សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខួប​បី​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក​កែ​មឡីស​មត្ត​កិច្ច​ហាម​មិន​ឲ្យ​ជួបជុំ​គ្នា​និង​ចាប់​មនុស្ស​៣​នាក់​!

​ខួប​បី​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក​កែ​មឡីស​មត្ត​កិច្ច​ហាម​មិន​ឲ្យ​ជួបជុំ​គ្នា​និង​ចាប់​មនុស្ស​៣​នាក់​!

ភ្នំពេញ ​៖ ​ព្រឹក​ថ្ងៃ​ទី​១០​កក្កដា​ដែល​ជា​ឆ្នាំ​ទី​៣​នៃ​ខួប​នៃ​ការបាញ់​សម្លាប់​លោក​បណ្ឌឹត​កែម​ឡី​អ្នកវិភាគ សកម្មជន​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ខាងក្រៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ស្ដុប​បូកគោ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​អ្នក​ទាំង​៣​បាន​ចូលរួម​ជាមួយ​យុវជន មេដឹកនាំ​សហជីព និង​សមាជិក​សង្គម​ស៊ីវិល​ដទៃទៀត ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​នេះ​។​

​យុរ​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង​៣​នាក់​ក្នុងនោះ​ក៏មាន សកម្មជន​ការពារ​បរិស្ថាន លោក ជុំ ហួត និង​លោក ជុំ ហួរ​ដែលជា​អ្នក​អង្គុយ​ផឹកា​ហ្វេស​ចុង​ក្រោយ​មុនពេល​លោក​កែម​ឡី​ត្រូវបាញ​សម្លាប់ ។​

​កម្លាំងប្រដាប់អាវុធ​ជាច្រើន​បាន​ធ្វើ​ការហ៊ុមព័ទ្ធ មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ដាក់​កម្រងផ្កា​នៅ​ស្ថានីយប្រេងឥន្ធនៈ​នោះទេ ។ សកម្មជន​បឹងកក់ លោកយាយ ង៉ែត ឃុន ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ភ្លាមៗ​ពេល​លោកយាយ​បាន​មក​ដល់​ស្ថានីយ និង​ត្រូវ​បាន​កងសន្ដិសុខ​នាំ​ខ្លួន​ចេញពី​ស្ថានីយ​ដោយ​បង្ខំ ។​នគរបាល​បង្ខំ​ឱ្យ​សកម្មជន​ម្នាក់​ដោះអាវ​ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​។​

​កាលពី​ថ្ងៃ​ទី​៩​កក្កដា​លោក គង់ រ៉ៃ​យ៉ា អតីត​និស្សិត​និជា​ស​កម្មជនការពារបរិស្ថា​ន និង​សមាជិក​ក្រុមគ្រួសារ​របស់​លោក ៣​នាក់​ទៀត​ដែល​លក់​អាវយឺត​មាន​បោះពុម្ព​ពាក្សសម្តី​លោកែម​ឡី ត្រូវបាន​នគរបាល​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​បង្កចលាចល​ក្នុង​សង្គម​ត្រៀម​បញ្ជូនទៅ​តុលាការ​។​

​លោក​គង់ រ៉ៃ​យ៉ា ត្រូវបាន​ចាប់ខ្លួន​ម្ដង​ហើយ​កាលពី​ខែ​សីហា ឆ្នាំ​២០១៥ និង​ត្រូវបាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី “​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេ​សប៊ុក ដែល​បាន​អំពាវនាវ​ឱ្យ​ធ្វើ “​បដិវត្តន៍​ពណ៌​” ជា​ពាក្យ​ដែល​អាជ្ញាធរ​តែងតែ​ប្រើ​ដើម្បី​ចាត់ទុក​ចលនា​សន្ដិវិធី​ថា​ជា សកម្មភាព​បះបោរ​ដោយ​ហិង្សា​។​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះដែរ លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ថ្លែង​តាម​ហ្វ​រ​សប៊ុ​ក​ថា យុវជន​ទាំង​៣​នាក់ នឹង​ត្រូវ​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់​ពី​ការជួបជុំ​គ្នា កា​រាស់​សាំង​កាល់​តិច ជិតស្ដុប​បូកគោ​។​
​លោក គង់​មុនី​កា បានសរសេរថា “​ខ្ញុំ និង​លោក អ៊ី មុយ​លី ជា​អគ្គលេខាធិការ ព្រមទាំង​លោក ជុំ ហាក់ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ត្រូវជា​ប្អូនប្រុស បង្កើត​របស់​សកម្មជន​បរិស្ថាន​កូនភ្លោះ ជុំ ហួត – ជុំ​ហួរ បាន​ចូលជួប​សួរសុខទុក្ខ​យុវជន​ទាំង​៣​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​មិញ​”​។​

​លោក​បញ្ជាក់ថា “​តាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ យុវជន​ទាំង​៣​នឹង​ត្រូវ​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់​ពី​ការជួបជុំ​នៅ​ស្តា​ម៉ា​ត កាល់​តិច ត្រូវបាន​រំសាយ​”​។​

​គួរ​រំលឹក​ជូន​ថា លោក កែម ឡី អ្នកវិភាគ​នយោបាយ​និង​សង្គម ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ ២០១៦ នៅ​ហាង​ស្តា​ម៉ា​ត​កាល់​តិច ស្តុប​បូកគោ​។ អាជ្ញាធរ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿ​ត អាង ហៅ​ជួប​សម្លាប់ និង​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយជីវិត​។ អឿ​ត អាង ហៅ​ជួប​សម្លាប់ បាន​សារភាព​ថា ខ្លួន​គឺជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​ជំពាក់​ប្រាក់​៣​ពាន់​ដុល្លារ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី នៅ​មួយ​ថ្ងៃ​មុន​ខួប​បី​ឆ្នាំ​នៃ​ការបាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី នេះ អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​២៤ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មាការ​ស៊ើបអង្កេត​លើ​ករណី​បាញ់សម្លាប់ លោក កែម ឡី ជាថ្មី​។ ជា​គណៈកម្មាការ​ស៊ើបអង្កេត​ឯករាជ្យ និង​មិន​លម្អៀង ដើម្បី​រក​យុត្តិធម៌ ពេញលេញ​ដល់​លោក កែម ឡី​។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លើក​ឡើង​ជាមួយ​កាសែត​ថា ការបង្កើត​គណៈកម្មកា​រ​ណាមួយ​នោះ ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ​?!​។​

 

Filed in: ព័ត៌មានជាតិ