សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្មការិនី​រោងចក្រ​អស់​គ្រឿង​អលង្ការ​ពី​ខ្លួន ព្រោះ​ចាញ់ល្បិច​ពួក​ទម្លាក់យោង​!

កម្មការិនី​រោងចក្រ​អស់​គ្រឿង​អលង្ការ​ពី​ខ្លួន ព្រោះ​ចាញ់ល្បិច​ពួក​ទម្លាក់យោង​!

​ភ្នំពេញ ៖ នារី​ជា​កម្ម​ការ​នី​រោងចក្រ​ម្នាក់ បាត់បង់​គ្រឿងអលង្ការ អស់​ពី​ខ្លួន​រលីង និង​ទូរស័ព្ទ​មួយគ្រឿង​ផង​ដែរ សរុប​អស់​រាប់រយ​ដុល្លា ដោយសារ​បាញ់​បោក​ក្រុម​ទម្លាក់យោង បាន​ត្រឹម​កាន់​របស់​កាឡៃ​ទៅប្តឹង​ប៉ូលិស​ទាំង​ទឹកភ្នែក កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

​នារី​រងគ្រោះ​ដែល​សម័យ​នេះ​ហើយ​នៅ​ចាញ់បោក​គេ​ទៀត​នោះ​មានឈ្មោះ អឿន ចាន់និត អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​បងស្រី នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល មាន​ស្រុកកំណើត​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ​តា​ល ។ សម្ភារៈ​បាត់បង់ ខ្សែក​ប្លាទី​ន​១​ខ្សែ ខ្សែ​ជើង​១​ខ្សែ កងដៃ​៣​កង ចិញ្ចៀន​២​វង់ ទូរស័ព្ទ I phone 6plush មួយគ្រឿង ។​

​ជនរងគ្រោះ​បានឲ្យដឹងថា មុន​កើតហេតុ ខណៈ​ដែល​កំពុង​ដើរចេញ​ពី​បន្ទប់​ជួល​ឆ្ពោះទៅ​រោងចក្រ នៅមុខ​សាលាក្តី​ខ្មែរក្រហម លុះ​ដល់​ដល់​មុខ​វត្ត​កំបូល តាម​ផ្លូវជាតិ​លេខ​៤ ស្រាប់តែ​មាន​ស្ត្រី​សង្ស័យ​ម្នាក់ ដើរ​មក​សួរ មាន​រើស​បាន កញ្ចប់​ថង់​ក្រហម មាស អត់ ? ។​នាង​ថា អត់​ឃើញ​ទេ​។ ពេលនោះ​ក៏​មាន ម៉ូតូ​មួយ​គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ មក​ប្រាប់ថា កុំ​មាត់​ចាំ​ចែកគ្នា ពួកគេ​រើស​បាន​ហើយ​ស្រាយ​មាត់​ថង់​ឲ្យមើល ឃើញ​លោហៈ​ក្រហម​ច្រាល ។​

​ក្រុម​ជនសង្ស័យ​គ្នា​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ម៉ូតូ​៣​គ្រឿង សេ​១២៥ ចំនួន​២​គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុប​នាំ ពី​មុខ​វត្ត​កំបូល តាម​មហាវិថី​ឈ្នះ ឈ្នះ ដល់​ចំណុច ស្ងាត់ ក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ឈប់​និយាយ​ជជែក​គ្នា​។ ជនសង្ស័យ លាត លា ថង់​ឲ្យមើល​ម្តងទៀត ឃើញ​លោហៈ​ក្នុង​ថង់ ក្រហម​ច្រាល​។ ជំនុំ​គ្នា ហើយ​ជនសង្ស័យ​ប្រគល់​ថង់​ក្រហម ឲ្យ​នាង​កាន់ រួច​ធ្វើ​សកម្មភាព ដោះ​យក​គ្រឿងអលង្ការ អស់​ពី​ខ្លួន និង​ទូរស័ព្ទ មួយគ្រឿង រួច​ឲ្យ​នាង ឈរ​រងចាំ​ជាមួយ​ម៉ូតូ មួយគ្រឿង និង​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ។​

​ចំណែក​២​នាក់​ទៀត ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ចេញ​ទៅ​បាត់ ដោយ​ប្រាប់ថា ពួកគេ​យក​មាស​ទៅ​កាត់​ដូរ សម្រាប់​ចែក​គ្នា លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​២​នាក់​ទៀត ជិះ​ចេញ​ទៅ​បាត់​ដែរ ដោយ​ប្រាប់ថា ទៅ​តាម​មើល ។​

​នារី​រងគ្រោះ​ក្រោយ​ពី​ដោះ​អស់​គ្រឿងអលង្ការ​ពី​ខ្លួន ជនសង្ស័យ​៤​នាក់ ទៅ​បាត់​អស់ ឈរ​រងចាំ​ពួកគេ យក​មាស លុយ មក​ចែក​គ្នា​យូរពេក ចាំ​បាត់ៗ ក៏​សម្រេច​លា​ស្រាយ​មាត់​ថង់​មើល ឃើញ​លោហៈ ក្រហម​ដដែល​នឹកគិត​ថា ទាំង​៤​នាក់​មិន​មកវិញ ហើយ​ទោះជា យក​គ្រឿងអលង្កា​របស់ខ្លួន​ទៅ​បាត់ ក៏​បាន​ខ្សែ​ក​មាន​មួយ​ខ្សែ​យ៉ាង​ធំ តែ​ផ្ទុយ ទៅ វិញ បន្ទាប់​ពី​អ្នកដំណើរ​ឃើញ សាកសួរ និង​បាន​ឃើញ​ខ្សែ​ក​នោះ ជា​ក្រ​ឡៃ​ទេ ទើប​ភ្ញាក់ខ្លួន ស្រែក​ទ្រហោ​រយំ ។​

Filed in: ព័ត៌មានជាតិ