សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះមហាក្សត្រ​អំពាវនាវ​និង​ជម្រុញ​ការដាំ​ដើមឈើ​នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​

​ព្រះមហាក្សត្រ​អំពាវនាវ​និង​ជម្រុញ​ការដាំ​ដើមឈើ​នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​

ក្រចេះ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​មាន​ព្រះបន្ទូល​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ដាំ​ដើមឈើ ឲ្យបាន​គ្រប់ៗ​គ្នា នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​ដើម្បី​បាន​ម្លប់​ជា​ជម្រក​មនុស្ស​សត្វ បានជា​ឈើ​សំណង់ បង្កើន​ជីវជាតិ​ដី​កសិកម្ម ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ ជួយ​ទប់​កម្លាំង​ខ្យល់​កន្ត្រាក់ និង​បម្រែបម្រួល​ធាតុអាកាស​ផងដែរ ។

​ក្នុងឱកាស​ដែល​ទ្រង់​យាង​ជា​ព្រះរាជធិបតី ប្រារព្ធ​ព្រះរាជ​ពិធី «​រុក្ខ​ទិវា​» ស្ថិតនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ព្រះមហាក្សត្រ បាន​មាន​ព្រះ​បន្ទូល​ថា «​គួរ​យកចិត្តទុកដាក់​រៀបចំ ដើម្បី​ឲ្យ​គូស្រក​រទើប​រៀប​អាពាហ៍ពិពាហ៍ ដាំ​ដើមឈើ​ទុក​ជា​អនុស្សាវរីយ៍ នៅ​សួន​អាពាហ៍ពិពាហ៍ ដែល​បាន​បង្កើតឡើង ដោយ​រដ្ឋបាល​ព្រៃឈើ​ឲ្យបាន​គ្រប់ៗ​គ្នា នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​»​។​

​ព្រះមហាក្សត្រ​មាន​ព្រះបន្ទូល​បន្ដថា ការបាត់បង់​ព្រៃឈើ​គ្រប់​ប្រភេទ អាច​បណ្តាលឲ្យ​មាន​ទឹកជំនន់​ខ្យល់​កន្ត្រាក់ និង​រន្ទះ និង​ការរាំងស្ងួត​ដែល​បាន​ធ្វើឲ្យ​ទីត​ម្ក​ល់​ទឹក​ធានា សម្រាប់​តម្រូវការ របស់​មនុស្ស សត្វ ត្រូវ​រីងស្ងួត ឈានទៅរក​ការបាត់បង់​ប្រាក់ចំណូល សត្វព្រៃ ធនធាន​មច្ឆជាតិ​គ្រប់​ប្រភេទ ហើយ​អាច​បង្ក​ឲ្យមាន​ភាព​រហោស្ថាន និង​ការធ្លាក់ចុះ​គុណភាព​ដី​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ