សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គស្នងការ​នគរបាល​ជាតិ​សន្យា​ការពារ​សុវត្ថិភាព​ជូន​ស្ថានទូត​អាមេរិក​!

​អគ្គស្នងការ​នគរបាល​ជាតិ​សន្យា​ការពារ​សុវត្ថិភាព​ជូន​ស្ថានទូត​អាមេរិក​!

ភ្នំពេញ ៖​អគ្គស្នងការ​នគរបាល​ជាតិ​និង​ស្ថាន​ទូ​អាមេរិក​នៅ​ថ្ងៃ​ទី​៩ កក្កដា​នេះ ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ប្រយោជន៍​ពង្រឹង​កិច្ច​ការ សន្តិសុខ ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​។

​អនុស្សារណៈ​នេះ​ចុះហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក Timithy Pittman ប្រធាន​សន្តិសុខ​ប្រចាំ តំបន់ របស់​ស្ថានទូត​អាមេរិក ។​នេះ​បើ​តាម​គេហទំព័រ​ផ្លូវការ របស់​នគរបាល​ជាតិ​កម្ពុជា​។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ត្រូវបាន​ដកស្រង់​សម្តី​ថា “​រំលឹក​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​នគរបាល​ជាតិ​កម្ពុជា និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ទាំង​មុន​និង​ក្រោយ​ការចុះ​អនុស្សរណៈ​កន្លងមក​” ។​

​លោក​នេត សាវឿន ត្រូវបាន​ដកស្រង់​សម្តី​បន្ថែមថា “​ជម្រុញ​រក​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នេះ ជា​បន្ត​ថែមទៀត ជាពិសេស​ការផ្តល់​ព័ត៌មាន រវាង​គ្នា​តាមរយៈ Hotline ពាក់ព័ន្ធ​រាល់​ចំណុច​សង្ស័យ​នានា ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​បំរើ​ផលប្រយោជន៍ នៃ​កិច្ចការពារ​សន្តិសុខ​” ជា​ការកត់សម្គាល់ មិន​ថា​ស្ថានទូត​អាមេរិក​នោះទេ បណ្តា​ស្ថានទូត​បរទេស​ទាំងឡាយ បូក​រួម​ទាំង​និវេសនដ្ឋាន​ទូត​ទាំង​អស់​នៅ​កម្ពុជា ត្រូវបាន​ការពារ​សន្តិ​សុខ​យ៉ាង​ល្អ និង​ធានា​នូវ​សុវត្ថិភាព ក្នុងពេល​បំពេញ​ភារកិច្ច​ផងដែរ​។​

​មាន​ការកត់សម្គាលថា​ការចុះហត្ថលេខា​បាន​ធ្វើឡើង​នៅពេលដែល​ឯកអគ្គ​រដ្ឋ​ទូ​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នឹង​មកដល់​កម្ពុជា​ក្នុង​អំឡុង​ខែ​សីហា​ខាងមុខនេះ​។ តែ​យ៉ាងណា ផែនការ​នេះ​អាច​នឹងរាំងខ្ទប់​មិនឲ្យ​មាន​ការ​រត់​ចូល​ស្ថានទូត​ដើម្បី​គេចខ្លួន​ពី​អ្នកនយោបាយ​ណាមួយ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ