សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ចាប់​រថយន្ត​ឡង់​គ្រីស័​រច្នៃ​២​គ្រឿង​លួច​ដឹក​ឈើ​តែ​ឈើ​ប្រគល់​រដ្ឋបាល​ព្រៃឈើ​រីឯ​រថយន្ត​ដឹក​បទល្មើស​ដុត​កំទេច​ចោល​នៅ​ស្រុក​អូរយ៉ាដាវ​

សមត្ថកិច្ច​ចាប់​រថយន្ត​ឡង់​គ្រីស័​រច្នៃ​២​គ្រឿង​លួច​ដឹក​ឈើ​តែ​ឈើ​ប្រគល់​រដ្ឋបាល​ព្រៃឈើ​រីឯ​រថយន្ត​ដឹក​បទល្មើស​ដុត​កំទេច​ចោល​នៅ​ស្រុក​អូរយ៉ាដាវ​

រតនគិរី​ ៖ ​តាម​បទបញ្ជា​របស់​របស់លោក​ថង​សាវុន​អភិបាលខេត្ត​រតនគិរី​ដល់​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យធ្វើ​ការទប់ស្កាត់​ការដឹក​ជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​គ្រប់​រូបភាព​នោះ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​នៅវេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​បាន​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រីស័​រច្នៃ​១​គ្រឿង​ព៌ណ​សគ្មាន​ស្លាក​លេខ​លួច​ដឹកឈើ​ត្រង់​ចំណុច​និយាម​ការ​០៧-៦៩២២០,១៥-២២១៣៧​ស្ថិតក្នុង​ភូមិ​ប៉ក់​តូច​ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូរយ៉ាដាវ​។​

​លោក​វរសេនីយ៍ត្រី​សុខ មីន​មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​ប្រាប់ឲ្យដឹង​ថា​បន្ទាប់​ពី​កម្លាំងលោក​ចាប់​រថយន្ត​ឡ​ង់​គ្រីស័​រច្នៃ​លួច​ដឹកខាងលើ​ត្រួតពិនិត្យមាន​ឈើ​លេខ​១(​ពពូល​ថ្ម​)​ចំនួន​៩​ដុំ​ស្មើនឹង​១,២៩៦​ម៉ែត្រគូប​។​លោក​វរសេនីយ៍ត្រី​បន្ត​ថា​វត្ថុតាង​ឈើ​ល្មើស​ខាងលើ​ប្រគល់​ឲ្យ​សង្កាត់​រដ្ឋបា​ល​ព្រៃឈើ​អូរយ៉ាដាវ​ចាត់ចែង​បន្ត​រីឯ​មធ្យោ​បាយដឹក​បទល្មើស​រងចាំ​បទ​បញ្ជា​ថ្នាក់លើ​ជនល្មើស​រត់គេចខ្លួន​បាត់​។​ចំណែក​ឯ​រថយន្ត​ឡង់​គ្រីស័​រច្នៃ​១​គ្រឿង​ទៀត​ព៌ណ​ខ្មៅ​គ្មាន​ស្លាក​លេខ​លួច​ដឹក​ឈើ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ាវ​,​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​,​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​មាន​ការសម្របសម្រួល​ពី​លោក​លាង​អ៊ូ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​ស្ទាក់ចាប់​នៅ​វេលា​ម៉ោង​១០៖៣០​នាទី​ថ្ងៃ​ដដែល​(​ថ្ងៃទី​១១)​ក្នុង​ភូមិសាស្ត្រ​ភូមិ​ប៉ក់​ធំ​ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូរយ៉ាដាវ​។​

​លោក​ឧត្តមសេនីយ៍​ត្រីថាវ យ៉េន​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី​បាន​ប្រាប់​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​វត្ថុតាង​ឈើ​សុ​ក្រំ​ចំនួន​២៦​ដុំ​ស្មើនឹង​៤,៧៤៣​ម៉ែត្រគូប​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​បន្ត​។​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​ប្រាប់​បន្តថា​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នោះ​ក្រុម​ការងារ​ដឹកនាំ​ដោយ​រូបលោក​និង​លោក​លាង​អ៊ូ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​រន​គិរី​បាន​បញ្ជា​កម្លាំង​យក​រថយន្ត​ឡង់​គ្រីស័​រច្នៃ​ទាំង​២​គ្រឿង​នេះ​ដុត​បំផ្លាញ​ចោល​នៅ​ព្រលប់​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​ដោយ​មាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​ផងដែរ​៕

​ដោយ​៖​ចាប​សំអាន​

Filed in: ព័ត៌មានជាតិ