សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សត្វ​គោ ១៤​ក្បាល បាន​ងាប់ ដោយសារ​រន្ទះបាញ់ នៅ​ស្រុក​សំបូរ​

សត្វ​គោ ១៤​ក្បាល បាន​ងាប់ ដោយសារ​រន្ទះបាញ់ នៅ​ស្រុក​សំបូរ​

​ក្រចេះ​៖​ហេតុ​ការ​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង គឺ​សត្វ​គោ​ចំនួន ១៤​ក្បាល ក្នុងចំណោម​សត្វ​គោរ​ជាង ៥០​ក្បាល បាន​ងាប់ និង​មួយចំនួន​ផ្សេង​ទៀត​ឋិត​ក្នុង​ការតាមដាន​អាការៈ ដោយសារ​បាតុភូតធម្មជាតិ គឺ​រន្ទះបាញ់​គ្រោល​គោ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​តាណឹង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​លោក ជិក បូរ៉ា នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាលដំរី បានឲ្យដឹងថា នៅ​យប់កើតហេតុ នៅក្នុង​មូលដ្ឋាន​របស់​លោក គឺ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ប្រហែង​ជាង​១​ម៉ោង ហើយ​មួយសន្ទុះ​ក្រោយមក ក៏​មាន​ដំណឹង​ថា មាន​គោ​ក្របី​ប្រជាពលរដ្ឋ​ចំនួន ១៤​ក្បាល បាន​ងាប់ និង​ខ្លះ​ទៀត​រង​បួស​ក្នុង​ស្ថានភាព​ងីងើ ដោយសារ​បាតុភូត​រន្ទះ​បាញ់ ដែល​ពុំ​ធ្លាប់​ជួប​នា​ពេលកន្លងមក​។​

​លោក បាន​បន្តថា ម្ចាស់​គោ​មានឈ្មោះ ប៉ក់ ប៉ឿង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ផេន សារី អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មាន​សត្វ​គោ​ចំនួន​ប្រមាណ​ជា ៥០​ក្បាល ដោយ​គោ​ទាំងនោះ ត្រូវបាន​ម្ចាស់​ចងទុក​នៅ​ក្នុង​គ្រោល​តែមួយ​នៅឯ​វាលស្រែ ។​

​លោ​នាយរង​ប៉ុស្តិ៍ បន្តទៀតថា ក្រោយ​កើតហេតុ​អាជ្ញាធរ​ឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះទៅពិនិត្យ​មើល​ឃើញ​ថា ការ​ងាប់​របស់​សត្វ​គោ​ទាំង​នោះ គឺ​ពិតជា​ងាប់​ដោយសារ​បាតុភូត​រន្ទះបាញ់​ពិតប្រាកដ​មែន​៕

​កិះ ខន

 

 

IMG-20160803-WA0048 IMG-20160803-WA0049

Filed in: ព័ត៌មានជាតិ