សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​ឧកញ៉ា​សឹង​សំអុល​ឈ្មួញ​ឈើ​និង​បរិវា​នៅ​ខេត្ត​មណ្ឌល​គី​រី​!

​ចាប់​ឧកញ៉ា​សឹង​សំអុល​ឈ្មួញ​ឈើ​និង​បរិវា​នៅ​ខេត្ត​មណ្ឌល​គី​រី​!

​មណ្ឌលគិរី ៖ ឧកញ៉ា​សឹង​សំអុល​រកស៊ី​កាប់​និង​ជួញ​ឈើប្រណិត​ខុស​ច្បាប់​ត្រូវបាន​កាសែត​ផ្សាយ​រាប់សឹប​ឆ្នាំ​មក​ហើយ​តែ​មិន​ដែល​ឃើញ​មាន​សមត្តកិច្ច​ណា​បង្ក្រាប​ឡើយ​តែបែ​ជាំ​ចេះ​តែ​ឃើញ​មាន​លិខិតអ​នុ​ញ្ញាត​ដឹក​ឈើ​ទៅ​វិញ​?!​។ អា​ឡូ​វ​ប្រហែល​អស់​លក្ខ័និ​ងអស់​លុយ​ហើយ​មើលទៅ​!?.​។

​ព្រោះ​ក្នុង ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ដោយ​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា នៅ​ខេត្ត​មណ្ឌលគិរី នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​ពេល​ព្រះមហាក្សត្រ​ព្រះ​ទ្រង់​ធ្វើ​ជា​ព្រះរាជធិបតី​ក្នុង​ទិវា​ដាំ​កូន​ឈើ​នេះ ឧកញ៉ា ស៊ឹង សំ​អុល​ជា​មន្ត្រី​ប៉េអឹម​និង​ជា ប្រធាន​ក្រុមហ៊ុន​ម៉ា​ស្ទរ័​ខេ​សាន់​និង​បនភឿន​២​នាក់​ទៀត​ជា​បរិវា​ត្រូវបាន​ចាប់ខ្លួន​ព្រមទាំង​ដកហូត​បាន​ឡាន​ដឹក​ឈើ​៤០​គ្រឿង​ផង​ដែរ​។​នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី​អាវុធ​ហ​ត្ថលោក អេង ហ៊ី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ។​

​បើ​តាម​លោក​ឧត្តមសេនីយ៍អេង​ហ៊ី​មាន រថយន្ដ​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មូញ​យក​ទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​។ លោក​ឧត្តមសេនីយ៍ អេង ហ៊ី បាន​បញ្ជាក់ទៀតថា រថយន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​បំផ្លាញ​ចោល​នៅ​ទីនោះ​តែម្ដង​?​។​
​អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាក់​ជា​មិនខានឡើយ​។​

​សូមបញ្ជាក់​ថា ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នេះ បាន​កើង​មាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃ​ទី​៨​ក្កដា​បាន បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យបាន​តឹងរ៉ឹង និង​សម្រេច​ឲ្យមាន​ការបំផ្លាញចោល​មធ្យោបា​យ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​សេចក្តីប្រកាស​របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ជាក់ថា ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នឹង​អនុវត្ត​វិធានការ​ដូច​ក្រោម​៖
*​ទី​១៖ បុគ្គល ឬ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​
*​ទី​២៖ មធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ​…) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​(​មិនដឹងថា​តើ​ត្រូវ​ឆ្លង​តុលាការ​ដែរ​ឬ​អត់​នោះ​ទេ​?)​។​

​ចាំ​មើល​ទៀត​មើល​ថា​ឧកញ៉ា​គង់​ក្រឹង​មេក្លោង​ជួញ​ឈើ​ដ៏​ធំ​នៅ​ខេត្តក្រចេះ​តាម​ចក្រ​របៀង​គ្រប់គ្រង​ដោយ​វរៈ​២០៤​អាច​មាន​វា​នា​ដូច​ឧកញ៉ា​សឹង​សំអុល​ទេ​ព្រោះ​គណកម្មការ​ក៏​ធ្លាប់​បញ្ជូន​មនុស្ស​ទៅ​ស៊ើប​មាន​ទាំង​បង្ហោះ​ដ្រូ​ន​ថត​ទុក​ទៀត​ផង​កាលពីដើមឆ្នាំ​២០១៩​នេះ​។​

Filed in: ព័ត៌មានជាតិ