សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនេសាទ​សមុទ្ទ​អត់​ពោង​ធ្លាក់ទឹក​ត្រូវបាន​ទា​ហ៊ាន​ឧត្តមនាវីឯក ទៀ សុខា​ជួយ​ទាន់​!

​អ្នកនេសាទ​សមុទ្ទ​អត់​ពោង​ធ្លាក់ទឹក​ត្រូវបាន​ទា​ហ៊ាន​ឧត្តមនាវីឯក ទៀ សុខា​ជួយ​ទាន់​!

​ខេត្ត​កោះកុង​៖ ប្រជា​នេសាទ​ម្នាក់ ដែល​ធ្លាក់​ពីលើ​ទូក មាន់​ចែ ចូលទៅ​ក្នុង​ទឹកសមុទ្រ នៅ​ខាងត្បូង​កោះ​មូល កាលពី​ព្រឹក​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ត្រូវបាន​កម្លាំង​ទីបញ្ជាការ​ជួរមុខ​ប្រចាំការ នៅ​ទីស្នាក់ការ​សង្កេតការណ៍​ទ្បាំ​ដាំ និង​កម្លាំង​កងការពា​រ​កោះកុង​ក្រៅ លេខ​២ ជួយសង្គ្រោះ​បាន​ទាន់ពេល​។​សំណាង​ហើយ​ជនរងគ្រោះ​រូប​នេះ មិន​មាន​ពាក់​អាវ​ពោង​សុវត្ថិភាព​ជាប់​ខ្លួន នោះទេ ហើយ​ថា កម្លាំង​ជំនាញ​បាន​ជួយ​សង្គ្រោះ​ទាន់ពេល និង​ដោយ​សុវត្ថិភាព​។​

​ក្រោយ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​នោះ​រួច ប្រជា​នេសាទ​រូបនេះ បាន​ថ្លែងអំណរគុណ ដល់​កងកម្លាំង ដែល​បាន​ជួយសង្គ្រោះ​គាត់​បាន​ទាន់ពេល និង​បញ្ជូន​ទៅ​ទី​ទួល​មាន​សុវត្ថិភាព​។​ផ្តើម​ពី​បញ្ហា​នេះ លោក​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ក្រើនរំលឹក​ដល់​ប្រជា​នេសាទ​សមុទ្រ​ទាំងអស់ មុននឹង​ធ្វើ​ដំណើរ​ទៅ​នេសាទ​សមុទ្រ ត្រូវ​ឲ្យ​ប្រាកដថា មាន​ឧបករណ៍​ការពារ​គ្រោះថ្នាក់ ដូចជា​អាវ​ពោង​ជាដើម ឱ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ការពារ​សុវត្ថិភាព​តាម​គ្រួសារ​នីមួយៗ​៕​ប្រភព​កម្ពុជា​ថ្ងៃ​នេះ​

Filed in: ព័ត៌មានជាតិ