សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​ជាតិចិន​៣​នាក់​ទៀត​ដែល​នាំ​លុយ​ចូល​កម្ពុជា​៩០​ម៉ឺន​ដុល្លារ មកពី​ប្រភព​មិន​ច្បាស់​

ចាប់​បាន​ជាតិចិន​៣​នាក់​ទៀត​ដែល​នាំ​លុយ​ចូល​កម្ពុជា​៩០​ម៉ឺន​ដុល្លារ មកពី​ប្រភព​មិន​ច្បាស់​

ភ្នំពេញ ៖ ជនជាតិ​ចិន​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ទៀត​ហើយ​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ ពី​បទ​រត់ពន្ធ​លុយ​ដុល្លារ​ចំនួន​៩០​ម៉ឺន​ចូលមក​ប្រទេស​កម្ពុជា ដោយ​ម​គ្មាន​ប្រភព​ច្បាស់​លាស់ ។

​សមត្តកិច្ច​នៅ​ព្រលាន​ឲ្យដឹងថា ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​រួមមាន ទី​១៖​ឈ្មោះ Huang Canming អាយុ​២៧​ឆ្នាំ និង​ទី​២៖​ឈ្មោះ Yang Yongwei អាយុ​២៦​ឆ្នាំ ពួកគេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន មក​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ តាម​ជើង​យន្ដហោះ​លេខ LQ971 និង​ទី​៣៖​ឈ្មោះ Zizheng Zheng អាយុ​៣២​ឆ្នាំ (​ជា​អ្នក​មក​ចាំ​ទទួល​នៅ​ភ្នំពេញ​)​។​

​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​រកឃើញ​ក្រដាសប្រាក់​ដែល​ជនសង្ស័យ ដាក់​ក្នុង​កាបូប​យួរដៃ​ចំនួន​៣ ដែល​មាន​ទឹកប្រាក់​សរុប ៩០០,០០០​ដុល្លារ ដោយ​អ្នកដំណើរ​មិន​បាន​ប្រកាស​ជូនដំណឹង​ដល់​មន្ដ្រី​គយ និង​រដ្ឋាករ លើ​លិខិត​រាយការណ៍​គយ​នោះឡើយ​។​

​សូមបញ្ជាក់​ថា គ្រាន់តែ​រយៈពេល​៣​ថ្ងៃនេះ មន្ត្រី​គយ​បង្ក្រាប​បទល្មើស​នាំ​លុយ​ដុល្លារ​ល្មើសច្បាប់ ចូល​បាន​២​ករណី​ហើយ ដោយ​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​ម្សិល​ម្ងៃ បង្ក្រាប​នៅ​ព្រលានយន្ដហោះ​អន្តរជាតិ​ខេត្តសៀមរាប ដោយ​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​២​នាក់ រឹបអូស​យក​ប្រាក់​ដុល្លារ​បាន​ជាង​២​លាន​ដុល្លារ ។ បើ​សរុប​លុយ​ដែល​ចាប់​បាន​កន្លងមក​មាន​ប្រហែល ៦ លាន​ដុល្លារ​អាមេរិក​ហើយ ភាគច្រើន​មក​ពី​ហុងកុង កន្លែង​ដែល​មាន​កាស៊ីណូ​លំដាប់​អន្តរជាតិ​! ។​

​បញ្ហា​ចាប់​បាន​ជា​រឿង​មួយ តែ​រឿង​មួយទៀត វា​ក៏​បង្ហាញ​ដែរ​ថា ស្រុក​ខ្មែរ កន្លងមក​អាច​មាន​ការលាង​លុយ​តាមរយៈ​វិនិយោគ​នានា​? ៕

Filed in: ព័ត៌មានជាតិ