សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​កូនស្រី​ចង​ដាក់ច្រវ៉ាក់​បំបែក​ពី​គូ​ដណ្តឹង​តែ​នាង​ថា​សុខចិត្ត​ស្លាប់​ព្រោះ​ទុំ​មុន​ស្រគាល​ទៅហើយ​!

​ចាប់​កូនស្រី​ចង​ដាក់ច្រវ៉ាក់​បំបែក​ពី​គូ​ដណ្តឹង​តែ​នាង​ថា​សុខចិត្ត​ស្លាប់​ព្រោះ​ទុំ​មុន​ស្រគាល​ទៅហើយ​!

ឧត្ដរមានជ័យ​៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ១២​ខែកក្កដា ឆ្នាំ ២០១៩ នៅ​ភូមិ​តា​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​នារី​រងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ស្រុក ជួយ​រក​យុត្តិធម៌​ក្រោយ​ពី​ម្តាយ​ចាប់ចង​ដាក់ច្រវ៉ាក់​មិន​ឲ្យ​ជួប​សង្សា ។

​សមត្ថកិច្ច​បានឲ្យដឹងថា​៖ នារី​រងគ្រោះ ឈ្មោះ ស៊ុន ស្រី​និច អាយុ​១៩​ឆ្នាំ ត្រូវ​ម្ដាយ បង្កើត ឈ្មោះ ហៀ​ង មុំ អាយុ​ជាង​៤០ រស់នៅ​ភូមិ តា​សំ ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​បង្ខាំង​មិន​ឲ្យ​យក​ប្រុស​ដែល​នាង​ស្រលាញ់ ។ ។​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ម្តាយបង្កើត​នាង​បាន​វ៉ៃ​បង្ខាំង ចង​និង​ដាក់ច្រវ៉ាក់ នៅក្នុង​ផ្ទះ​លោក​រ៉ាត់ (​ឈ្មោះ​ហៅ​ក្រៅ​)​ជា​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល បាក់​អន្លូង​(​ឃុំ​ផ្សេង​) ព្រោះ​តែ​ចង់​បំបែក​ចេញពី​គូ​ដណ្ដឹង របស់​នាង ឲ្យទៅ​យក​ប្តី​នៅ​ក្រុង ភ្នំពេញ តាំងពី ម៉ោង​៣​រសៀល​ដល់​ម៉ោង​១០​យប់​ទើប​ដោះលែង ។​

​នាង ស៊ុន ស្រី​និច បានបញ្ជាក់​ថា ម្តាយ​នាង​បាន​ធ្វើ​បែប​នេះ​លើ​រូបនាង​នេះ​ព្រោះ​តែ​ចង់​បំបែកបំបាក់​នាង​ពី​គូ​ដណ្ដឹង​ឈ្មោះ សួរ ណេ​ត អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​ក្រោយ​ពី​នាង​បាន​ភ្ជាប់ពាក្យ​បាន​មួយថ្ងៃ ។ នាង​បាន​ប្រកែក​មិន​ព្រម​ទទួលយក​ដាច់​ខាត​ទោះ ស្លាប់​ក៏​មិន​អាច​បែក​គ្នា​ជា មួយ​បុរស​ជា​គូ​ដណ្ដឹង​របស់​នាង​បានដែរ ព្រោះ​នាង​បាន​ទុំ​មុន​ស្រគាល រហូតដល់​មាន ផ្ទៃពោះ ៣ ខែ​ទៅ​ហើយ​។​នាង​រៀបរាប់​ទៀត​ថា ពេល​ដែល​ម្ដាយ​របស់​នាង​ឃុំ​ខ្លួន​នាង​ចង​និង​ច្រ​វ៉ាក់​នៅលើផ្ទះ តា​រ៉ាត់ ជា​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​នោះ លោក តា​រ៉ាត់ បាន​និយាយ​ទៅកាន់​ម្ដាយ​នាង​តាម​ទូរស័ព្ទ​ថា អ្នក​ធ្វើ​អ៊ីចឹងឃោ​ឃៅ ពេក​ហើយ​។​

​យ៉ាងណា​តា​រ៉ាត់​និយាយ​បែប​នេះ​មែន តែ​គាត់​មិន​អាច​ជួយ​នាង​បាន​ទេ​ព្រោះ​គាត់​និង​ម្ដាយ របស់​នាង​ជា​ដន្លង​នឹង​គ្នា​។​ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក​អ៊ិន កាយ អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន ឲ្យដឹងថា រឿង​នេះ​លោក​បាន​ជួយ​ធ្វើ​អន្តរាគមន៍​រួចហើយ​ដែរ​នៅពេល​ម្ដាយ​នាង ស៊ុន ស្រី​និច តាម​យាយី​កូនស្រី រួច​ថែមទាំង បាន​ឲ្យ​នាង​សម្រាក​នៅ​នឹង​កន្លែង​ធ្វើកា​រ​របស់​លោក​អស់​មួយ យប់​ទៀតផង ដើម្បី​ការពារ​សុវត្ថិភាព​កុំ​ឲ្យ​ម្តាយ​ធ្វើបាប​។​លោក​បន្ត​ថា​រឿង​នេះ​លោក​ក៏​បាន​កោះ​អញ្ជើញ​ម្ដាយ​នារី​ខាងលើ​មក​បំភ្លឺ​ក្នុង​ករណី​បង្ខាំង​កូនស្រី​ខុស​ច្បាប់​ដែរ​តែ​ពួកគាត់​មិន​បាន​ចូល​បំភ្លឺ​ទេ​។​

​លោក​បាន​ពន្យល់​ដល់​នាង ស៊ុន ស្រី​និច បើ​ស្រលាញ់​គ្នា​ប្តូរផ្តាច់​ជាមួយ​គូ​ដណ្តឹង​យ៉ាងនេះ នាង​អាច​ដឹក​ដៃគូ​ដណ្តឹង​ទៅ​ចុះ អេតាស៊ី​វីល​(​លិខិត​ទទួល​ស្គាល់​អាពាហ៍ពីពាហ៍​) នៅ​សាលាឃុំ​បាន ។​ចំណែក​នាង ស៊ុន ស្រី​និច វិញ​ប្រាប់​ថា នាង​ធ្វើ​តាម​ការណែនាំ​របស់​លោក​អធិកា​រហើយ តែ​ពេល​ទៅដល់​សាលាឃុំ​គេ​មិន​ព្រម​ធ្វើ​ឲ្យ​ទេ​។​

​ចំណែក​លោក​តា រ៉ាត់​ជា​មេ​ប៉ុស្ដិ៍​នគរ បាល​បាក់ អន្លូង​បាន​បដិសេធថា​នារី​ដែល​ត្រូវ​ម្ដាយ ចាប់ចង និង​ច្រ​វ៉ាក់​នៅផ្ទះ​របស់​លោក នោះ​លោក​មិន​បានដឹង​ទេ ព្រោះ​លោក​ជាប់រវល់​ការងារ នៅ​ប៉ុស្ដិ៍​ឯ​ណេះ ។ យ៉ាងណា​រឿងរ៉ាវ​នេះ ត្រូវបាន​លោក​អធិការនគរបាល​ស្រុក ត្រពាំង​ប្រាសាទ អះអាងថា បើ​មាន​ពាក្យបណ្តឹង​ពី​កូនស្រី​ទៅហើយ ស្ត្រី​ជា​ម្តាយ​មិន​រួច​ខ្លួន​ទេ សមត្ថកិច្ច​របស់​លោក​នឹង ចាត់ការ​តាមច្បាប់​តែម្តង ។​សូមបញ្ជាក់​ថា​បើ​តាម​ច្បាប់​អាពាហ៍ពិពាហ៍​សកម្មភាព​របស់​ស្រី​ជា​ម្តាយ​នឹង​ត្រូវ​មានទោស​!៕

Filed in: ព័ត៌មានជាតិ