សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​

​ភ្នំពេញ​៖ ឧត្តមសេនីយ៍ទោ ម៉ុក ប៊ុន​ឈាង អត្តលេខ​០២១៧ និង​ឧត្តមសេនីយ៍ត្រី គង់ ណា​រិទ្ធ អត្ដ​លេខ​៣៨១៤៥ ឋានៈ​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រុវបា​ននាយ​ឧត្តមសេនីយ៍ គៀត ច័​ន្ធថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សម្រេច​ចេញ​លិខិត​បង្គាប់ការ​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​ការស្រាវជ្រាវ ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុង​ពេល​ចុះ​ប្រតិបត្តិការ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​។

​នៅក្នុង​លិខិត​បង្គាប់ការ​ចុះហត្ថលេខា​ដោយ នាយ​ឧត្តមសេនីយ៍ គៀត ច័​ន្ធថា​រិ​ទ្ធបាន បង្គាប់​ឱ្យ​សាមីខ្លួន​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​រដ្ឋបាល​សរុប (​ការិយាល័យ​បុគ្គលិក​) រៀងរាល់​ថ្ងៃ​ធ្វើការ​។​

​សូម​បញ្ជាក់​ដែរ​ថា​ការចេញលិខិត​បង្គាប់កា​រ​បញ្ឈរជើង​អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គឺ​បាន​កើតឡើង​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ដែល​ជា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ត្រូវបាន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ។ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​តែងតាំង​លោក​ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ជា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ជំនួស​វិញ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ