សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​?

នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​?

​ភ្នំពេញ​ ៖ ​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​គឺជា​ឧកញ៉ា​ម្នាក់​ដេល​រងគ្រោះ​ផ្ទួនៗ​គ្នា​ពី​ការដក​យក​សិទ្ធ​វិនិយោគ​ដែល​ទទួលបាន​ពី​រដ្ឋ​។​ថ្មីៗ​នេះ​តាមរយៈ​លិខិត​ជូន​ដុះណឹង​(​ស​ជណ​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក​អ៊ុក​សុខុន​រដ្ឋលេខាធិការ បានសម្រេច​មោឃភាព​លើ​ប័ណ្ណកម្មសិទ្ធិ​ចំនួន​៥ របស់​ក្រុមហ៊ុន ING Holding ដែល​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍន៍ នៅ​តំបន់​បឹង​ជើង ផ្លូវ​៦០​ម៉ែត្រ ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។​

​លិខិត​ដដែល បញ្ជាក់​ពី​មូលហេតុ​ដក​ថា ដោយសារ​ក្រុមហ៊ុន​របស់​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​មិន​អនុវត្ត​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ពាក់ព័​ន្ធ​នឹង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ផ្ទៃ​បឹង​ជើងឯក ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ការសម្រេច​ដក​សិទ្ធ​នេះ​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន ING Holding ជួប​វិបត្តិ​វណ្ឌ​ក​ជាមិនខាន​!​ព្រោះ​ដី​បឹង​ទំហំ​ជាង ២៥០០​ហិកតា​នោះ​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​កាត់​លក់​អស់​ជាច្រើន​ហើយ​!​។​សូមបញ្ជាក់​ថា​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​កាលពី​អាណត្តិ​ទី​៤​និង​ជា​ប្រធាន​ក្រុង​ក្រុមហ៊ុអា​ហ្សឹ​ត​(AZ)​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​ថែទាំ​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​ដក​សិទ្ធ​វិញ​កាល​ពី​រដ្ឋាភិបាល​អាណត្តិ​ទី​៥​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ដី​ខាងលើ​ត្រូវបាន​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​កសាង​ក្រុង​រណប ING City ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ ម៉ែត្រ​បណ្តោយ​ប្រវែង​ជាង ៩​គីឡូម៉ែត្រ ពុះ​កាត់​ចំ​កណ្ដាល និង​មាន​ផ្លូវធំៗ​ចំនួន ២ ទៀត​ដោយ​ទី ១ ចេញពី​ផ្លូវ​ជាតិ​លេខ ២ ឆ្ពោះទៅ​កាន់​ផ្លូវ​លេខ ២៧១ និង ១ ខ្សែ​ទៀត​ចេញពី​ម្តុំ​រង្វង់​មូល​មុខ​សាលាខេត្ត​កណ្តាល ឆ្ពោះទៅ​កាន់​ផ្លូវ​លេខ ៣៧១ ដែរនោះ​កំពុង​មាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់រហ័ស ។​

​បច្ចុប្បន្ន​គេ​ឃើញ​មាន​គម្រោង​ជាច្រើន​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ទីនោះ​ដែល​មាន​ដូចជា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន R&F Property ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន ៧០០ លាន​ដុល្លារ គម្រោង​បុរី Woodland បុរី​ប៉េង​ហួត​ដែល​កាលពី​ពេល​ថ្មីៗ​នេះ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់​ខ្លួន​ឈ្មោះ PH Diamond Place ដែល​មាន​ទុន​វិនិយោគ​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្ទៃ​ដី​ជិត ៦ ហិកតា ជាដើម​។ ទីនោះ​នាពេលនេះ​ក៏​មាន​ស្ថាប័ន​ធំៗ​មួយចំនួន​កំពុង​តាំង​នៅ​រួចទៅហើយ ដូច​ជា​សាលា​អន្តរជាតិ ISPP និង​សាល​តាំង​បង្ហាញ​រថយន្ត​ម៉ា​កមែ​សឺ​ដេស​ជា​ដើម​។​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើង​ថា ING City គឺជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ដើម្បី​ពង្រីក​កំណើន​សេដ្ឋកិច្ច​សង្គម​ទៅ​ថ្ងៃ​អនាគត​៖ «​ទោះ​យ៉ាងណា​ការលូតលាស់​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​នេះ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ខណៈ​ដែល​គម្រោង​ភាគច្រើន​មាន​តែ​ក្នុង​គំនូរ​រូបភាព​តែ​មិន​ទាន់​ឃើញ​សាងសង់​ចេញ​ជា​រូបរាង​នៅឡើយ​នោះទេ​»​។​

​លោក ជា សុផារ៉ា បាន​បន្ត​ថា​តំបន់​នេះ​គឺជា​តំបន់​ដែល​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ជា​អ្នក​រៀបចំ​ការអភិវឌ្ឍ​ហើយ​ការអភិវឌ្ឍ​ដែល​លេច​ជា​ដុំកំភួន​នោះ គឺ​ផ្លូវ ៦០ ម៉ែត្រ​ហើយ​ការអភិវឌ្ឍ​ផ្លូវ​នេះ​ទៀតសោត​គឺធ្វើឡើង​លក្ខណៈ​បដិភាគ មានន័យ​ថា​អភិវឌ្ឍ​ឆ្លងកាត់​ដី​នរណា បដិភាគ​កន្លែង​ហ្នឹង ហើយ​ការអភិវឌ្ឍ​នេះ​គឺ​ធ្វើឡើង​តាំងពី​ជំនាន់​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស មកម្ល៉េះ ដោយ​មាន​ការពិភាក្សា​គ្នា​រវាង​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ​។​តែ​អា​ឡូ​វ​ចប់​ហើយ​?!​។​

​មានការ​និយាយ​លេងសើច​ថា​ការឈាន​ដល់​ដំណាក់កាល​ចឹង​គឺ​មក​ពី​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​ខុស​គ្រូ​ហើយ​ដើរ​ជាន់​ពែរ​កាលពី​អាណត្តិ​ទី​៥?!៕

Filed in: ព័ត៌មានជាតិ