សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ទើប​ភ្ញាក់​ចេញ ប្រកាសថា​ចាប់​បាន​រថយន្ត ម៉ូតូ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​កម្ទេច​ចោល​នៅ​នឹង​កន្លែង !!!

មេ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ទើប​ភ្ញាក់​ចេញ ប្រកាសថា​ចាប់​បាន​រថយន្ត ម៉ូតូ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​កម្ទេច​ចោល​នៅ​នឹង​កន្លែង !!!

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា បាន​ប្រកាស​ពី​វិធានការ​ថ្មី​ថា មធ្យោបាយ​ផ្សេងៗ ដូចជា រថយន្ត គោយន្ត និង​ម៉ូតូ ជាដើម ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នឹង​ត្រូវ​បំផ្លាញ​ចោល​នៅនឹងកន្លែង​បើ​ចាប់បាន​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា កន្លងទៅ យើង​បាន​ធ្វើ​ការត្រួតពិនិត្យ​ឃើញ​ថា ទោះបី​មាន​ការផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏​ដោយ នៅតែ​មាន​ការលួចបន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ គ្រប់​រូបភាព​។ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ សូម​ជម្រាប​ជូន​ថា ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស យើង​នឹង​អនុវត្ត​វិធានការ​ដូច​ក្រោម​៖

​ទី​១- បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​ទី​២- មធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ​…) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​

​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​មេត្តា​ជ្រាប និង​បញ្ឈប់​ជាបន្ទាន់​ចាប់ពី​ថ្ងៃនេះ​តទៅ​។​ស្តាប់​ទៅ​ចង់​ព្រឺក្បាល​ដែរ​ព្រោះ​វា​ដូច​ជា​ដាច់​ខាត់គួ​សម​។​តែ​មាន​ការកត់សម្គាល់​មួយ​ថា​ការប្រកាស​របស់​គណៈកម្មាធិកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​នាយករដ្ឋមន្ត្រី​ឲ្យ​កប៉ាល់​ហោះ​រថក្រោះ​សម្រាប់​ធ្វើ​ការបង្ក្រាប​វា​ហាក់ដូច​ទើប​ភ្ញាក់ពីដេក​ព្រោះ​តាំង​ពី​ពី​២០១៥​មក​គេ​បានឃើញ​ធើ​តែ​ម៉ា​ប្រាវ​ហើយ​ស្ងាត់ឈឹង​រហូត​សុម្បី​តែ​ជនល្មើស​ម្នាក់រ​កមិន​ឃើញ​ទើប​តែ​មកដល់​ថ្ងៃទី​២៧​មិថុនា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដាស់​តើ​បាន​ភ្ញាក់​។​

​គួរំលឹកថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម វេ ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ចេញ​លិខិត​មួយច្បាប់ ផ្ញើរ​ជូន នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ឲ្យជួយ​មាន​វិធានការ​សមស្រ​ប​លើ​ភាពអនាធិបតេយ្យ​បទល្មើស​ចរាចរ​ឈើ​ចេញ​តាម​ច្រកព្រំដែន​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី និង ក្រចេះ​។​បានន័យថា​គណកម្មកា​រ​ហ្នឹង​អត់​ធើ​ការ​?​។​

​សម្រាប់​ការប្រកាស​នេះ​លោក អេង ហ៊ី​មន្ត្រី​ប៉េអឹម ដែល​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ ប្រាប់​សារព័ត៌មាន​ថា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ព្រមាន​កុំឲ្យ​មាន​បទល្មើស​ព្រៃឈើ​តទៅទៀត​។ លោក សង្កត់​ធ្ងន់​បែបនេះ​ថា​(​កន្លងមក យើង​អប់រំ​ដែរ តែ​នៅ​តែ​មាន​ដឹកឈើ​ដដែល អ៊ីចឹង ពី​ថ្ងៃនេះ​ទៅ យើង​ត្រូវ​ចាត់វិធានការ​តឹងរឹង គឺថា ចាប់​បាន​កម្ទេច​ចោល​នៅ​កន្លែង​តែ​ម្តង​។​

​លោក​ឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ បែ​ជា​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ ។ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការប្រកប​មុខរប​រ​កាប់ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកប​មុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​ដោយ​មិន​គិត​ពី​ការអនុវត្ត​បទ​បញ្ជារ​ឲ្យបាន​ម៉ឺងម៉ាត់​ទៅវិញ​។​

​សូមបញ្ជាក់​ថា​មេក្លោង​កាប់​និង​ដឹកជញ្ជូន​ជួញ​ឈើប្រណិត​ធំៗ​សុទ្ធតែ​មាន​ងារ​ជា​ឧកញ៉ា​ហើយ​គេ​ស្គាល់​ស្ទើ​គ្រប់​គ្នា​តែ​បែ​ជា​គណកម្មការ​រកមុខ​មិនឃើញ​ម្នាក់​ណា​ទៅវិញ​?!៕

Filed in: ព័ត៌មានជាតិ