មណ្ឌលគិរី៖ នៅថ្ងៃទី១០កក្កដានេះរថយន្តសម្រាប់ដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿងក្នុងចំណោម៤០គ្រឿងរបស់ឧកញ៉ាសឹងសំអុល ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តងដោយប្រើម្សៅ TNT។នេះបើតាមលោកឧត្តមសេនីយ៍អេងហ៊ីអ្នកនាំពាក្យប្រាប់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៩កក្កដាឆ្នាំ២០១៩កម្លាំងចំរុះរបស់នាយឧត្តមសេនីយ៍សៅសុខាបានបង្ក្រាបការប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងស្រុកកោះញែកខេត្តរតនៈគិរីដោយចាប់បានឧកញ៉ាមេជួញឈើដ៏ល្បីឈ្មោះសឹង្ហសំអុលនិងបរិវ៉ាចំនួន៣នាក់។រថយន្តនៅសល់និងបំផ្លាញចោលដូចគ្នាឯអ្នកប្រព្រឹត្តត្រូវបញ្ជូនមកតុលាការរាជធានីភ្នំពេញ។
ទាក់ទងការបង្ក្រាបនេះនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសប្រាប់កាសែតថា «អ្នកដែលប្រឆាំងជាមួយនឹងកិច្ចការពារព្រៃឈើ រាប់ទាំងអ្នកសារព័ត៌មានផងនោះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ គេកាប់ឈើអស់លោកស្រែកអាឡេអាឡូ ដឹកត្រូវ ក៏ស្រែក ដឹកមិនត្រូវក៏ស្រែក ឥលូវខ្ញុំបង្ក្រាបអស់លោកស្រែក អស់លោកត្រូវតែទទួលទោសតាមផ្លូវច្បាប់ ដែលជាការរួមផ្សំជាមួយបទល្មើស។ ប្រទេសនេះ ប្រទេសកម្ពុជា ច្បាប់ព្រះរាជាណាចក្រកម្ពុជា គ្មាននរណានៅពីលើផ្លូវច្បាប់នោះទេ។
បទបញ្ជារហូតប្រើប្រាស់ឧទ្ធម្ភាគចក្រ បាញ់សម្លាប់អ្នកដែលកាប់ឈើ តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់សម្លាប់មនុស្សទេ ខ្ញុំបំផ្លាញតែមធ្យោបាយ គ្មានបំបាត់ចោលមធ្យោបាយ ដើម្បីការពារបទល្មើស តែជនល្មើសបានចូលពន្ធនាគាររួចហើយ ដូច្នេះមធ្យោបាយបទល្មើសត្រូវកម្ទេចក្រវាត់ចោល។ បើសិនជាអស់លោកពូកែបែបនេះ សូមឲ្យមកធ្វើខ្លួនឯង។ ខ្ញុំត្រូវដោះដូរតម្លៃជាតិ ធនធានធម្មជាតិ និងទទួលខុសត្រូវជាមន្ដ្រីអនុវត្តច្បាប់ និងបទបញ្ជារាជរដ្ឋាភិបាលស្របតាមច្បាប់ ជាមួយជនល្មើសមិនថាខ្មែរ ឬបរទេសទេ សុំទោសម៉ោងនេះ ជួយផ្សព្វផ្សាយកុំឲ្យមានការ អ្នកកាប់ឈើ ហើយមធ្យោបាយដែលមានរួចហើយ សូមយកទៅរកស៊ី និងប្រើប្រាស់តាមផ្លូវច្បាប់»។
គេមិនដឹងថាតើបេសកកម្មរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិបញ្ចប់ត្រឹមហ្នឹងឬបន្តរកអ្នកទទួលខុសត្រូវទៀតដែរឬអត់នោះទេព្រោះកាលពីថ្ងៃទី៣១កញ្ញាឆ្នាំ២០១៨ កន្លងមក លោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគីរីប្រកាសថាអាណាចក្រលោកគ្មានបទល្មើសព្រៃឈើនោះទេបើទោះបីសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាលោកមានរូបភាពនៃការប្រព្រឹត្តបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគីរីក៏ដោយ។អាឡូវស្រាប់តែរកឃើញមេក្លោងចឹងទៅវិញ?។
សូមបញ្ជាក់ដែរថាកាលពីកុម្ភៈឆ្នាំ២០១៧មន្ត្រីសមត្ថកិច្ចប្រដាប់អាវុធជាង ១០ នាក់ត្រូវបានរកឃើញថាជាប់ពាកពន្ធ័ក្នុងការឃុបឃឺត បើកដៃឲ្យឈ្មួញយួន៧នាក់ជាមួយគ្រឿងចក្រចូលមកកាប់ឈើខុសច្បាប់នៅតំបន់អូរហ៊ុចស្រុកអូររាំងកខេត្តណ្ឌលគីរីជាថ្នូរនឹងទឹកប្រាក់ចំនួន ១៧ ម៉ឺនដុល្លារពីជនជាតិវៀតណាមឈ្មោះ អ៊ុក ញ៉ ។
ក្រោយពីចាប់បាន មន្ត្រីនគរបាល និងយោធាព្រំដែនលេខ ១០៣ ជាង ១០ នាក់ដែលមានខ្លួនបានបិតសាប៊ូរត់ចោលអង្គភាព ។ នេះបើតាមរបាយការណ៍លទ្ធផលស្រាវជ្រាវដែលចុះហត្ថលេខដោយនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិផ្ញើជូនសម្តេចក្រឡាហោមសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៩ ខែមីនា។តែមន្ត្រីទាំងនោះគ្មានអ្នកណាមានទោសធ្ងន់ធ្ងឡើយគឺគ្រាន់តែផ្លាស់ចេញតែប៉ុណ្ណោះ។