សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​អំពាវនាវ​អោយ​អ្នក​ដែល​ចូលចិត្ត​លេង​ទឹក​បង្កើន​ការប្រុងប្រយ័ត្ន ខ​ណះមាន​ក្មេងចំនួន​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់​នឹង​ម្នាក់​ទៀត​កំពុង​ជួយសង្គ្រោះ​

​សមត្ថកិច្ច​អំពាវនាវ​អោយ​អ្នក​ដែល​ចូលចិត្ត​លេង​ទឹក​បង្កើន​ការប្រុងប្រយ័ត្ន ខ​ណះមាន​ក្មេងចំនួន​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់​នឹង​ម្នាក់​ទៀត​កំពុង​ជួយសង្គ្រោះ​

បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣​ខែ​សីហា​ឆ្នាំ​២០១៦​នេះ​លោក អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើ​ការអំពាវនាវ​អោយ​អ្នក​ដែល​ចូលចិត្ត​លេង​និង​ហែល​ទឹក​នៅ​តាម​រមនីយដ្ឋាន​នានា​អោយ​បង្កើន​ការ​ប្រុងប្រយត្ន័​ជៀសវាង​កើតមាន​នូវ​គ្រោះថ្នាក់​លង់​ទឹក​ជាយថាហេតុ​។​លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​មាន​ក្មេងប្រុស​ស្រី​ចំនួន​បី​នាក់​បាន​ស្លាប់​នឹង​កំពុង​ជួយ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

លោកស្នងការ​បាន​បញ្ជាក់​អោយដឹងថា​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥​និង​២៥​នាទី​រសៀល​ថ្ងៃ​នេះ​គឺ​មាន​ក្មេងប្រុស​ស្រី​ចំនួន​បី​នាក់​បាន​លេង​ដេញ​ប្រលែង​គ្នា​នៅ​មាត់​ប្រឡាយ​ទឹក​ស្ពាន់​តា​ផាន់​ស្ថិតក្នុង​ភូមិ​សែ​សិន​សង្កាត់​ព្រះ​បន្លា​ក្រុង​សិរីសោភ័ណ​ហើយ​ក៏​រអិល​ជើង​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ទាំង​ពួកគេ​មិន​ចេះ​ហែល​។​ក្រោយមក​ក៏​មាន​អ្នក​ដែល​លេង​នៅក្បែរ​នោះ​ប្រទះឃើញ​ហើយ​ស្ទុះ​ទៅ​ជ្រមុជ​រាវរក​ដើម្បី​ស្រង់​យក​ឡើង​បាន​ក្មេងស្រី​ម្នាក់​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​បន្ទាប់មក​ទើប​រាវរក​ក្មេងប្រុស​ស្រី​ពីរ​នាក់ ។ តែ​អកុសល​ក្មេង​ទាំង​ពីរ​ដែល​ស្រង់​បាន​ក្រោយ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។ សាកសព​ក្មេង​ទាំង​ពីរ​នាក់​សមត្ថកិច្ច​ប្រាប់ថា​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ តែ​ពួកគេ​មាន​អាយុ​ប្រហែលជា​១៤-១៥​ឆ្នាំ​ប៉ុណ្ណោះ​៕

 

IMG-20160804-WA0006 IMG-20160804-WA0005

Filed in: សន្តិសុខសង្គម