សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រោមលេស​ឈូស​ផ្លូវ​សហគមន៍​ឈ្មួញ​លួច​ឈូស​យក​ដី​ព្រៃ​បំរុង​សមត្តកិច្ច​ថាចាំ​ចុះ​ទៅ​មើល​!

​ក្រោមលេស​ឈូស​ផ្លូវ​សហគមន៍​ឈ្មួញ​លួច​ឈូស​យក​ដី​ព្រៃ​បំរុង​សមត្តកិច្ច​ថាចាំ​ចុះ​ទៅ​មើល​!

កំពង់ឆ្នាំង ៖ “​ដីព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ “​ជាង​១០០០​ហិកតា​ស្ថិត ក្នុង​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ ត្រូវបាន​ឈ្មួញ​រំលោភ​យក​តែ​គ្មាន​អ្នក​អើពើ​។​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១០ ក្រុម​អ្នកសារព័ត៌មាន​បាន​ទៅ​ពិនិត្យ​ឃើញថា ពិតជា​មាន​ករណី​ជនខិលខូច កំពុង​រំលោភ​ឈូសឆាយ បំពាន​យក​ដី​ព្រៃ​សហគមន៍​ក្រោមលេស​ធ្វើ​ផ្លូវ​លើ​ដី​សហគមន៍ ។

​ដី​ព្រៃ​សហគមន៍​ដែល​ឈ្មួញ​ឃុប​ឃឹត​ជាមួយ​អាជ្ញាធរ​ឈូស​រំលោភយ​ក​នៅ​ចំណុច​ទីតាំង​ខាងលើ​នោះ​មាន​ប្រមាណ​ជាង ១.០០០​ហិកតា ស្ថិតនៅក្នុង​៣​ភូមិ​ភូមិ​ត្រពាំង​អំពិល​/​ភូមិ​ប្រស្និប​/​ភូមិ​ស្អំ​/​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ហើយក៏​ជា​ដី​ដែល​ជា​ចំណី​អារម្មណ៍​យ៉ាង​ខ្លាំង​របស់​ក្រុម​ជនខិលខូច ។​

​ករណី​ដែល​គេ​បាន​ឈូសឆាយ​ក្រោមលេស​ធ្វើ​ផ្លូវ ដើម្បី​រំលោភ​យក​ដី​សហគមន៍ មិនមែន​ទើបតែ​ថ្ងៃនេះ​ទេ គឺ​មាន​រយៈពេល​យូរ​ខែ​មក​ហើយ​ដែល​ស្ថិតនៅក្នុង​ភូមិ​ប្រស្និប ចំណុច​”​លោកតា​មឺន​គង់​” ដែល​ដី​សហគមន៍​មាន​ប្រមាណ​ជាង ១០០០ ហិកតា “​ព្រំប្រទល់​ដែន​ព្រៃ​ជម្រក​ទុក​អចិន្ត្រៃយ៍ ស្ថិត​នៅក្នុង​ស្រុក​រលាប្អៀ​រ “​។​

​ក្រុម​អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​មាន​ចំណាត់ការ ទៅលើ​គ្រឿងចក្រ​ទាំងនោះ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​មាន​ភាពយឺតយ៉ាវ ធ្វើឱ្យ​ក្រុម​ឈ្មួញ​ខិលខូច​ទាំងនោះ ដក​គ្រឿងចក្រ​ពីលើ​ទីតាំង​ដី​នោះ​រត់​អស់រលីង ។​

Filed in: ព័ត៌មានជាតិ