សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​បាញ់​បោះ​សេរី​នៅ​មុខ​ភូមិគ្រឹះ​លោក សរ ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​សមត្តកិច្ច​គ្មាន​សមត្តភាពឬ ត្រូវបាន​គេ​គ្រប​ទុក !! ?

​ករណី​បាញ់​បោះ​សេរី​នៅ​មុខ​ភូមិគ្រឹះ​លោក សរ ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​សមត្តកិច្ច​គ្មាន​សមត្តភាពឬ ត្រូវបាន​គេ​គ្រប​ទុក !! ?

បន្ទាយមានជ័យ ៖ គិត​មកដល់​ថ្ងៃនេះ ថ្ងៃទី ០៨ កក្កដា ២០១៩ មាន​រយ​: ពេល​ជិត​១​សប្តាហ៍​ហើយ ដែល ករណី នៃ​ការផ្ទុះ​អាវុធ​អនាធិបតេយ្យ​ចំនួន ០៦ គ្រាប់​នៅ​ចំណុច​មុខ​ផ្ទះ​លោក​វរៈសេនីយ៍ឯក សរ ប៊ុន​សឿន មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​មិន​ត្រូវ​បាន​សមត្តកិច្ច​ក្រោម​បញ្ជារ​លោក​អ៊ុំរាត្រី​បង្ហាញមុខ​ឡើយ​ដែល​ធ្វើឲ្យ​មាន​ចម្ងល់​ថា​តើ​អាជ្ញាធរ​ក្រោម​បញ្ជា​លោក​អ៊ុំ​រាត្រី​គ្មាន​សមត​ត្តភាព​ឬ​ត្រូវ​គេ​គ្រប​ទុក​ដោយសារ​យល​គ្នា​!​។

​សូមបញ្ជាក់​ថា​កាលពី​វេលា​ម៉ោង​១០ យប់ ថ្ងៃទី ២ កក្កដា ២០១៩ មាន​ករណីយ៍​ផ្ទុះអាវុធ​សេរី​អាណាធិបតេយ្យ​នៅ​មុខ​ភូមិគ្រឹះ​លោក សរ ប៊ុន​សឿន មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ (​សាក្សី​ខ្លះ​ថា​ម្ចាស់ផ្ទះ​ជា​អ្នកបាញ់​)​បង្ក ឡើង​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​ប្រជា​ពល រដ្ឋ​ជិត​ខាង​នោះ​តែ មកដល់ពេលនេះ សមត្ថកិច្ច​ដែល​ចុះ​ស៊ើប អង្កេត​ករណី​នេះ​បិទ​ព័ត៌មាន​ឈឹង ពុំ​មាន​បញ្ចេញ​អំពី លទ្ធផល​នៃ​ការស្រាវជ្រាវ​ចំពោះ​ញ​ករណី​ផ្ទុះអាវុធ​នេះ​សោះ មិនដឹង​មក​ពី​មូលហេតុ​អ្វី ? តើ​ជនអនាមិក​បង្ក​ការផ្ទុះអាវុធ ជា​នរណា ? តើ​ហេតុអ្វី​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ ពុំ​ហ៊ាន​ស្នើសុំ​ត្រួតពិនិត្យ​កាម៉េរ៉ា​សុវត្ថិភាព នៅមុខ​ភូមិគ្រឹះ​របស់​លោក សរ ប៊ុន​សឿង ?

​ប្រជាពលរដ្ឋ និយាយ​ឌឺ​ថា បើ​សមត្ថកិច្ច​មាន​ចេតនា​ចង់​រក​អោយ​ឃើញ​នូវ​មុខសញ្ញា​ខ្មាន់កាំភ្លើង​នោះ​មិន​ជា​ពិបាក​ទេ ព្រោះថា​បាញ់​នៅផ្ទះ​ពួក​លោក​ធំ​នោះ​សុទ្ធសឹងតែ​មាន​កាម៉េ​រ៉ា​សុវត្ថភាព​ទំនើបៗ ដែល​បំពាក់​នៅតាម​មុខ​ផ្ទះ​ឬ​របង​ផ្ទះ​តើ ? ។​

​ប្រជាពលរដ្ឋ​អោយដឹងថា​៖​ក្រោយ​កើតហេតុ​គឺ​ទាល់តែ ព្រឹក​ឡើង​ម៉ោង​៨​ថ្ងៃទី​៣​ខែកក្កដា តើ​គេ​ឃើញ​មាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ​ដឹកនាំ​ដោយ​លោក​ខៀវ​សឹង្ហ​បាន​ចុះ​ទៅ​ស្រង់​ទិន្ន័យ​នៅ​កន្លែងកើតហេតុ​ខាងលើ​ដែរ​តែ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មួយ​ក្រុម​រួម​ទាំង​លោក​យ៉ាន់ សុវណ្ណ ផង​មក​រារាំង​មិន​ឲ្យ​ស្រាវជ្រាវក៏​កើត​ជា​បញ្ហា​ប្រឈមមុខ​ដាក់​គ្នា​ទៀត​។​លោក​ខៀវ សឹង្ហ បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ពេល​លោក​កំពុង​ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ ស្រាប់តែ​លោក​យ៉ាន់ សុវណ្ណ មក​រារាំង មិន​អោយ​សមត្ថកិច្ច​គាត់ ធ្វើការ​ស្រាវជ្រាវ នៅមុខ​ផ្ទះ​លោក ស​ប៊ុន​សឿង មេ​រង​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ រហូត​មាន​ការ​តឹង​ស​សៃក ស្ទើរតែ​ឈានដល់​ការប្រើ​កំលាំងបាយ​ដាក់គ្នា ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​នោះ​។​

​សេចក្តី​រាយ​ការណ៏​បាន​អោយដឹងថា ក្រោយពី​មាន​ការសម្របសម្រួល​គ្នា​កម្លាំង​ប៉ូលិស​នៃ​ស្នងការ​ខេត្ត បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួន​៣​គ្រាប់​ជា​ប្រភេទ​អាវុធ​ធុន​ខ្លី​សេរី​ទំនើប ។ វត្ថុតាង​ដែល​កម្លាំង​ប៉ូលិស​ចាប់​យក​នោះ​អាច​នឹង​កំណត់​បាន​មុខសញ្ញា​បាន​យ៉ាងច្បាស់ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើ​គេ​រក​ឬ​មិន​រក​តែ​ប៉ុណ្ណោះ​វា​ស្រេច​លើ​ការេ​សម្រេច​របស់​មេគណៈ​បញ្ជាការ​ឯកភាព​ខេត្ត​គឺ​លោក​អ៊ុំ​រាត្រី​ដែល​ជា​ចៅហ្វាយខេត្ត ។​

​សាក្សី​នៅ​ក្បែរ​និយាយថា​គ្មាន​អាណា​ក្រៅពី​ម្ចាស់ផ្ទះ​នោះ​ទេ​!​។ ករណីនេះ សហការី​យើងខ្ញុំ បាន​សុំ​ការបំភ្លឺ​ពី​លោក សរ ប៊ុន​សឿន តាម​ប្រព័ន្ធ វ៉​ស្អាប់ តែ​ពុំ​មាន​ការឆ្លើយតប​ទេ ។​

​គេ​នៅ​ចាំបាន​ថា​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណរដ្ឋមន្ត្រី​កាលពី​ពេល​ថ្មីៗ​កន្លង​នេះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា​អ្នកណា​បាញ់បោះ​សេរី​ត្រូវ​តែ​ចាប់​ដាក់គុក​ដេញ​ចោល​ពី​តួនាទី​។ តែ​ដោយសារ​សមត្តកិច្ច​ថ្នាក់ក្រោម​មិន​អនុវត្ត​បាន​ធ្វ​ឲ្យ​បទ​បញ្ជាតេ​ជោ​សែន​ឃ្សុយ ៕

Filed in: ព័ត៌មានជាតិ