សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធ្វើ​ជា​មន្ត្រី​ត្រូវ​បម្រើ​រាស្ត្រ​ដោយ​អស់​ពី​ចិត្ត​ថ្លើម​

​ធ្វើ​ជា​មន្ត្រី​ត្រូវ​បម្រើ​រាស្ត្រ​ដោយ​អស់​ពី​ចិត្ត​ថ្លើម​

ព្រឹក​ថ្ងៃ​ទី​០២ កក្ដ​ដា ឆ្នាំ​២០១៦ ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន ឃុំ​អន្លង​វិល និង​ឃុំ​រការ ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​រូ​ច​រួម​ក្នុង​កម្មវិធី​ដាំ​កូន​ឈើ ក្រោម​អធិបតីភាព​របស់​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ភូមិ​ស្រះកែវ (​អូរ​សណ្ដា​ស់​) ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ក្នុង​ពិធី​នេះ មាន​ការចូលរួម​ពី​ឯកឧត្តម​ចាន់ សុផល អភិបាលខេត្ត​បាត់ដំបង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត មន្ត្រីរាជការ​គ្រប់​អង្គភាព និង​ប្រជាពលរដ្ឋ រាប់រយ​នាក់​ក៏​បាន​ចូលរួម​ដាំ​កូន​ឈើ​នេះ​ផង​ដែរ​។​

​តាម​កា​អះអាង​របស់​ឧត្តមសេនីយ៍ សូ ចន្ថា អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប​សាធារណៈ​បាន​ថ្លែងថា ដោយ​បាន​ការទទួល​ការណែនាំ​ពី​សំណាក់ ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា លោក​ឧត្តមសេនីយ៍ទោ ទា ឡុង អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ស៊ុយ វុ​ឌ្ឍី និង​លោក​ឧត្តមសេនីយ៍ សូ ចន្ថា ផ្ទាល់ ព្រមទាំង​សហការី​ក៏​បាន​ចូលរួម​កម្មវិធី​នេះដែរ​។​

​លោក ឧត្តមសេនីយ៍ សូ ចន្ថា បានឲ្យដឹងថា កូនឈើ​រាប់ពាន់​ដើម​ដែល​ត្រូវបាន​ដាំ គឺ​ដាំ​នៅ​លើ​ខ្នង​ទំនប់ ប្រឡាយទឹក ការដ្ឋាន​ចិន​ប្រវែង​ប្រមាណ​ជា​៧២០០​ម ចាប់ពី​ថ្នលជាតិ​លេខ​៥ ឆ្ពោះទៅ​ភូមិ​តា​ត្រៃ ជាប់​បឹង​ទន្លេសាប​។​

​គូរ​បញ្ជាក់​ផង​ដែរ​ថា ជា​រៀងរាល់​ចុង​សប្ដាហ៍ ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន របស់​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា តែងតែ​ចុះ​ជាប្រចាំ ក្នុងការ​ចុះជួយ​ឃុំ​រការ និង​ឃុំ​អន្លង់​វិល ដើម្បី​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​លើ​ការបម្រើ​រាស្ត្រ​ឲ្យអស់​ពី​ចិត្ត​ពី​ថ្លើម​៕

 

IMG-20160804-WA0008 IMG-20160804-WA0000 IMG-20160804-WA0002 IMG-20160804-WA0003

Filed in: ព័ត៌មានជាតិ