សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អស់​ពី​ចិន​រត់ពន្ធ​ចូល​ដល់​ជនជាតិ​កូរ៉េ​រកស៊ី​រត់ពន្ធ​លុយ​ដុល្លារ​ម្តង​!

​អស់​ពី​ចិន​រត់ពន្ធ​ចូល​ដល់​ជនជាតិ​កូរ៉េ​រកស៊ី​រត់ពន្ធ​លុយ​ដុល្លារ​ម្តង​!

សៀមរាប ៖ ជនជាតិ​កូរ៉េ​២​នាក់​ដែល​ថ្លើមធំ​ហ៊ាន​រត់ពន្ធ​លុយ​ដុល្លារ​ចូល​កម្ពុជា តាម​ព្រលានយន្តហោះ​សៀមរាប​នៅ ថ្ងៃអាទិត្យ ទី ០៧ ខែកក្កដា ឆ្នាំ ២០១៩​ត្រូវបាន​ចាប់ខ្លួន​ដកហូត​លុយ​។

ជនជាតិ​កូរ៉េ នាំ​លុយ​ចូល​ឆៅ​តាម​ជើងហោះហើរ​លេខ UO-706 (HKG-REP) មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​ទាំង​ពីរ​នាក់​ហ្នឹង មានឈ្មោះ ដូចខាងក្រោម ៖1- យូ​ន​វ៉ុង​ជី​(YOON WONGI), M, DOB: 07/10/1986, PN: M543103022- សុង​ហ្វុន​ហូ​(SONG HYUNHOO,) M, DOB: 24/09/1975, PN: M41060548​។ ​នេះ​បើ​តាម​សឹចក្តីរាយការណ៍​ផស​សមត្ថកិច្ច​។​

សូមបញ្ជាក់​ថា​កាលពី ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចាប់​បាន​ចិន​៣​នាក់​រត់ពន្ធ​លុយ​ដុល្លារ​ជាង​៣​លាន​ដុល្លារ​ដែរ​។ ក្នុង​នោះ​ជនសង្ស័យ ទី​១.​ឈ្មោះ Wang Shiping, ទី​២.​ឈ្មោះ Wang Lichao និង​ទី​៣.​ឈ្មោះ Zhang Jian​។ ជនសង្ស័យ​ទាំង ០៣​នាក់ គឺជា​ជនជាតិ​ចិន នឹង​ធ្លាប់​ធ្វើដំណើរ​ទៅ​មក​ប្រទេស​កម្ពុជា​ជាច្រើនលើក​។​

ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិតជា​បាន​យក​សាច់ប្រាក់​សរុប​ចំនួន ៣៥២០០០០​ដុល្លា​អាមេរិក ចេញពី​ទីក្រុង​ហុងកុង មកកាន់​ប្រទេស​កម្ពុជា​មែន ដោយ​អះអាង​ថា ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ ហើយ​ថា​ប្រភព​នៃ​សាច់ប្រាក់​នោះ គឺ​បានមកពី​ការ​ឈ្នះល្បែង​នៅ​ម៉ា​កាវ ខ្ចី​បងប្អូន និង​ខ្លះទៀត​បាន​មក​ពី​ផលចំណេញ​ក្រុមហ៊ុន ប៉ុន្តែ​សុទ្ធតែ​គ្មាន​ឯកសារ​បញ្ជាក់​។​

មាន​ការកត់សម្គាល់​ស្រុក​ខ្មែរ​យើង ​តាំង​មាន​អង្គការ​មួយ​មាន​មូលដ្ឋាន​នៅ​ស្រុក​បារាំង​ដាក់ថា​ ជា​ប្រទេស​ប្រផេះ​ទាក់ទិន​និង​ការលាង​លុយខ្មៅ​មក​ឃើញ​ដូចជា​ចាប់​បាន​ជា​បន្តបន្ទាប់​ដែរ​តើ​។​

 

Filed in: ព័ត៌មានជាតិ