សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផលប្រយោជន៍​នៃ​មើម​ឆៃថាវ​សម្រាប់​សុខភាព​

​ផលប្រយោជន៍​នៃ​មើម​ឆៃថាវ​សម្រាប់​សុខភាព​

​ភ្នំពេញ​៖ ឆៃ​ថាវ គឺជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​សម្បូ​រណាស់​ក្នុងប្រទេស​កម្ពុជា​ហើយ​ភាគច្រើន នៃ​ពួកយើង​សុទ្ធតែ​បាន​ស្គាល់​និង​ធ្លាប់​ទទួលទាន​បន្លែ​នេះ​។ ទោះបីជា​ចូលចិត្ត ឬ​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ឆៃថាវ​មាន​ផ្ទុក សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ដែល​ល្អ​សម្រាប់​សុខភាព​។
១. សុខភាព​ថ្លើម​៖​ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ beta-carotene ក៏ដូចជា flavonoids ដែល​គាំ ទ្រ​មុខងារ​នៃ​ថ្លើម​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ឆៃថាវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​៖​ឆៃ​ថាវ មាន​ផ្ទុក​សារធាតុ anthocyanins និង phytochemicals ដែល​មាន​លក្ខណៈសម្បត្តិ ប្រឆាំង​ជំងឺ​មហារីក​។ លើសពីនេះទៅទៀត ឆៃថាវ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ការពារ​ទប់ស្កាត់​ការបំផ្លាញ DNA ក្នុង​កោសិកា​ពី​សំណាក់​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។​
៣. ទប់ស្កាត់​ព្យាបាល​អាការៈ​ទល់លាមក​៖​នោះ​ក៏​ព្រោះតែ​ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​មាន​ប្រសិទ្ធិភាព​ជួ​យ​សម្អាត​កំទេចកំទី​អាហារ​ដែល​ជាប់គាំង ឬ​ទាក់​ក្នុង​ពោះវៀនធំ​។​វា​ក៏​ជួយ​សម្របសម្រួល ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។​
៤. លាង​សម្អាត​តម្រង​នោម​
​នោះ​ក៏​ព្រោះតែ​មើម​ឆៃថាវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ betaine ដែល​មាន​លក្ខណៈ សម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​ជួយ​កម្ចាត់​សារធាតុ calcium phosphate ក្នុង​តម្រងនោម​។​
៥. គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​៖​ឆៃ​ថាវ គឺ​មាន​ផ្ទុក​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ទាប​ដែល​មានន័យថា ការ​ទទួលទាន​វា​មិន​ផ្ដល់​ផល ប៉ះពាល់​អ្វី​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ​។ វា​ក៏​ជួយ​ក្នុង​ការគ្រប់គ្រង​ការ​ស្រូប យក​នូវ​ជាតិ​ស្ករ​ទៅក្នុង​ចរន្តឈាម​ដែល​មានន័យថា អ្នកជំងឺ​ទឹកនោមផ្អែម​មិនចាំបាច់ ព្រួយបារម្ភ​ច្រើន​អំពី​ការធ្លាក់ចុះ​ឬ​ឡើង​ខ្ពស់​ភ្លាមៗ​នៃ​កម្រិត​ជាតិ​ស្ករ​នៅពេល​ទទួលទាន​។​
៦. ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​៖​ឆៃថាវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក ហេតុនេះហើយ​ទើប​វា​ជា​អាហារ​ដ៏​ល្អ​សម្រាប់ សុខភាព​ដែល​ជួយ​ក្នុង​ការរក្សា​ជាតិ​ទឹក និង​សំណើម​ក្នុង​រាងកាយ​។ ការរក្សាបាន​នូវ ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ល្អ​ជាពិសេស​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ដោយ​ជួយ​ឲ្យ​អ្នក​ជៀសផុត​ពី​អាការៈ​ទល់លាមក ហើយ​ធានា​នូវ​ការ​ស្រូប​យក​សារធាតុ ចិញ្ចឹម​ល្អៗ​ពី​អាហារ​ដែល​អ្នក​បាន​ទទួល​ទាន និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការរំលាយ អាហារ​។​
៧. គ្រប់គ្រង​សម្ពាធ​ឈាម​៖​ឆៃថាវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូម​ដែល​មាន​ប្រសិទ្ធិភាព​ផ្សា​រ​ភ្ជាប់​ទៅ​នឹង​ការ កាត់បន្ថយ​បញ្ហា​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។​
៨. បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​៖​ឆៃ​ថាវ គឺជា​អាហារ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​ជួយ​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញពី ក្នុង​រាងកាយ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ pectin និង betaine​ដែល​ជួយ​ការពារ​ប្រព័ន្ធ រំលាយ​អាហារ​និង​ថ្លើម​។ សារធាតុ​គីមី​ទាំងនេះ​ក៏​អាច​ជួយ​សម្អាត​ក្នុង​រាងកាយ​ផងដែរ ដោយ​កាត់បន្ថយ​បរិមាណ​នៃ​ជាតិពុល​ដែល​រាងកាយ​កំពុង​ផ្ទុក​។ បន្លែ​នេះ ក៏​ជា​ប្រភព ដ៏​សម្បូរបែប​នៃ​ជាតិ​ម៉ាញ៉េ​ស្យូម ជាតិ​ដែក កាល់ស្យូម និង​ជាតិ​ស័ង្កសី​ដែល​រាងកាយ ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​កម្ចាត់ ឬ​បន្សាប​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ក្នុង​ឆៃថាវ​ជួយ​ធ្វើអោយ​យ​ការ រំលាយ​អាហារ​មាន​ភាពប្រសើរឡើង និង​ជួយ​រាងកាយ​កម្ចាត់​កាកសំណល់​។​
៩. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​៖​ឆៃថាវ​មាន​ផ្ទុក​នូវ​វីតាមីន C កម្រិត​ខ្ពស់​ដែល​សំខាន់​ចាំបាច់​ក្នុង​ការពង្រឹង​ប្រព័ន្ធ​ភាព ស៊ាំ​នៃ​រាងកាយ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង ដោយ​ការជំនួស​កោសិកា​ឈាមស និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដែល​មាន​សារៈសំខាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺមហារីក​។​
១០. ព្យាបាល​ដំបៅ​ក្រពះ​៖​ឆៃ​ថាវ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ស្ពាន់ធ័រ​ដែលជា​ជាតិ​រ៉ែ​ម្យ៉ាង​មាន​លក្ខណៈសម្បត្តិ ប្រឆាំង​បាក់តេរី​និង​បន្សាប​ជាតិពុល​។ ការរួម​បញ្ចូល​បន្លែ​មើម​នេះ​ក្នុង​របប​អាហារ ប្រចាំ​ថ្ងៃ​ជួយ​កម្ចាត់​និង​រារាំង​រាល់​បាក់តេរី​ដែល​បង្ក​បញ្ហា​ដំបៅ​ក្រពះ​បាន​យ៉ាង​ប្រសើរ​៕ ដោយៈ health.com.kh

Filed in: ព័ត៌មានជាតិ