សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​

អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​

នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩៛​ដ្ឋ​បាល​ខេត្ត​រតនគិរី​បាន​ប្រារព្ធ​ពិធី​រុក្ខ​ទិវា ៩ ​កក្កដា ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ណាប់​ប៊ុនហេង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​ថង សាវុន​អភិបាលខេត្ត​។

ក្នុង​ឪ​កាស​ប្រារព្ធ​ធ្វើបុណ្យ​រុក្ខទិវា​០៩​កក្កដា​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី បាន​នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើមដេ​ី​ម្បី ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​។​

​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគីរី​បាន​មានប្រសាសន៍​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្ធ​ពិធី​រុក្ខទិវា​អោយបាន​គ្រប់ៗ​ស្រុក​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​បៃតង​ឡើងវិញ​ហើយ​មន្ត្រីរាជការ​និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​បី​ប្រភេទ​និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុង​មូលដ្ឋាន​នីមួយៗ​ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ដើមឈើ​និង​កូនឈើ​ដែល​ដាំ​រួច​អោយ​មាន​ការលូតលាស់​បាន​ល្អ ។

​ឯកឧត្តម​បាន​បនទៀត្តថា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​និង​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ​ចូលរួម​ដាំ​ដើមឈើ ឲ្យបាន​គ្រប់ៗ​គ្នា​និង​គ្រប់​ទីកន្លែង​ដើម្បី​ចូលរួម​បង្កើន​គម្រប​ពណ៌​បៃតង​និង​ជួយ​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៃ​ភពផែនដី​រួមទាំង​បរិស្ថាន​និង​ធនធានធម្មជាតិ​ឲ្យមាន​និរន្តរភាព​សម្រាប់កូ​ន​ចៅ​យើង​ជំនាន់​ក្រោយ​។​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា «​ការ​ប្រារព្ធ​ពិធី​រុក្ខទិវា​៩​កក្ត​ដា​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការខិតខំ​ប្រឹងប្រែ​ង​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់ ដើម្បី​គ្រប់គ្រង អភិរក្ស ធនធានធម្មជាតិ​ជីវចម្រុះ​ដើម្បី​កាត់បន្ថយ​គ្រោះធម្មជាតិ​នានា​។​

​ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចាប់ផ្ដើម​ដោយ​មិន​បង្អែរ​បង្អង់​នូវ​ផែនការ​សា្ដរ​ព្រៃឈើ និង​ដាំ​ឈើ​ឡើងវិញ ដើម្បី​រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ​និង​ភោគ​សម្បត្ដិ​ឲ្យ​កាន់តែ​មាន​សម្រស់​បំព្រង​សម្រាប់​សង្គមជាតិ​ទាំងមូល​៕
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ