សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​រ៉ែ​ង​រ៉ូវឺ​បុក​ក្មេងស្រី សិស្សសាលា​ស្លាប់​នៅ​ត្បូងឃ្មុំ​ហើយ​ចាំ​មើល​សមត្តកិច្ច​គិត​ម៉េច​?

ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​រ៉ែ​ង​រ៉ូវឺ​បុក​ក្មេងស្រី សិស្សសាលា​ស្លាប់​នៅ​ត្បូងឃ្មុំ​ហើយ​ចាំ​មើល​សមត្តកិច្ច​គិត​ម៉េច​?

ត្បូងឃ្មុំ​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ថ្មី​ទៀត បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​រ៉ែ​ង​រ៉ូវឺ​( Range Rover) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BG-7668 បុក​គ្នា​ជាមួយ​ម៉ូតូ Honda Dream ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៧ ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​(​មុខ​ស្នងការដ្ឋាន​ចាស់​) បណ្ដាល​ធ្វើឲ្យ​ក្មេងស្រី​សិស្សសាលា ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន ស្លាប់​បាត់បង់​ជីវិត នៅពេល​បញ្ចូនទៅ​ដល់​ម​ន្ទីរ​ពេទ្យ​។

​ក្រោយ​កើតហេតុ ម្ចាស់​រថយន្ដ Range Rover បាន​រត់គេចខ្លួន​បាត់​ស្រមោល​ចោល​រថយន្ដ​របស់​ខ្លួន នៅ​នឹង​កន្លែងកើតហេតុ​។ អា​ឡូ​វ​នេះ​តាម​ការស្រាវជ្រាវ​ជា​ជំ​ហ៊ាន​ដំបូង​តាម​ស្លាក​រថយន្ត​គឹ​បានដឹង​ពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​បង្ក​ហើយ ។​

​រថយន្ត​សេរី​ទំនើប​ម៉ាក រ៉េ​ង​រ៉ូ​វើ (RANGE ROVER) ពណ៌​ស ពាក់​ស្លាក​លេខ 2BG-7668 ផលិត​ឆ្នាំ​២០១៤ ជា​កម្មសិទ្ធិ​ឈ្មោះ ឡី សំ​រ៉ស់ មាន​អាស័យដ្ឋាន​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ម្ចាស់​ដើម្បី​យក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​”​ចាំ​មើល​មើល​ល្ម៉េ​ច​វិញ​?៕

Filed in: ព័ត៌មានជាតិ