សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយខេត្ត​មាន​ស្រី​ត្រូវ​អស់តំណែង​លោកសង្ឃ​មាន​ស្រី​ក្មេង​ត្រូវ​គេ​ទុកអោយ​រាស្ត្រ​គោរពបូជា​?​ចម្លែក​មែន ខេត្ត​បន្ទាយមានជ័យ ?

ចៅហ្វាយខេត្ត​មាន​ស្រី​ត្រូវ​អស់តំណែង​លោកសង្ឃ​មាន​ស្រី​ក្មេង​ត្រូវ​គេ​ទុកអោយ​រាស្ត្រ​គោរពបូជា​?​ចម្លែក​មែន ខេត្ត​បន្ទាយមានជ័យ ?

បន្ទាយមានជ័យ ៖ ថ្មីៗ​នេះ​នៅ​បន្ទាយមានជ័យ​មាន​រឿង​ចម្លែក​មួយ​ប្លែក​ជាង​ខេត្ត​ណា​ទាំងអស់ គឺ​មាន​ទាំង​លោកសង្ឃ ស្រលាញ់​ស្រី​មិន​ដូច​បំណង ប៉ង​សម្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់​ញាត់​គុក​។ កន្លង​ទៅ​អតីត​ព្រះចៅអធិការ​វត្ត​ភ្នំ​បាក់​ត្រូវ​ខាង​ស្រី​ប្តឹង​ចោទ​ករណី​ដេកស៊ី​ពោត ល្បី​ដល់​ឋាន​ព្រះឥន្ទ​ត្រូវបាន​មន្ត្រី​សង្ឃ បង្ខំ​អោយ​ចាក​សិក្ខាបទ ។

​លុះ​ក្រោយមក​ទៀត​លេច​រឿង ព្រះចៅអធិការ​វត្ត​ទួល​ពង្រ ក្រុង​ប៉ោយប៉ែត លួចលាក់​ទៅ​លេង​ល្បែង​ស្នេហា​ឆ្លងខេត្ត​ជាមួយ​ស្រីក្មេង នៅ​ទឹកដី​បុរី​អង្គរ​ខេត្តសៀមរាប រហូត​មាន​កូនង៉ែត​អាយុ​ជិត​មួយ​ខួប​ទើប​បែក​ក្រឡ​ពាង​ប្រហុក​ត្រូវបាន​មន្ត្រី​សង្ឃ​បណ្តេញ​ចេញ​និង​បង្ខំ​អោយ​ចាក​សិក្ខ​បទ​ជាបន្ទាន់​នៅឯ​ខេត្ត​ពោធិសាត់ ។​

​លុះ​ចំណេរ​ក្រោយមកទៀត ស្រាប់តែ​លេច​មានរឿង​បែកធ្លាយ លើ​ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​(​វត្ត​អណ្តូង​ថ្ម​មាស​)​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ពាក់​ពន្ធ័​និង​រូបថត ចូល​ផឹកស៊ី​ស្រី​ញី​អូន​បង​ក្នុង​ហាង​ខារ៉ាអូខេ និង​ដើរ​លេង​សប្បាយ​ជាមួយ​ហ្វូង​ស្រី​ស្អាត​នៅ​តាម​បណ្តា​ខេត្ត ធ្វើអោយ​មជ្ឈដ្ឋាន​ពលរដ្ឋ​បាត់​ជំនឿ​លើ​ព្រះពុទ្ធសាសនា ដែល​ចាត់ទុក​ជា​សា​នា​របស់​រដ្ឋ​។​

​អធិករណ៍​អនាចារ​មួយ​នេះ​បាន​ធ្វើ​ក្រុមមន្ត្រី​សង្ឃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កោះ​ប្រជុំ​ហើយ​បាន​សម្រេច​ចេញ​សង្ឃ​ប្រកាស់​ជា​ផ្លូវការ មិន​អនុញាត​អោយ ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស​ឈ្មោះ​តឿ​ប៊ុន ធឿន មាន​សិទ្ធិ​បាន​នៅ​ជា​សង្ឃ​វិញ​នោះ​ឡើយ​ហើយ ថែម​ពី​នេះ​សង្ឃប្រកាស់​នោះ​ក៏​មិន​អនុញាត​អោយ បុគ្គល​សង្ឃ​តឿ​ប៊ុនធឿន មាន​សិទ្ធិ​រស់នៅ​ក្នង​ទឹកដី​ខេត្ត​បន្ទាយមានជ័យ បាន​ទៀត​ដែរ ។ ក្នុងករណី​ណា​ឈ្មោះ​តឿ ប៊ុនធឿន ចូល​មក​ទឹកដី​ខេត្ត​ខាងលើ​មន្ត្រី​សង្ឃ​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ជាក់​ជាមិនខាន ។​

​តែ ផ្ទុយ​ទៅ​វិញ​ស្រាប់តែ​ថ្មីៗ​នេះ បុគ្គល​ឈ្មោះ តឿ ប៊ុនធឿន បែរ​ជា​ផ្គើន​និង​សង្ឃប្រកាស​នោះ ហើយ​លួច​លាក់​ខ្លួន​គង់នៅ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម នេះ​អា​ដែល​?! ចំណែក​មន្ត្រី​គ្រប់​ឋានានុក្រម​បែរជា​នាំគ្នា​សម្ងំ​ធ្វើ​មិនដឹង​ដូច​អត់​មានរឿង​អី​កើតឡើង​ទៅ​វិញ ។ ជាក់ស្តែង​កាលពី​ម្សិល​ថ្ងៃទី​១៥​ព្រះ​មេគុណ​ខេត្ត​ខេត្តបន្ទាយមានជ័យ ព្រះអង្គ​បាន​មាន​ព្រះសង្ឃ​ថេរ​ដីកា​រថា បញ្ហា​គឺ​ព្រះអង្គ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ?​។​ព្រះអង្គ​ថែមទាំង​បង្ហើប​បន្តថា បើ​បុគ្គល​តឿ​ប៊ុនធឿន មក​គង់នៅ​វត្ត​ដើម​វិញ​គួរ​ណាស់​តែ​មាន ព្រះ​អនុគុណ​ក្រុង​ប៉ោយប៉ែត​ផ្តល់ដំណឹង​ថ្វាយ​ព្រះអង្គ​អោយ​ដឹង​ដែរ បញ្ហា​ស្ងាត់ៗ​បែបនេះ​គឺ​មិនសូវ​ស្រួល​ទេ​។ ព្រះអង្គ​ថា​ព្រះអង្គ​នឹង​ចាត់​មន្ត្រី​សង្ឃ​អោយធ្វើ​រឿងនេះ​នៅ​ថ្ងៃស្អែក ។​

​ពាក់​ពន្ធ័​និង​រូបថត​បែកធ្លាយ​ខាងលើ ថ្មីៗ​នេះ​បរិ​ស​ទ្ធ័​នៅ​ខេត្ត​សៀមរាប ជាពិសេស​អ្នកធ្វើការ ក្នុង​ហាង​ផឹកស៊ី​ដែល​តែងតែ​បាន​ឃើញ​វត្តិ​មាន បុគ្គល​តឿ ប៊ុនធឿន និង​ញ៉ែម​សឿន ជិះ​រថយន្ត ម្តង​ម៉ាក​ហៃ​ឡិនឌ័​រព​ណ៌ស និង​ម្តង​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ិស ៣៣០ និង​ម្តង​ជិះ​រថ​ន្ត ឡិច​ស៊ិសស​៤៧០ ទៅ​ចូល​ផឹកស៊ី​ញឹក​ញ៉ាប់ រហូត​បរិ​សទ្ធិ​ទាំងនោះ ស្មានថា ក្រុម​សង្ឃ​ក្លែងក្លាយ​នោះ ជា​ពាណិជ្ជករ រកស៊ី​ជួញ​ឈើ​ទៀតផង ។​

​ប្រភព​ថា​៖ ក្រុម​សង្ឃ​ដោះ​ស្បង់​ស្លៀកខោ​ទាំងនោះ​បាន​ទិញ​ដីធ្លី​នៅ​ខេត្ត​សៀមរាប​ម្នាក់ៗ​១​ឡូតិ​ឬ​២​ឡូតិ​ថែមទៀត​។ ប្រភព​ដដែល​បាន​បង្ហើប​ថា ក្រុម​សង្ឃ​ខាងលើ​តែង​ចូល​ដល់​ហាង​ពេល​ជិត​ព្រលប់ៗ​ហើយ​ពួកគេ​ស្លៀកពាក់​ហឺ​ហា​រ និង​ពាក់មួក​មិន​ដែល​ដោះ​នោះទេ​។ អ្នកខ្លះ​ស្មានថា ពួកគេ​ជា​ជន​មកពី​ក្រៅប្រទេស​ទៀត​ផង ?​។​

​ចំណែក​ប្រជា​ពុទ្ធ​បរិ​ស​ទ្ធ័​នៅ​ក្រុង​ប៉ោយប៉ែត​បាន​លើកឡើង​ថា​៖​បើ​សង្ឃ​បួស​ហើយ​មាន​ស្រី​ក្មេង​បែបនេះ ពួកគាត់​មិន​អាច​គោរព​វន្ទា​បានទេ ព្រោះ​ចិត្ត​សទ្ធា​របស់​ពួកគាត់​មិន​ជ្រះថ្លា​ឡើយ​។ ពួកគាត់​លើកឡើង​ទៀតថា​៖​សូម្បី​តែ​ឧបាសក់ ដែល​មាន​ងារ​ជា​អភិបាលខេត្ត​លួច មាន​ស្រី​ក្រៅ​ផ្ទះ​លាក់​និង​ប្រពន្ធ​កូន​ហើយ​បាន​បែកធ្លាយ​រឿង​អា​សោច​កេរ្តិ៍ ត្រូវបាន​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដកហូត​ទួនា​ទី​បញ្ចប់​តំណែង​រហូត​មកទល់​សព្វថ្ងៃចុះ​ហេតុអ្វី​បានជា អ្នក​បួស​ជា​សង្ឃ​មាន​ស្រី​ក្រៅ​ក្នុង​ខុស​វិន័យ​សង្សឃ​ហើយ​នោះ មន្ត្រី​សង្ឃ​ខេត្ត​មិន​ព្រម​អោយ​ចាគ​សិក្ខាបទ​បែបនេះ​ដូច្នេះ ? ៕

Filed in: ព័ត៌មានជាតិ