សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​រាល​ពី​វៀតណាម​ចូល​ដល់​ខេត្ត​ខ្មែរ​៤​ហើយ​!

​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​រាល​ពី​វៀតណាម​ចូល​ដល់​ខេត្ត​ខ្មែរ​៤​ហើយ​!

ភ្នំពេញ ៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រីក​រាលដាល​មក​ដល់​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្ត​តាកែវ​ហើយ​បន្ទាប់​ពី​ផ្ទុះ​នៅ​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង និង​រតនគិរី​រួចមក ។ នេះ​បើ​តាម​ការប្រកាស របស់​សួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជម្រាប​មក​អភិបាលខេត្ត​តាកែវ បាន​ដាក់​សំណើ​ឲ្យ​ចាត់វិធានការ ទប់ស្កាត់​ចលនា​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​។

​លិខិត​បន្តថា តាម​លទ្ធផល​វិភាគ​កាលពី​ថ្ងៃ​ទី​៥ កក្កដា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​រក​ឃើញ​វត្តមាន មេរោគ​ជំងឺបេស្ត​ជ្រូក​អាហ្វ្រិក ពី​ឈាមជ្រូក​ចំនួន​២​វត្ថុ​វិភាគ របស់​កសិករ​ចិញ្ចឹម​ជ្រូក នៅ​ភូមិ​អំពិល​នេះ​។​
​ក្រសួង​បាន​ប្រកាស​ទៀត​ថា ជំងឺ​នេះ ជា​ជំងឺ​កាច​សាហាវ និង​ឆ្លង​រាលដាល​ខ្លាំង ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈើ និង​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់​១០០​ភាគរយ ដែល​អាច​បណ្តាល ឲ្យមាន​ការខាតបង់​ខ្ពស់ដ​ល់​អ្នក​ចិញ្ចឹម​។​

​នៅ​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្ត​បានឲ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៨ កក្កដា ជំងឺ​នេះ​ថា​ជម្ងឺ​នេះ​បានចាប់ផ្តើម​ផ្ទុះ នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ដែល​មាន​សត្វ​ជ្រូក​ជាង​១០០​ក្បាល​។​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ ទទួលស្គាល់ថា ពិតជា​មាន​ករណី​ឆ្លង​ជំងឺប៉េស្ត​អាហ្វ្រិក​មែន ។​លោក​មេឃុំ​បន្តថា សត្វ​ជ្រូក​បាន​ងាប់​ជា​បន្តបន្ទាប់ ហើយ​រូបលោក និង​មន្ត្រី​ជំនាញ​បាន​ដុត​ចោល​អស់​ពីរ​ក្បាល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​សម្រាប់​ខេត្ត​ត្បូងឃ្មុំ​វិញ បាន​កើតឡើង​នៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ក្នុង​ឃុំ​មាន ស្រុក​អូររាំងឪ កាលពីដើម​ខែ​កក្កដា​នេះ​។ ដោយឡែក​នៅ​ខេត្ត​រតនគិរី​វិញ បាន​ឆ្លង​ដែរ ប៉ុន្តែ​មិនទាន់​មាន​ការបង្ហាញ​លក្ខណៈ​យ៉ាងណា​នៅឡើយ​ទេ​។​

​ក្រសួង​កសិកម្ម​ក៏​បាន​ចេញ​វិធានការណ៍​ថា ត្រូវ​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធានការ​បសុព្យាបាល , ផ្អាក​លើ​ការទិញ ការលក់ និង​ការដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល​-​ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ , ដាក់​តំបន់​នៃ​ការផ្ទុះ​ជា​តំបន់​ត្រត​ពិនិត្យ និង​តាមដាន​ត្រូវ​សិក្សា ស្រាវជ្រាវ​ប្រភព​ជំងឺ​បើ​ស្ត​ជ្រក​អាហ្វ្រិក និង​ត្រួតពិនិត្យ​ឃ្លាំ​មើល​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត ពី​សត្វ​ជ្រូក​ជាប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ សារព័ត៌មាន​ស្ដី​មួយ​ពី “​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​” នៅ​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៩ ។​តាម​សេចក្ដីជូនដំណឹង របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​៨ កក្កដា បានឲ្យដឹងថា សន្និសីទ​នេះ គឺមាន​ទិសដៅ និង​គោលបំណង ពន្យល់​ឆ្លើយតប​នឹង​កង្វល់ របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក ជាមួយនឹង​ចំណាត់ការ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់​គ្រង់​ស្ថានភាព និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​នេះ ។​

​សូម​បញ្ជាក់​ដែរ​ថា​វត្ត​មាន​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នេះ​បាន​រាលដាល​ចូល​ស្រុក​វៀតណាម​យូ​ហើយ​បណ្តាល​ឲ្យ​អាជ្ញាធរ​វៀតណាម​សម្លាប់​ជ្រូក​ចោល​រាប់សែន​ក្បាល​តែ​អាជ្ញាធរ​ខ្មែរ​យើង​ខ្សោយ​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ជ្រូក​ពី​វៀតណាម​មិន​បានចឹង​ហើយ​វា​ក៏​រាលដាល​ចូល​ខ្មែរ​ទៅ​។​កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រសួង​កសិកម្ម​បានឲ្យដឹងថា ជំងឺ​នេះ​បាន​រាលដាល​ខ្លាំង មក​ខេត្ត​ជាច្រើន នៃ​ភាគខាងត្បូង ប្រទេស​វៀតណាម និង​ជា​ពិសេស​នៅតាម​បណ្ដា​ខេត្ត ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​កម្ពុជា ។​

Filed in: ព័ត៌មានជាតិ