សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លើស​ចំណុះ​សម្តេច​ហ៊ុន​សែន កំណត់​ហើយ​កៀប​ប្រជាពលរដ្ឋ​ទៀត​!

​សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លើស​ចំណុះ​សម្តេច​ហ៊ុន​សែន កំណត់​ហើយ​កៀប​ប្រជាពលរដ្ឋ​ទៀត​!

បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​យកទៅលក់​នៅ​ផ្សារ​រុងក្លឿ​ប្រទេស​ថៃ បាន​លាន់មាត់​ថា​៖​ពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ប៉ុស្តិ​កណ្តាល​ជាប់​និង​រង្វង់​មូល​ច្រក​ទ្វារ​ប៉ោយប៉ែត តម្រូវអោយ​បង់​លុយ​ក្បាល​រទេះ ម្នាក់​២០០០​រៀល​ទៅ​៥០០០​រៀល​ក្នុង​១​ជើងៗ តែ​មិនដឹងថា​យក​ដើម្បី​អ្វី​ទេ​?​។

​ក្រុម​អ្នក​អូស​រទេះដ​ដែ​លថា​៖​សមត្ថកិច្ច​ដែល​អង្គុយ​ចាំ​ទារ​លុយ​ក្បាលរទេះ​ប្រចាំ​ថ្ងៃ​នៅ​ទី​នោះ​គឺ​ស្លៀកពាក់​ជា​ស៊ីវិល​បិទ​ម៉ាស់​តែ​គេ​ស្គាល់​ថា ពួកគេ​ជា​កម្លាំង​នៃ​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ឈ្មោះ រ៉ា និង ឈ្មោះ​រុន ។ ក្រុម​កម្មករ​ថា ការដាក់​កម្លាំង​សមត្ថកិច្ច​ចាំ​ទារលុយ​ខុស​ច្បាប់​បែបនេះ​មិនបាន​ធ្វើ​អោយ​ពួកគាត់​ទទួលបាន​ជីវភាព​ល្អ​ប្រសើរ​ឡើយ ព្រោះ​បើ​ពុំ​មាន​ការ​យក​ប្រាក់​ក្រៅផ្លូវការ​បែបនេះ​ទេ​មុខជា​ពួក​គាត់​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ដែល​ជាហេតុ​ធ្វើអោយ​សេដ្ឋកិច្ច​បាន​ធូរស្បើយ​ជាង​សព្វថ្ងៃ ។​

​សូមបញ្ជាក់​ថា​កន្លងមក​ថ្មីៗ​នេះ​សម្តេច​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស់​អោយ​ដឹង​ជា​សាធារណ​:​ថា​ដើម្បី​កាត់បន្ថយ​ក​ម្រឹត​នៃ​ផល​លំបាក​របស់​អាជីវករ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី សុខចិត្ត​ដក​មន្ត្រី​នាយកដ្ឋាន​កាំកុងត្រូល​ចេញ​ទាំង​អស់​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស ពោល​គឺ​សម្តេច​អោយ​ទុក​តែ​សមត្ថកិច្ច នគរបាល​អន្តោ​ប្រវេ​ស​ន៏ និង​មន្ត្រី​គយ​និង​រដ្ឋាករ​តែប៉ុណ្ណោះ ។ ប៉ុន្តែ​អនុសាសន៍ របស់​សម្តេច​នាយករដ្ឋមន្ត្រី មិន​ត្រូវបាន​គេ​គោរព​តាម​ទាំងស្រុង​នោះ​ទេ ជាក់ស្តែង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅតែ​យក​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​បន្ត​ឈរជើង​ចាំ​ទារលុយ​ក្រៅច្បាប់​ដដែល ។​

​ពាក់​ពន្ធ័ជុំវិញ​ការចោទប្រកាន់​ខាងលើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​ម្សិលមិញ​អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ទង​សុំអោយ​លោក នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​បំភ្លឺ​បាន​យ៉ាងណា​នោះទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​។ តែ​យ៉ាងណាក្តី​ប្រភព​បាន​អោយ​ដឹង​មក​ថា ជា​រៀងរាល់ថ្ងៃ​គេ​នៅតែ​ឃើញ​មនុស្ស​ពីរ​នាក់​ស្លៀក​ស៊ីវិល ដែល​គេ​ស្គាល់​ថា​ជា​កម្លាំង​របស់​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​នៅ​ប្រចាំ​នៅ​ទី​នោះ​ដដែល​១ ។
​ចំណែក​លោ​កវួច អូន​ប្រធាន​គណកម្មការ​គ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នៅ​ព្រឹក​មិញ​នេះ​ក៏​មិនអាច​សុំ​អោយ​លោក​ប្រតិកម្ម​លើ​បញ្ហា​ប្រឈម​នេះ​បាន​យ៉ាងណា​នៅឡើយ​នោះ​ដែរ ។​

​ពលរដ្ឋ​ថា អនុសា​ស​ន៏​របស់​សម្តេច​ហ៊ុន​សែន នាយករដ្ឋមន្ត្រី គឺ​ពិតជា​ចង់​អោយ​ពលរដ្ឋ​ទទួលបាន​ផលប្រយោជន៏​និង​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ល្អប្រសើ​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ ដែល មិន​ពាក់​ពន្ធ័​និង​កាតព្វកិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ផង បែ​ជា​នាំគ្នា​គៀបសង្កត់​ជីវភាព​របស់​ពលរដ្ឋ ដោយ​ខុសច្បាប់​ទៅវិញ ។​ពលរដ្ឋ​ជា​កម្មរ​រក​ព្រឹក​ខ្វះ​ល្ងាច​បាន​ស្នើសុំ​អោយ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខ​ខា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ​និង​ជា​មេ​បញ្ហា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មេត្តា​ពិនិត្យ​លើ​បញ្ហា​ប្រឈម​នេះ​អោយបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​អោយ​សេចក្តីប្រកាស់​របស់​សម្តេច​នាយករដ្ឋមន្ត្រី មាន​ប្រសិទ្ធិភាព ។​

Filed in: ព័ត៌មានជាតិ