃឲ្យឈ្មួញរកស៊ីរត់គេចខ្លួន

លោក ជិត សុផាត មេប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ចាប់ឈើប្រណីត ១ ឡាន តែបើកដៃឲ្យឈ្មួញរកស៊ីរត់គេចខ្លួន

ថ្មីៗកន្លងមកនេះ ប្រជាពល​រដ្ឋមួយ​ចំនួន​ក៏ដូចជា មន្ត្រីរាជ​ការ​ខ្លះនៅ​ខេត្ត​កំពង់ឆ្នាំង បាន​ទម្លាយ​ព័ត៌មាន​ស្តីពី ការចុះ​​បង្ក្រាប​បទ​​ល្មើស​ព្រៃឈើ​មួយករណី ដែលដឹកនាំ​ដោយ លោក ជិន សុផាត ប្រធានការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង ។ ប៉ុន្តែប្រការដែលគួរឱ្យភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន ផង ដែលបានចុះទៅដល់កន្លែង​កើតហេតុ​នោះ គឺលោក ជិន សុផាត បានឃុបឃិតជាមួយឈ្មួញជូញដូរឈើប្រណីត នោះ ដោះលែងជនសង្ស័យពីរនាក់ ដែលជាអ្នកបើក​រថយន្តដឹកជញ្ជូនឈើនេះឱ្យរត់គេចខ្លួនបាត់ ដែលអ្នកឃើញ ហេតុការណ៍បានដាក់ការសង្ស័យថា ទំនងជាមានការស៊ិះស៊ុះ​ត្រូវដង​ត្រូវផ្លែគាជាមួយសមត្ថកិច្ច ដោយថ្នូរនឹងលាភ សក្ការៈទើបឈ្មូញទាំងពីរនាក់នោះ អាចមានឱកាសរត់គេចខ្លួនបានដោយងាយៗបែបនេះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤ កម្លាំងនគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ជិន សុផាត បានចុះបង្ក្រាបរថយន្តប្រភេទមួយបាំងកន្លះមួយគ្រឿង ដែលផ្ទុកឈើប្រណីតប្រភេទធ្នង់ និងដើមម្រះព្រៅភ្នំ ចំនួន ២៩ដុំ ក្នុងនោះក៏ចាប់បានជនល្មើស ៣នាក់ ផងដែរ នៅចំណុចឃុំ​ទឹក​ហូត ។ ប៉ុន្តែក្រោយមកទំនងជាមានការ និយាយចរចាត្រូវគ្នាជាមួយឈ្មួញតាមទូរស័ព្ទគេឃើញលោក ជិន សុផាត ធ្វើសញ្ញាឱ្យជន​ល្មើស​ចំនួន ២នាក់ រត់គេចខ្លួនភ្លាម ដោយនៅសល់តែម្នាក់ ។

យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា លោកចៅហ្វាយ ខេត្តកំពង់ឆ្នាំង ពុំ​ទាន់​ទទួលបានរបាយការណ៍លំអិតណាមួយពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនឹងករណីចាប់ឈើនេះនៅ ឡើយទេ។

ដោយលោកអភិបាលខេត្តកំពង់ឆ្នាំង បានសង្កត់ធ្ងន់ថា ប្រសិនបើមានករណីដោះលែងជនល្មើសព្រៃឈើឱ្យ រត់មែននេះ គឺមន្ត្រី​ដឹក​នាំការបង្ក្រាបករណីនេះ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ។ ដោយឡែកលោក អាត់ ខែម ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏​បានឱ្យអ្នកកាសែតដឹងថា បើករណីចាប់ឈើប្រណីតនេះ ហើយសមត្ថកិច្ចប៉ូលិស​ដឹកនាំការបង្ក្រាបហ៊ាន​ដោះលែង​ជនប្រព្រឹត្ត​បទ​ល្មើសឱ្យរត់គេចខ្លួន ជាការពិតមែននោះ លោកនឹងចាត់វិធានការដាក់ពិន័យតាមច្បាប់ ចំពោះមន្ត្រីរូបនោះ​ដោយមិនលើក​លែង​ឡើយ ។

ជុំវិញសេចក្តីរាយការណ៍ចោទប្រកាន់ខាងលើនេះ សារព័ត៌មានដំណឹងភ្នំពេញបានព្យាយាមសាកសួរសុំការបំភ្លឺ ពីលោក ជិន សុផាត អំពីករណីនេះដែរ ប៉ុន្តែពុំមានការឆ្លើយតបទេ ព្រោះទូរស័ព្ទហៅចូល គឺជាប់រវល់រហូត ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់